ដោយ សុ ជីវី
2016-07-12
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ចូលរួមក្នុងកិច្ចប្រជុំបូកសរុបពីការអនុវត្តច្បាប់ចរាចរណ៍ដើមឆ្នាំ២០១៦ នាក្រសួងមហាផ្ទៃ កាលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦។
RFA/Brach Chev
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អះអាងថា អង្គចងចាំ ឬម៉េមម៉ូរីកាត (Memory Card) ដែលយកចេញពីកាមេរ៉ាសុវត្ថិភាពរបស់ស្តារម៉ាត (Star Mart) នៅស្ថានីយចាក់សាំងបូកគោនោះ គឺជាភស្តុតាងរឹងមាំមួយ ដែលអាចឲ្យអាជ្ញាធរសមត្ថកិច្ចសន្និដ្ឋានអត្តសញ្ញាណជនសង្ស័យដែលបានបាញ់សម្លាប់លោក កែម ឡី។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅថ្ងៃទី១២ កក្កដា ថា អង្គចងចាំ ឬម៉េមម៉ូរីកាត (Memory Card) នោះមានរូបភាពនាពេលកើតហេតុ ដែលពុំដូចនឹងពាក្យចចាមអារ៉ាមដែលថា កាមេរ៉ាសុវត្ថិភាពពុំអាចថតរូបភាពនោះបានឡើយ៖ «(Memory) ហ្នឹងយើងបានប្រមូលហើយ ពិតប្រាកដណាស់ដែលថាជាជនល្មើសហ្នឹងមែន។ អ្នកស្រី សុ ជីវី៖ ព័ត៌មានចចាមអារ៉ាមថាម៉េមម៉ូរីហ្នឹងមើលមិនឃើញ តើពិតទេ? អូ! មិនមែនទេៗ អត់មានព័ត៌មានចឹងទេ។ សូមកុំធ្វើព័ត៌មានអីដែលធ្វើឲ្យមតិសាធារណជនលោកយល់ច្រឡំ។ បើនិយាយថាមើលមិនឃើញ វាទៅជាព័ត៌មានដែលថាអាចទៅជាឃាតកសិប្បនិមិត្តអីទៀត នាំឲ្យពិបាក។ តាមពិតមិនចឹងទេ»។
បើទោះជាយ៉ាងណា លោក ខៀវ សុភ័គ ពុំបានបញ្ជាក់ទេថា តើអាជ្ញាធរអាចបង្ហាញរូបភាពទាំងនោះជាសាធារណៈនោះឡើយ ដោយលោកបញ្ជាក់ថា សំណុំរឿងនេះកំពុងឋិតក្នុងសមត្ថកិច្ចរបស់តុលាការ។ ហេតុនេះ ការបញ្ចេញព័ត៌មានទាំងឡាយជាសាធារណៈ ជាសេចក្ដីសម្រេចរបស់តុលាការ៕
1 comment:
បើទោះជាយ៉ាងណា លោក ខៀវ សុភ័គ ពុំបានបញ្ជាក់ទេថា តើអាជ្ញាធរអាចបង្ហាញរូបភាពទាំងនោះជាសាធារណៈនោះឡើយ ដោយលោកបញ្ជាក់ថា សំណុំរឿងនេះកំពុងឋិតក្នុងសមត្ថកិច្ចរបស់តុលាការ។ ហេតុនេះ ការបញ្ចេញព័ត៌មានទាំងឡាយជាសាធារណៈ ជាសេចក្ដីសម្រេចរបស់តុលាការ៕
----------
អា ខៀវ សុភ័គ អើយចុះហ្អែងនិកថាខ្មែរមួយនគរនឹងឆោត មិនដឹងថាតុលាការ គឺនៅក្រោមពង អាគុកហ៊ុនសែន ទេហ្អី អាភ្លើ!?
Post a Comment