A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 14 March 2012

Hun Sen's father being treated in Thailand for cancer (?)

Foreign ministry says Hun Sen’s father in Cambodia

Hun Neang, Hun Sen's father, being bestowed a knighthood at his hospital bed a few months ago by Palace Minister Kong Sam Ol.

Published: 13-Mar-12

PHNOM PENH (Cambodia Herald) – Prime Minister Hun Sen's father is in Cambodia, Ministry of Foreign Affairs and International Cooperation spokesman Koy Kuong said Tuesday.

Thai Senator Somchai Sawaengkarn said earlier that the Prime Minister Hun Sen's father was being treated for cancer in Thailand. Read about Hun Neang's sichness here: Health woes: PM [Hun Sen] cancels trip due to sick father.
Read article in Khmer below:
******************************************
អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា បដិសេធ​នឹង​សមាជិក​ព្រឹទ្ធសភា​ថៃ​ម្នាក់ ដែលថា ឪពុក​សម្ដេច​ហ៊ុនសែន កំពុង​ព្យាបាល​ជំងឺ​នៅ​ប្រទេស​ថៃ​

(ថ្ងៃទី 13 មីនា 2012, ម៉ោង 03:23:PM) | ដោយ: រតនា (CEN)
​លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស នៃ​ប្រទេស​កម្ពុជា
ភ្នំពេញ: ​លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស នៃ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១២ បាន​ប្រតិកម្ម​ទៅនឹង​ការលើកឡើង​របស់​សមា​ជិ​ក​ព្រឹទ្ធសភា​ថៃ លោក សុម​ឆៃ សា​វែង​កាន ដែល​ត្រូវបាន​វេ​ប​សាយ BANGKOK Post និង The Nation ថា ការនិយាយ​របស់លោក សុម​ឆៃ ដែលថា ឪពុក​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុង​សម្រាក​ព្យាបាល​ជំងឺមហារីក នៅ​ប្រទេស​ថៃ នោះ គឺជា​ការនិយាយ​ផ្ដេសផ្ដាស គ្មាន​ការពិត​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា លោក កុយ គួ​ង បាន​បដិសេធ ហើយ​បញ្ជាក់ថា "​បិតា​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងតែ​ឋិត​នៅក្នុង​ប្រទេស​កម្ពុជា នៅឡើយ មិនបាន​ទៅ​ព្យាបាល​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​ឡើយ​"​។​

​យោងតាម​កាសែត BANGKOK Post និង​កាសែត The Nation សមាជិក​ព្រឹទ្ធសភា​ថៃ លោក សុម​ឆៃ សា​វែង​កាន បាន​និយាយ​នៅក្នុង​ព្រឹទ្ធសភា កាលពី​ថ្ងៃ​ម្សិលមិញ​ថា លោក វៀ​រ៉ា សុម​ក្វាម​ខី​ត សកម្មជន​អាវ​លឿង​ថៃ កំពុងតែ​ឈឺ​ធ្ងន់​នៅក្នុង​ពន្ធនាគារ ព្រៃ​ស ក្នុងប្រទេស​កម្ពុជា ដោយមាន​ជំងឺខាន់លឿង និង​ហើមជើង​ដើរ​មិន​រួច​។ ព័ត៌មាន​នេះ លោក​បានដឹង​តាមរយៈ​បណ្តាញ​អ្នកស្នេហាជាតិ​ថៃ​របស់លោក សុម​ក្វាម​ខី​ត​។​

​លោក សុម​ឆៃ បាន​ប្រាប់​ឲ្យ​ដឹងថា សាច់ញាតិ​របស់លោក​វៀ​រ៉ា បាន​នាំ​វេជ្ជបណ្ឌិត​ពី​ទីក្រុង​បាងកក ទៅកាន់​ភ្នំពេញ ដើម្បី​ព្យាបាល​គាត់​។​

​លោក​សុម​ឆៃ ក៏បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ជួយ​លោ​កវៀ​រ៉ា ហើយ​បាន​សួរថា តើ​អ្នកណា​ជា​អ្នកសម្របសម្រួល​បណ្តាញ​អ្នកស្នេហាជាតិ​ថៃ (Thai Patriots Network)?​។​

​លោក​បាន​បន្តទៀតថា បច្ចុប្បន្ន ឪពុក​របស់​សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន កំពុងតែ​សម្រាក​ព្យាបាល​ជំងឺមហារីក​នៅក្នុង​ប្រទេស​ថៃ​។​

​លោក​សុម​ឆៃ បាន​បន្ថែម​ដូច្នេះ​ទៀតថា រាជរដ្ឋាភិបាល​ថៃ គួរតែ​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​យកចិត្ត​ទុកដាក់​មើលថែ ដោយ​ចាត់ទុក​លោក សុម​ក្វាម​ខី​ត ជា​ប្រជាពលរដ្ឋ​ថៃ និង​មិនត្រូវ​ចាត់ទុកជា​សត្រូវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​នោះទេ​។​

​លោក សុម​ឆៃ ក៏បាន​ស្នើ​ទៅ​រដ្ឋាភិបាល​ថៃ ឲ្យ​ជួយ​មើលថែ​ទាំង​សុខភាព​ទណ្ឌិត​ថៃ ពីរ​នាក់ ដែល​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស នៅក្នុង​ប្រទេស​កម្ពុជា លោក វៀ​រ៉ា សុ​មខ្វា​ខី​ត និង​លេខា​ឈ្មោះ រ៉ា​ទ្រី ពីផាត​តា​នា​ផៃ​បូ​ន ដែល​ត្រូវបាន​តុលាការ​កម្ពុជា កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល ៨​ឆ្នាំ និង​លេខា​រយៈពេល ៦​ឆ្នាំ ពីបទ​ចារកម្ម និង​ចូល​ទឹកដី​កម្ពុជា​ដោយ​ខុសច្បាប់ កាលពី​ខែធ្នូ ឆ្នាំ​២០១០​។

​កាលពីពេល​ថ្មីៗ​នេះ សាលាឧទ្ធរណ៍​ប្រទេស​កម្ពុជា បាន​បើកសវនាការ​បញ្ជា​ក់លើ​ទណ្ឌិត​ទាំងពីរ​នេះ ជាថ្មី​ម្ដងទៀត ឲ្យ​ច្បាស់​ថា ពួកគេ​ពិតជា​មិន​ប្ដឹង​ឧទ្ធរណ៍​ទេ ហើយ​យល់ព្រម​ទទួល​ការសម្រេច​ក្ដី​ផ្ដន្ទាទោស នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា​៕​

4 comments:

Anonymous said...

I don't care Hun Neang is sick or healthy,being in hospital or at home, dead or alive.

What I care is Cambodia's problems: corruption,Land grab,Land concessions,...

A Ppenh resident

Anonymous said...

You are so right about this news,Hun Neang die is good and Hun Xen die will bebetter,because they are the same the traitor and the dictators,they will die soon,so we will be very happy!!!

Kevin Linguini (U.S.A./France/Italy/Germany/Africa/Ireland) said...

Let the evil diminish, the ones who made Cambodia more difficult. I rather call Hun Sen by his real name, Hun Nal. I really don't care if Hun Neang is sick. Hun Nal & Bun Rany should leave peacefully out of that country and never go back.

Anonymous said...

this dictator stole the nation resources per personal gain. I bet this dictator also uses the nations budget to treat his father's illness.

Let lightning strike this devil and his father.