លោក ហ៊ុន សែន ព្រមានចាប់ខ្លួនសមាជិកព្រឹទ្ធសភាបក្សប្រឆាំងបើហ៊ានឆ្លងដែន
ដោយ យ៉ង ចាន់តារា
2016-08-02
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់អគាររដ្ឋបាលថ្មី របស់សាលារាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦។ RFA/Brach Chev
RFA/Brach Chev
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសឲ្យសមាជិកព្រឹទ្ធសភាមកពីបក្សប្រឆាំង តតាំងគ្នាតាមផ្លូវតុលាការ ចៀសវាងការភៀសខ្លួនទៅបរទេស។ លោក ហ៊ុន សែន ថ្លែងបែបនេះនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៤៤ កាលពីព្រឹកថ្ងៃទី២ សីហា នៅខេត្តកំពង់ស្ពឺ។ មន្ត្រីបក្សប្រឆាំង និងអ្នកវិភាគ ចាត់ទុកការប្តឹងផ្តល់នេះថាស្ថិតក្រោមហេតុផលនយោបាយ ដែលជាការគាបសង្កត់គណបក្សប្រឆាំង។
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ព្រមានចាប់ខ្លួនសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី អ្នកស្រី ថាក់ ឡានី បើសិនជាអ្នកស្រីហ៊ានឆ្លងដែនទៅក្រៅប្រទេស។ លោកប្រកាសថា សមាជិកព្រឹទ្ធសភាបក្សប្រឆាំងរូបនេះ ត្រូវតទល់ជាមួយលោកតាមផ្លូវច្បាប់៖ «តាមដឹងរៀបឆ្លងច្រកប៉ោយប៉ែត ពីថ្ងៃទី៣១ (កក្កដា) ដោយថាទៅព្យាបាលជំងឺ។ កុំឲ្យសោះណា ប្រយ័ត្ន! ហ៊ានស៊ីហ៊ានសង ហ៊ានផ្លោះរបង ហ៊ានជាប់គុក ព្រោះអ្នកឯងផ្លោះរបងហើយ»។
កាលពីថ្ងៃទី១ សីហា លោក ហ៊ុន សែន បានដាក់ពាក្យបណ្ដឹងពីរដាច់ដោយឡែកពីគ្នា ប្ដឹងប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី អ្នកស្រី ថាក់ ឡានី ទាក់ទងនឹងការចោទថា រូបលោក និងរដ្ឋាភិបាលជាអ្នកនៅពីក្រោយខ្នងនៃឃាតកម្មលើលោកបណ្ឌិត កែម ឡី។ លោក ហ៊ុន សែន តំណាងដោយមេធាវីរដ្ឋាភិបាល លោក គី តិច ប្ដឹងសុំឲ្យតុលាការផ្ដន្ទាទោសលោក សម រង្ស៊ី និងអ្នកស្រី ថាក់ ឡានី តាមផ្លូវច្បាប់ និងទាមទារសំណងជំងឺចិត្តក្នុងម្នាក់ចំនួន ១០០រៀល។
អាស៊ីសេរី មិនអាចទាក់ទងសុំការឆ្លើយតបពីអ្នកស្រី ថាក់ ឡានី បានទេនៅថ្ងៃទី២ សីហា ប៉ុន្តែអ្នកស្រីបានថ្លែងប្រាប់អាស៊ីសេរី កាលពីថ្ងៃទី៣០ កក្កដា ថា អ្នកស្រីមិនបានចោទលោក ហ៊ុន សែន ថាជាអ្នកសម្លាប់បណ្ឌិត កែម ឡី នោះទេ ហើយថាឃ្លីបវីដេអូជិត ២នាទីដែលគេផ្សព្វផ្សាយតាមបណ្ដាញសង្គមនោះ ជាការកាត់តសំឡេងដើម្បីទម្លាក់កំហុសលើអ្នកស្រី។ អ្នកស្រីបញ្ជាក់ថា ក្រោយបញ្ចប់បេសកកម្មនៅខេត្ត អ្នកស្រីនឹងរកមេធាវីតតាំងតាមផ្លូវច្បាប់។
គណបក្សសង្គ្រោះជាតិ បានពឹងពាក់លោក សំ សុគង់ ជាមេធាវីតំណាងឲ្យលោក សម រង្ស៊ី និងអ្នកស្រី ថាក់ ឡានី ដើម្បីតទល់ផ្លូវច្បាប់ចំពោះករណីនេះ។
លោក សំ សុគង់ ថ្លែងថា លោកមិនទាន់អាចធ្វើអត្ថាធិប្បាយច្រើនទេជុំវិញករណីនេះ ដោយកំពុងពិនិត្យមើលសំណុំរឿង និងរង់ចាំការសម្រេចពីតុលាការ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បញ្ជាក់ថា លោកមិនមានសង្ឃឹមថា តុលាការនឹងជំនុំជម្រះរឿងនេះដោយឯករាជ្យនោះទេ ពីព្រោះតុលាការរងឥទ្ធិពលពីគណបក្សកាន់អំណាច៖ «ឲ្យតែអ្នកដឹកនាំ អ្នកនយោបាយ អ្នកមានអំណាច គាត់ចង់បានអ្វីហើយ វា (តុលាការ) តែងតែទៅជ្រុងនោះហើយ ទៅច្រកហ្នឹងហើយ។ អ៊ីចឹងអ្វីដែលយើងរកមេធាវីការពារក្តី យើងគ្រាន់តែបំពេញតាមនីតិវិធីទេ ប៉ុន្តែយើងមិនមានជំនឿថា យើងអាចទៅតតាំងទៅប្រឈមនឹងតុលាការឈ្នះក្តីទេ»។
ចំណែកសមាជិកព្រឹទ្ធសភា និងជាប្រធានស្តីទីគណបក្ស សម រង្ស៊ី លោក ទាវ វណ្ណុល វិញយល់ឃើញថា ការប្ដឹងអ្នកស្រី ថាក់ ឡានី និងលោក សម រង្ស៊ី រឹតតែធ្វើឲ្យបរិយាកាសនយោបាយដែលកំពុងតានតឹងស្រាប់ កាន់តែមានស្ថានភាពធ្ងន់ធ្ងរថែមទៀត។ លោកថា លោក ហ៊ុន សែន បង្ហាញភាពស្អាតស្អំតាមតាមរយៈការនាំខ្លួនជនដៃដល់ និងអ្នកនៅពីក្រោយខ្នងនៃឃាតកម្មលើបណ្ឌិត កែម ឡី មកផ្ដន្ទាទោសតាមច្បាប់។ ពេលនោះ អ្នកនយោបាយដែលចោទប្រកាន់រូបលោក នឹងអស់ប្រជាប្រិយភាពដោលខ្លួនឯង។
ទាក់ទងនឹងរឿងអភ័យឯកសិទ្ធិរបស់អ្នកស្រី ថាក់ ឡានី អ្នកនាំពាក្យព្រឹទ្ធសភា លោក ម៉ម ប៊ុននាង បញ្ជាក់ថា ព្រឹទ្ធសភាមិនទាន់មានគម្រោងកោះប្រជុំពិភាក្សាករណីនេះនៅឡើយទេ ដរាបណាមិនទាន់មានការស្នើសុំ ឬរបាយការណ៍ពីតុលាការ និងក្រសួងមហាផ្ទៃ៖ «ទាល់តែរង់ចាំចំណាត់ការរបស់តុលាការ ឬក្រសួងមហាផ្ទៃ មកដល់សិន ថ្នាក់ដឹកនាំ (ព្រឹទ្ធសភា) នឹងកោះប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏ផ្អែកទៅលើច្បាប់រដ្ឋធម្មនុញ្ញ លក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ព្រឹទ្ធសភា»។
គិតមកដល់ពេលនេះ សមាជិកព្រឹទ្ធសភា និងរដ្ឋសភាពីខាងគណបក្សប្រឆាំងចំនួន ៦រូបហើយដែលកំពុងជាប់ឃុំ និងជាប់បណ្ដឹងនៅតុលាការ។ អ្នកទាំងនោះរួមមាន លោក ហុង សុខហ៊ួរ លោក អ៊ុំ សំអាន លោក សម រង្ស៊ី លោក កឹម សុខា លោក តុ វ៉ាន់ចាន់ លោក ពិន រតនា និងចុងក្រោយគឺអ្នកស្រី ថាក់ ឡានី។
សាស្ត្រាចារ្យខាងវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា កត់សម្គាល់ថា អ្នកនយោបាយខ្មែរនៅតែមិនទាន់មានភាពចាស់ទុំខាងនយោបាយនៅឡើយ ពោលគឺបន្តចាត់ទុកគ្នាជាសត្រូវ ជាជាងដៃគូប្រកួតប្រជែងដើម្បីផលប្រយោជន៍ជាតិ។ លោកយល់ថា ការប្តឹងផ្តល់នេះស្ថិតក្រោមហេតុផលនយោបាយ ជាជាងការស្វែងរកយុត្តិធម៌ពិតប្រាកដ៖ «ប្រសិនជាមានការលើកឡើងចំណុចណាមួយ ដែលធ្វើឲ្យថ្នាំងថ្នាក់ដល់ដៃគូ គួរតែផ្តល់ឱកាសឲ្យមានការកែតម្រូវជាមុន មុននឹងចាត់វិធានការនេះ ពីព្រោះបើសិនជាអ្នកនយោបាយបានផ្តល់ឱកាសឲ្យគ្នាកែតម្រូវទៅវិញទៅមកនោះ ខ្ញុំថាស្ថានភាពនយោបាយនៅកម្ពុជា នឹងល្អប្រសើរជាងនេះ»។
អ្នកជំនាញរូបនេះអះអាងថា ស្ថិតក្នុងបរិបទភូមិសាស្ត្រនយោបាយ និងស្ថានភាពសេដ្ឋកិច្ចប្រកួតប្រជែងបែបនេះ អ្នកនយោបាយខ្មែរគួរតែតម្កល់ផលប្រយោជន៍ជាតិជាធំ ពោលគឺត្រូវស្វែងរកឯកភាពជាតិ ដើម្បីបន្តកិច្ចការអភិវឌ្ឍន៍ និងពង្រឹងមុខមាត់កម្ពុជា លើឆាកអន្តរជាតិ៕
3 comments:
អាគុក គេបានដៃគេហើយ ព្រោះវាមិនបានសម្លាប់ កែម ឡី មែន ផ្ទាល់មែន តែពូលីសរបស់វាជាអ្នកសម្លាប់ គឺនៅក្រោមបញ្ជាពីមេពូលីស ហើយមេពូលីសបានបញ្ជាពី អាគុក ឥឡូវ អាគុក វាថាមិនដឺង ធ្វើម្តេចទៅ? តែទោះមិនដឺងក៍វាជាមេបញ្ជា តើទ្រូមានទោសទេ? មើលទៅវាមិនមានទោស ហើយវាដើរប្តឹងគេទៀត បើវាប្តឹងតើតុលាការមិនឲ្យឈ្នះនោះ? វាពិតជាឈ្នះហើយ ដូច្នេះសង្រ្គោះជាតិត្រូជាប់គុកអស់ហើយមើលទៅ។
Gezz Ah Kouk, your Fface an your stinky breath need to stop.
It may be the last chance for you to bark.
Hun Sen reiterated that Yuon is not his Boss or his parent.
Here is the story:
Ah Kouk Hun Sen recognized that the CPP's popularity has deteriorated badly since 2012, especially after Kem Ley's death.
To improve the CPP's image and also to shift Khmer Pouch Neak Chambang's attention from finding Kem Ley's killers, Hun Sen hit the jackpot by declaring that Vietnam is not my Boss or whatever shit he said to please Khmer people.
Ah Kouk Hun Sen has killed 2 birds with one stone: increase the CPP's popularity and make Khmer people forget about Kem Ley's killers.
Notice that Ah Kouk Hun Sen had asked his master Yuon first before he declared that. And his master Yuon said it is OK for Hun Sen to foul those " Phleung Cham Beung" people.
Can we do something to find the killers of our brave man Dr. Kem Ley ???
Bun Thoeun
Post a Comment