ដោយ អាស៊ីសេរី
2017-09-28
រូបភាពបង្គោលព្រំដែនលេខ១៩៨ នៅស្រុកចន្ទ្រា ខែត្រស្វាយរៀង កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧។
Photo Provided
ពលរដ្ឋរស់នៅឃុំចន្ទ្រា ស្រុកចន្ទ្រា ខែត្រស្វាយរៀងចាត់ទុកការបោះតម្រុយព្រំដែនលេខ ១៩៨ និង ១៩៩ កាលពីពេលថ្មីៗនេះថា ចូលដីខ្មែររាប់រយហិកតារ ដែលភាគច្រើនជាដីស្រែពលរដ្ឋនៅតំបន់នោះ។ អ្នកភូមិមួយចំនួនដែលបាត់បង់ដីស្រែ ហាក់ខ្លាចរអាក្នុងការប្ដឹងករណីនេះទៅអាជ្ញាធររដ្ឋាភិបាលឲ្យជួយដោះស្រាយ ព្រោះបារម្ភខ្លាចអាជ្ញាធរចោទថា ជាមនុស្សរបស់គណបក្សប្រឆាំង។