យុវជនរាប់រយនាក់តម្រង់ជួរចូលទស្សនាស្ថានទូតបារាំងប្រចាំកម្ពុជា
ជាតិ

និពន្ធដោយ : រុង រឿង September-17-2016, 8:39 pm/Thmey Thmey
ស្ថានទូតបារាំងប្រចាំនៅក្នុងប្រទេសកម្ពុជា បានបើឲ្យសាធារណជនចូលទស្សនាក្នុងបរិវេណស្ថានទូតដោយសេរីនៅថ្ងៃសៅរ៍ទី ១៧ ខែកញ្ញា ចាប់ពីម៉ោង ៩ ព្រឹករហូតដល់ម៉ោង ៤ កន្លះរសៀល។ យុវជនរាប់រយនាក់ បានគ្នាតម្រង់ជួរចូលទៅទស្សនាបរិវេណស្ថានទូតដ៏ចំណាស់នៅកម្ពុជាមួយនេះ។
យុវជនរាប់រយននាក់ ដែលមានទាំងព្រះសង្ឃផងនោះ បានចូលទស្សនាក្នុងបរិវេណស្ថានទូតបារាំងប្រចាំនៅរាជធានីភ្នំពេញ ដោយបានទស្សនា អគារ និវេសនដ្ឋានរបស់ឯកអគ្គរដ្ឋទូត និងឧទ្យានរបស់ស្ថានទូតបារាំង ដែលជាសួនដ៏ធំជាងគេនៅរាជធានីភ្នំពេញ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំង ទំហំផ្ទៃដីនៃស្ថានទូតដែលមានអាយុកាលជាង ៦០ ឆ្នាំមកហើយនៅកម្ពុជានេះ មានចំនួន ៤,៥ ហិកតា។ ការបើកឲ្យសាធារណជនចូលទស្សនាក្នុងបរិវេណស្ថានទូតពេលនេះ គឺធ្វើឡើងក្នុងក្របខណ្ឌ ឬដើម្បីអបអរទិវាបេតិកភណ្ឌអឺរ៉ុប ដែលត្រូវបានរៀបចំឡើងអស់រយ:ពេលជាង៣០ឆ្នាំមកហើយនៅតាមបណ្តាប្រទេសជាច្រើននៅទ្វីបអឺរ៉ុបក្រោមគំនិតផ្តួចផ្តើមរបស់បារាំង។
ក្រៅពីឃើញនូវដើមឈើធំៗនៅក្នុងស្ថានទូតនេះ អ្នកទស្សនា ក៏បានឃើញនូវនូវផ្ទាំងថ្មមួយចំនួន ដែលយកមកពីអតីតទីស្មសានបារាំងនៅភ្នំពេញ និងអតីតកខ្លោងទ្វារម្ខាងរបស់ស្ថានទូត ដែលត្រូវបានអ្នកនិពន្ធបារាំងចងក្រងជាប្រវត្តិនៅក្នុងរឿងប្រលោមលោកដ៏ល្បីមួយឈ្មោះថា « ក្លោងទ្វារ ឬ Le Portail»។ សកម្មភាពនៃការចូលទស្សនារបស់យុវជននៅក្នុងស្ថានទូតប្រទេសមហាអំណាចមួយនេះ ត្រូវរៀបចំឡើងដោយមន្ត្រីស្ថានទូត ដោយមានការត្រួតពិនិតសន្តិសុខយ៉ាងខ្ជាប់ខ្ជួន ហើយអ្នកចង់ចូលទស្សនា ត្រូវតម្រង់ជួរគ្នានៅមុខស្ថានទូត បន្ទាប់មកចូលទៅទស្សនាក្នុងបរិវេណស្ថានទូតបែងចែកជាក្រុមៗ។
នៅក្នុងឱកាសនៃការទស្សនាដែលអមដោយការរៀបរាប់ពន្យល់ជាភាសាបារាំង ខ្មែរ និងអង់គ្លេសពីសំណាក់បុគ្គលិកស្ថានទូត អ្នកទស្សនាក៏បានស្វែងយល់ផងដែរ ពីការដាក់ឲ្យដំណើរការគម្រោង «ស្ថានទូតបៃតង» នៅតាមបណ្តាស្ថានទូតបារាំងនានា។ ក្នុងក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើមនេះ ស្ថានទូតបារាំងនៅភ្នំពេញបានចូលរួមកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់១៥ ភាគរយក្នុងរយ:ពេល៤ឆ្នាំចុងក្រោយនេះ តាមរយ:វិធានការនានា ដូចជាការតម្លើងបន្ទះស្រូបកម្តៅព្រះអាទិត្យ ការប្តូរមកប្រើប្រាស់អំពូល LED ស៊ីភ្លើងតិច និងការកាត់បន្ថយចំនួនរថយន្តបម្រើការនៅស្ថានទូតជាដើម។
សេចប្រកាសព័ត៌មានរបស់ស្ថានទូត បានឲ្យដឹងថា បន្ទាប់បានឆ្លងកាត់ប្រវត្តិសាស្ត្រជាច្រើនដំណាក់កាលពិសេសចន្លោះឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៩១ ស្ថានទូតបារាំងប្រចាំកម្ពុជាបានតាំងនៅកន្លែងដដែលនេះអស់រយ:ពេលជាង៦០ឆ្នាំមកហើយ ហើយវាក៏ជានិមិត្តរូបនៃភាពរឹងមាំនៃទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។ ស្ថានទូតត្រូវបានជួសជុលកែលម្អទាំងស្រុងនៅចន្លោះឆ្នាំ១៩៩៣ដល់ឆ្នាំ១៩៩៥ ហើយស្ថាបត្យកម្មទំនើបរបស់ស្ថានទូតមានលក្ខណ:សមសួនជាមួយទេសភាពនៃឧទ្យានទំហំ៤,៨ហិចតា ដែលជាឧទ្យានបៃតងធំជាងគេមួយនៅរាជធានីភ្នំពេញ៕

No comments:
Post a Comment