A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 16 September 2016

លោក អេង ឆៃអ៊ាង៖ រដ្ឋាភិបាលគួរធ្វើសមយុទ្ធនៅព្រំដែនជាជាងធ្វើកណ្តាលទីក្រុងបង្កការភ័យខ្លាច

ដោយ លោក ឃុត សុគន្ធ​​ | ថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២០១៦​ 2 ម៉ោងមុន | សន្ដិសុខ | 0 | 845កម្លាំងប្រដាប់អាវុធចល័តក្បែរគណបក្សសង្គ្រោះជាតិ (រូបភាពពីហ្វេសប៊ុកលោក កឹម សុខា)
មន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំងអំពាវនាវឲ្យរដ្ឋាភិបាលធ្វើសមយុទ្ធនៅតាមតំបន់ព្រំដែនដោយថា ដើម្បីបង្ហាញពីកំលាំងការពារបូរណភាពទឹកដីដល់ប្រទេសជិតខាងជាជាងធ្វើនៅកណ្តាលទីក្រុងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ។
កាលពីថ្ងៃទី៣១សីហាមាននាវាជើងទឹក រថយន្ត និងឧទ្ធម្ភាគចក្រ ផ្ទុកដោយកម្លាំងទ័ពបើកជុំវិញបរិវេណស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិនៅសង្កាត់ចាក់អង្រែលើប្រមាណ៤០នាទី។ ការចល័តទ័ពទាំងជើងគោក ជើងទឹក និងអាកាសនេះ ត្រូវក្រសួងការពារជាតិបកស្រាយថាជាការហ្វឹកហ្វឺនសាកល្បងសមត្ថភាពរបស់កងទ័ព។
ថ្លែងទៅកាន់អ្នកគាំទ្រនិងអ្នកសារព័ត៌មាននៅព្រឹកថ្ងៃសុក្រនេះ លោក អេង ឆៃអ៊ាង តំណាងរាស្ត្រគណបក្សសង្រ្គោះជាតិមានប្រសាសន៍ថា ការធ្វើសមយុទ្ធយោធាកណ្តាលទីក្រុងនេះបានបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ។
លោកបន្ថែមថា៖ “នៅប្រទេសគេ បើគេធ្វើសមយុទ្ធ គេធ្វើនៅតាមព្រំដែន ដើម្បីគេប្រាប់ទៅភាគីមួយទៀតថា អ្នកឯងកុំចង់រំលោភ កុំចង់ឈ្លានពានប្រទេសរបស់ខ្ញុំ ខ្ញុំមានកំលាំងពិតប្រាកដ ខ្ញុំមានកំលាំងសម្រាប់ការពារទីដីរបស់ខ្ញុំ អញ្ចឹងគេធ្វើសមយុទ្ធបែបហ្នឹងដូចជាទាហ៊ានអាមេរិកកាំង ទាហ៊ានសៀម ហើយយើងមើលកូរ៉េខាងត្បូងជាមួយអាមេរិកកាំង ធ្វើសមយុទ្ធជាប់ព្រំដែនកូរ៉េខាងជើងតើ គេមិនមកធ្វើសមយុទ្ធកណ្តាលទីក្រុងអីណា ព្រោះកណ្តាលទីក្រុងសុទ្ធតែប្រជាពលរដ្ឋតើ ចំឡែកអីតែស្រុកយើងហ្នឹង គេចូលចិត្តធ្វើសមយុទ្ធកណ្តាលទីក្រុង”។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន មានប្រសាសន៍ថាលោក អេង ឆៃអ៊ាង មិនមានសិទ្ធិអ្វីហាមឃាត់កងកំលាំងប្រដាប់អាវុធមិនឲ្យចល័តឬធ្វើការហ្វឹកហាត់ណាមួយនៅក្នុងទីក្រុងនោះទេ ដោយលោកថានេះជាតួនាទីរបស់កងកំលាំងប្រដាប់អាវុធ ដើម្បីការពារស្ថេរភាពនយោបាយ។
លោក សុខ ឥសាន ចាត់ទុកថាអ្នកដែលភ័យខ្លាចការចល័តឬការវឹកហាត់កងទ័ពនៅក្នុងទីក្រុងនោះថាជាអ្នកប្រព្រឹត្តបទល្មើសខុសច្បាប់។
លោកបន្ថែមថា៖ “ឯកឧត្តម អេង ឆៃអ៊ាង លោកមិនមានសិទ្ធិទេ ពីព្រោះអានេះជាតួនាទីភារកិច្ចរបស់កងកំលាំងប្រដាប់អាវុធទាំងនៅព្រំដែនក៏មានការប្រចាំការពីកងកំលាំងប្រដាប់អាវុធដែរ មិនមែនមានតែនៅទីក្រុងអត់មានតាមព្រំដែនទេ អញ្ចឹងអានេះជាតួនាទីស្នូលរបស់កងកំលាំងប្រដាប់អាវុធ”។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោក សូ ចន្ថា បានលើកឡើងថារាល់ការហ្វឹកហ្វឺនកងទ័ព គួរមានការជូនដំណឹងដល់ប្រជាពលរដ្ឋជាមុន ហើយជាពិសេសមិនគួរធ្វើសមយុទ្ធនៅក្នុងរាជធានីដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មនិងទីប្រជុំជនដ៏ធំបែបនេះទេ ដែលជាហេតុបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ។ លោកសាស្ត្រាចារ្យយល់ថានេះជាសកម្មភាពគំរាមកំហែងដល់បក្សប្រឆាំង ខណៈពេលដែលការបោះឆ្នោតជិតចូលមកដល់៕

សរសេរមកកាន់ លោក ឃុត សុគន្ធ តាមរយៈ sokun@vodhotnews.com

No comments: