រដ្ឋាភិបាលបញ្ចេញថវិកា ២៧លានដុល្លារ ដើម្បីសង្គ្រោះតម្លៃស្រូវ
និពន្ធដោយ : ញ៉ុង ហេង September-16-2016, 6:50 pm/Thmey Thmey
ភ្នំពេញ៖ ខណៈដែលតម្លៃស្រូវក្រអូបកំពុងបន្តធ្លាក់ចុះ រដ្ឋាភិបាល នៅថ្ងៃនេះ បានសម្រេចបញ្ចេញកញ្ចប់ថវិកា ២៧លានដុល្លារ ដើម្បីសង្គ្រោះស្ថានភាពមួយនេះ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឲ្យដឹងថា រដ្ឋាភិបាលបានប្រើប្រាស់ទុនបម្រុងរបស់ខ្លួនចំនួន ២០លានដុល្លារ និង ទុនចំនួន ៧លានដុល្លារទៀតពីធនាគារអភិវឌ្ឍន៍ជនបទ(RDB) ដើម្បីជាកម្ចីដល់ក្រុមហ៊ុនរោងម៉ាស៊ីនកិនស្រូវ ក្នុងការប្រមូលទិញស្រូវពីកសិករ។
ធនាគារអភិវឌ្ឍន៍ជនបទ (RDB) នឹងជាអ្នកអនុវត្តគម្រោងផ្ដល់កម្ចីនេះដោយផ្ទាល់ ដោយ RDB នឹងផ្ដល់ឥណទានដល់រោងម៉ាស៊ីនកិនស្រូវ ជាមួយការយកស្ដុកស្រូវជាវត្ថុធានា។ នេះបើតាមសេចក្ដីប្រកាសដដែលនេះ ដែលបញ្ជាក់ដូច្នេះថា៖« RDB នឹងផ្ដល់ឥណទានត្រង់ដល់អ្នកដែលយកស្រូវអង្ករមកដាក់បញ្ចាំក្នុងឃ្លាំង និងធានាបំណុល ដោយយកស្តុកស្រូវអង្ករនោះជាវត្ថុធានា ហើយរោងម៉ាស៊ីនកិនស្រូវតាមតំបន់នីមួយៗ ត្រូវកំណត់ទីតាំងដែលមានឃ្លាំង ឡសម្ងួត និងគ្រឿងបរិក្ខារផ្សេងៗ ដោយមានការគ្រប់គ្រងសន្និធិស្រូវដោយភ្នាក់ងារ RDB សហការជាមួយរោងម៉ាស៊ីនកិនស្រូវ ដែលជាសមាជិកឃ្លាំងស្តុកស្រូវ។ ម្ចាស់ឃ្លាំងស្រូវ គឺជាអ្នកទទួលខុសត្រូវលើគុណភាពស្រូវ»។
សេចក្ដីប្រកាសព័ត៌មានឲ្យដឹងទៀតថា ទីតាំងស្តុកស្រូវត្រូវបានកំណត់ចំនួន ៥កន្លែង។ ចំនួន ២ទីតាំងសម្រាប់តំបន់ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តសៀមរាប។ ហើយចំនួន ១ទីតាំងទៀតសម្រាប់ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។ ចំណែកទីតាំង១ទៀតគឺសម្រាប់ខេត្តព្រៃវែង និងស្វាយរៀង។ ចំណែក ១ទីតាំងចុងក្រោយសម្រាប់ខេត្តកណ្ដាល តាកែវ កំពត កំពង់ស្ពឺ និងរាជធានីភ្នំពេញ។
«កម្មវិធីពិសេសរបស់រដ្ឋាភិបាល នៅពេលនេះ គឺដើម្បីរួមចំណែកដោះស្រាយបញ្ហាខ្វះខាតទុនទិញស្រូវរបស់រោងម៉ាស៊ីនកិនស្រូវនៅតាមខេត្តគោលដៅមួយចំនួន និងជំរុញប្រមូលទិញស្រូវក្រអូប ដែលកំពុងចាប់ផ្ដើមដល់រដូវប្រមូលផលបណ្ដើរៗ ចាប់ពីពាក់កណ្ដាលខែសីហា រហូតដល់ចុងឆ្នាំនេះ និងដើមឆ្នាំក្រោយ»។ នេះជាការបញ្ជាក់របស់ក្រសួងសេដ្ឋកិច្ច មុននឹងក្រសួងបន្ថែមថា៖«ថវិកាទាំងនេះ នឹងជំរុញការប្រមូលទិញស្រូវប្រមាណ ៩ម៉ឺនតោន ហើយអាចធ្វើឲ្យតម្លៃស្រូវសែនក្រអូបមានកម្រិតលើសពី ៩៤ម៉ឺនរៀល (ប្រមាណ ៨០០០បាត) ក្នុង១តោន»។
បើតាមពាណិជ្ជករ និងកសិករ ដែលបានប្រាប់សារព័ត៌មានថ្មីៗនោះ តម្លៃស្រូវសែនក្រអូបបានធ្លាក់ចុះពី ៣០០ដុល្លារក្នុង១តោន មកនៅត្រឹមរង្វង់ ២០០ដុល្លារ ក្នុងរយៈពេលជាង២សប្ដាហ៍នេះ។
ប៉ុន្តែបើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុវិញ តម្លៃស្រូវក្រអូប និងពូជស្រូវសែនក្រអូបបានធ្លាក់ចុះពីតម្លៃ ៩៩ម៉ឺននិង៥ពាន់រៀល(ប្រមាណ ៨៥០០បាត) ក្នុង១តោន នៅពាក់កណ្ដាលខែសីហា មកដល់ប្រហែល ៧៧ម៉ឺនរៀល(ប្រមាណ ៦៥០០បាត) ក្នុង១តោននៅសប្ដាហ៍នេះ៕

2 comments:
Somewhere in this world people are starving, but the price of rice is falling in Cambodia. UN must be doing good job keeping all the poor fed around the world at the present. Or this is nothing more than price suppression toward rice farmers to bring them financial distress so they give up farming only option left is to look for work in the capital. Next move you know there will be food shortage and people will starved by the millions. I think this is the move by movers and shakers who control all aspects of people's lives around the world.
ស្រុកពាមជរ ខេត្តព្រៃវៃង ពលរដ្ឋ៩០០នាក់ ពលរដ្ឋថាៈ ឈឺចាប់ណាស់ តំលៃស្រូវធ្លាក់ថោក ព្រោះលោក សម រង្សី ស្នើសុំសហភាពអឺរ៉ុបបិទទំនិញពីកម្ពុជា»។
គួរបញ្ជាក់ថា កន្លងមកថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានផ្សព្វផ្សាយយ៉ាងព្រោងព្រាក ថាលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានស្នើសុំសហភាពអឺរ៉ុបបិទទំនិញពីកម្ពុជា។ ព័ត៌មាននេះ ត្រូវបាន សាធារណជនស្ទើទូទាងប្រទេសកម្ពុជា បានរិះគន់លើមេដឹកនាំរូបនេះឡើងចាស់ដៃ។
អ្វីដែល សម រង្ស៊ី បានលើកឡើងហ្នឹង នៅក្នុងលក្ខណៈចង្រៃ ហើយក៏ជាសារ ប្រមាថដល់ការរស់រានមានជីវិតកម្មករ យើងឃើញថា សម រង្ស៊ី បានធ្វើកន្លងមកបានគឺបានយកទៅកាត់ក ជាឈ្នាន់នយោបាយ ក៏ដូចជាធ្វើឲ្យកម្មករចេញមកធ្វើបាតុកម្មប្រឆាំងរាជរដ្ឋាភិបាល ក៏ដូចជាការដើរអង្កៀសលុយ ពីកម្មករដែលបានរស់នៅកូរ៉េហើយហ្នឹង ជាការប្រមាថ និងដាក់ទណ្ឌកម្មដល់កម្មករ ហើយជាសកម្មភាពចង្រៃ សម្រាប់កម្មករណាស់»។
នៅក្នុងបទអន្តរាគមន៍ជាភាសាបារាំង នៅសភាអឺរ៉ុប កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅនេះ ដែលជាថ្ងៃសភាអឺរ៉ុបនិយាយពី បញ្ហាជំនួយមកកាន់ កម្ពុជានោះ លោក សម រង្ស៊ី បានបង្ហាញបំណងចង់ឲ្យសភាអឺរ៉ុប យកបញ្ហាទីផ្សារសម្លៀកបំពាក់របស់កម្ពុជាធ្វើជា គំនាបមកលើរាជរដ្ឋាភិបាលកម្ពុជា ដើម្បី ឆ្លើយតបទៅនឹងស្ថានការណ៍នយោបាយនៅកម្ពុជា។ លោក សម រង្ស៊ី បានលើកឡើងថា បើសហភាពអឺរ៉ុបបិទទីផ្សារនាំចេញសម្លៀកបំពាក់ពីកម្ពុជា គឺនៅពេល បើកទីផ្សារវិញ មិនចេះតែបើកទេ គឺត្រូវមានភ្ជាប់នូវលក្ខខណ្ឌ ផ្សេងៗ។ លោកបន្តថា បើសភាពអឺរ៉ុបធ្វើដូច្នេះ រាជរដ្ឋាភិបាលកម្ពុជា ប្រហែលជាចាប់ផ្តើម ពិចារណាឡើងវិញ នេះបើយោងតាមការ ចេញផ្សាយរបស់វិទ្យុបារាំង RFI ។
មេដឹកនាំបក្សប្រឆាំងបានលើកឡើងទៀតថា បើសហភាពអឺរ៉ុបលូកដៃក្នុងរឿងនាំចេញសម្លៀកបំពាក់ គឺមិនមែនកម្មករ ឬប្រជាជន តូចតាចទេដែលប៉ះពាល់ គឺពួកថៅកែធំៗ មេឈ្មួញធំៗទៅវិញទេ ដែលប៉ះពាល់។ លោកបន្តថា ឈ្មួញធំៗទាំងអស់នោះហើយ ដែលសូកលុយមួយចំណែកធំទៅឲ្យគណបក្សកាន់អំណាច។
លោក ផៃ ស៊ីផាន បានចាត់ទុកថា គំនិតរបស់លោក សម រង្ស៉ី ពេលនេះ គឺជាការយុទ្ធសាស្រ្តប្រឆាំង នឹងអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ លោកថា «ជាយុត្តិសាស្ដ្រមួយដែលប្រឆាំង នឹងអនុសាសន៍របស់សម្ដេចតេជោ ហើយប្រសាសន៍ របស់សម្ដេចតេជោ មិនថានៅទីណា ទាំងក្នុងស្រុក និងក្រៅស្រុក តែងតែលើកចិត្តឲ្យចូលមកបណ្ដាក់ទុន ដើម្បីឲ្យជាផលប្រយោជន៍ របស់កម្មករ ហើយនេះជាយុត្តិសាស្ដ្រមួយ ដែលខុសពីយុត្តិសាស្រ្ដ របស់សម្ដេចដែលបានខិតខំប្រឹងប្រែង បង្កើតនូវបរិយាកាស សម្រាប់រស់រានមានជីវិត និងផលប្រយោជន៍របស់កម្មករ»។
លោក ផៃ ស៊ីផាន បានបន្ថែមទៀតថា «មិនត្រឹមតែជាយុទ្ធសាស្ដ្រសម្លាប់កម្មករទេ គឺគាត់លើកឡើងថា ផលប្រយោជន៍ដែលកម្មករ ដែលបានធ្វើកិច្ចសហការ ជាមួយថៅកែ ដែលថៅកែគេទៅធ្វើរោងចក្រនៅទីណា ក៏បានដែរមិនចាំតែនៅកម្ពុជាទេ ដូច្នេះ សម រង្ស៊ី គ្មានលទ្ធភាពទៅប្រឆាំងជាមួយថៅកែបាននោះទេ ហើយនយោបាយរបស់គាត់ចង់ឲ្យគេដករោងចក្រចេញពីស្រុកខ្មែរ ទៅតាមរយៈ ការធ្វើបាតុកម្ម នេះជាលក្ខខណ្ឌចង្រៃមួយសម្រាប់ខ្មែរ»។
Post a Comment