Hun Neang, Hun Sen's father, being bestowed a knighthood at his hospital bed a few months ago by Palace Minister Kong Sam Ol.
Published: 13-Mar-12
PHNOM PENH (Cambodia Herald) – Prime Minister Hun Sen's father is in Cambodia, Ministry of Foreign Affairs and International Cooperation spokesman Koy Kuong said Tuesday.
Thai Senator Somchai Sawaengkarn said earlier that the Prime Minister Hun Sen's father was being treated for cancer in Thailand. Read about Hun Neang's sichness here: Health woes: PM [Hun Sen] cancels trip due to sick father.
Read article in Khmer below:
******************************************
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បដិសេធនឹងសមាជិកព្រឹទ្ធសភាថៃម្នាក់ ដែលថា ឪពុកសម្ដេចហ៊ុនសែន កំពុងព្យាបាលជំងឺនៅប្រទេសថៃ
(ថ្ងៃទី 13 មីនា 2012, ម៉ោង 03:23:PM) | ដោយ: រតនា (CEN)
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស នៃប្រទេសកម្ពុជា
ភ្នំពេញ: លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស នៃប្រទេសកម្ពុជា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១២ បានប្រតិកម្មទៅនឹងការលើកឡើងរបស់សមាជិកព្រឹទ្ធសភាថៃ លោក សុមឆៃ សាវែងកាន ដែលត្រូវបានវេបសាយ BANGKOK Post និង The Nation ថា ការនិយាយរបស់លោក សុមឆៃ ដែលថា ឪពុកសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងសម្រាកព្យាបាលជំងឺមហារីក នៅប្រទេសថៃ នោះ គឺជាការនិយាយផ្ដេសផ្ដាស គ្មានការពិត។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង បានបដិសេធ ហើយបញ្ជាក់ថា "បិតាសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងតែឋិតនៅក្នុងប្រទេសកម្ពុជា នៅឡើយ មិនបានទៅព្យាបាលនៅទីក្រុងបាងកក ប្រទេសថៃឡើយ"។
យោងតាមកាសែត BANGKOK Post និងកាសែត The Nation សមាជិកព្រឹទ្ធសភាថៃ លោក សុមឆៃ សាវែងកាន បាននិយាយនៅក្នុងព្រឹទ្ធសភា កាលពីថ្ងៃម្សិលមិញថា លោក វៀរ៉ា សុមក្វាមខីត សកម្មជនអាវលឿងថៃ កំពុងតែឈឺធ្ងន់នៅក្នុងពន្ធនាគារ ព្រៃស ក្នុងប្រទេសកម្ពុជា ដោយមានជំងឺខាន់លឿង និងហើមជើងដើរមិនរួច។ ព័ត៌មាននេះ លោកបានដឹងតាមរយៈបណ្តាញអ្នកស្នេហាជាតិថៃរបស់លោក សុមក្វាមខីត។
លោក សុមឆៃ បានប្រាប់ឲ្យដឹងថា សាច់ញាតិរបស់លោកវៀរ៉ា បាននាំវេជ្ជបណ្ឌិតពីទីក្រុងបាងកក ទៅកាន់ភ្នំពេញ ដើម្បីព្យាបាលគាត់។
លោកសុមឆៃ ក៏បានស្នើឲ្យរដ្ឋាភិបាលជួយលោកវៀរ៉ា ហើយបានសួរថា តើអ្នកណាជាអ្នកសម្របសម្រួលបណ្តាញអ្នកស្នេហាជាតិថៃ (Thai Patriots Network)?។
លោកបានបន្តទៀតថា បច្ចុប្បន្ន ឪពុករបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន កំពុងតែសម្រាកព្យាបាលជំងឺមហារីកនៅក្នុងប្រទេសថៃ។
លោកសុមឆៃ បានបន្ថែមដូច្នេះទៀតថា រាជរដ្ឋាភិបាលថៃ គួរតែស្នើឲ្យរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់មើលថែ ដោយចាត់ទុកលោក សុមក្វាមខីត ជាប្រជាពលរដ្ឋថៃ និងមិនត្រូវចាត់ទុកជាសត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជានោះទេ។
លោក សុមឆៃ ក៏បានស្នើទៅរដ្ឋាភិបាលថៃ ឲ្យជួយមើលថែទាំងសុខភាពទណ្ឌិតថៃ ពីរនាក់ ដែលកំពុងជាប់ពន្ធនាគារព្រៃស នៅក្នុងប្រទេសកម្ពុជា លោក វៀរ៉ា សុមខ្វាខីត និងលេខាឈ្មោះ រ៉ាទ្រី ពីផាតតានាផៃបូន ដែលត្រូវបានតុលាការកម្ពុជា កាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៨ឆ្នាំ និងលេខារយៈពេល ៦ឆ្នាំ ពីបទចារកម្ម និងចូលទឹកដីកម្ពុជាដោយខុសច្បាប់ កាលពីខែធ្នូ ឆ្នាំ២០១០។
កាលពីពេលថ្មីៗនេះ សាលាឧទ្ធរណ៍ប្រទេសកម្ពុជា បានបើកសវនាការបញ្ជាក់លើទណ្ឌិតទាំងពីរនេះ ជាថ្មីម្ដងទៀត ឲ្យច្បាស់ថា ពួកគេពិតជាមិនប្ដឹងឧទ្ធរណ៍ទេ ហើយយល់ព្រមទទួលការសម្រេចក្ដីផ្ដន្ទាទោស នៃសាលាដំបូងរាជធានីភ្នំពេញ ប្រទេសកម្ពុជា៕
4 comments:
I don't care Hun Neang is sick or healthy,being in hospital or at home, dead or alive.
What I care is Cambodia's problems: corruption,Land grab,Land concessions,...
A Ppenh resident
You are so right about this news,Hun Neang die is good and Hun Xen die will bebetter,because they are the same the traitor and the dictators,they will die soon,so we will be very happy!!!
Let the evil diminish, the ones who made Cambodia more difficult. I rather call Hun Sen by his real name, Hun Nal. I really don't care if Hun Neang is sick. Hun Nal & Bun Rany should leave peacefully out of that country and never go back.
this dictator stole the nation resources per personal gain. I bet this dictator also uses the nations budget to treat his father's illness.
Let lightning strike this devil and his father.
Post a Comment