រយៈពេល១៧ថ្ងៃ គ.ជ.ប ចុះបញ្ជីឈ្មោះបោះឆ្នោតពលរដ្ឋបានជាង២៥ភាគរយ
ផ្អែកតាមប្រតិទិនរបស់ខ្លួន គ.ជ.ប បាន និងកំពុងរៀបចំចុះឈ្មោះបោះឆ្នោតប្រជាពលរដ្ឋរៀងរាល់ថ្ងៃ ចាប់ពីដើមខែកញ្ញានេះ រហូតដល់ចុងខែវិច្ឆិកាខាងមុខ ក្នុងនោះការចុះឈ្មោះ ក៏នឹងត្រូវធ្វើនៅ ថ្ងៃឈប់សម្រាកបុណ្យ ភ្ជុំបិណ្ឌនាពេល ខាងមុខ ផងដែរ។
លទ្ធផលបណ្ដោះអាសន្ន នៃការចុះឈ្មោះបោះឆ្នោតចេញផ្សាយនៅព្រឹកថ្ងៃនេះ បានបង្ហាញថា គ.ជ.ប ចុះបញ្ជីប្រជាពលរដ្ឋបានជាង ២លាន ៤២ម៉ឺននាក់ ឬត្រូវនឹងជាង ២៥ភាគរយនៃចំនួនពលរដ្ឋគ្រប់អាយុបោះឆ្នោតសរុបជាង ៩លាន ៦៦ម៉ឺននាក់នៅទូទាំងប្រទេស។
បើធៀបទៅថ្ងៃទី១៦ ខែកញ្ញា ចំនួនអ្នកចុះឈ្មោះបោះឆ្នោតនេះ បានកើនឡើងជាង ១២ម៉ឺន ២ពាន់កាលពីថ្ងៃម្សិលមិញ៕
No comments:
Post a Comment