A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Wednesday, 13 July 2016
ការសម្រេចរបស់តុលាការអន្តរជាតិអាចបង្កើនជម្លោះនៅសមុទ្រចិនខាងត្បូង
ការសម្រេចរបស់តុលាការអន្តរជាតិអាចបង្កើនជម្លោះនៅសមុទ្រចិនខាងត្បូង
13 កក្កដា 2016
VOA News
ពលរដ្ឋហ្វីលីពីនសប្បាយចិត្តបន្ទាប់ពីការសម្រេចរបស់តុលាការអាជ្ញាកណ្តាលមានមូលដ្ឋាននៅក្រុងឡាអេ ដែលមានផលប្រយោជន៍ច្រើនដល់ហ្វីលីពីន ក្នុងជម្លោះសមុទ្រចិនខាងត្បូង កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦។
ពួកអ្នកជំនាញការនិយាយថា ទាំងប្រទេសចិន ទាំងស.រ.អា.ទំនងជានឹងបង្កើនវិធានការខាងការទូតនិងខាងយោធាដើម្បីឱ្យមានការគាំទ្រដល់គោលជំហររបស់ពួកគេរៀងៗខ្លួន បន្ទាប់ពីការសម្រេចកាលពីថ្ងៃអង្គារដោយតុលាការអន្តរជាតិអំពីសមុទ្រចិនខាងត្បូង ដែលគេយល់ឃើញភាគច្រើនថា ការសម្រេចនោះមានការអនុគ្រោះដល់ប្រទេសហ្វីលីពីនដែលជាសម្ព័ន្ធមិត្តរបស់ស.រ.អា.។
ស.រ.អា.បាននិយាយថា សេចក្តីសម្រេចដោយតុលាការអន្តរជាតិមានមូលដ្ឋាននៅក្នុងក្រុងឡាអេ ប្រទេសហូឡង់ អំពីបណ្តឹងរបស់រដ្ឋាភិបាលក្រុងម៉ានីលស្តីពីការអះអាងទាមទារហួសហេតុរបស់រដ្ឋាភិបាលក្រុងប៉េកាំងនៅក្នុងសមុទ្រចិនខាងត្បូង ជាសេចក្តីសម្រេចចុងក្រោយបង្អស់ និងត្រូវធ្វើតាមផ្លូវច្បាប់ ហើយបានសុំដល់ប្រទេសទាំងអស់ដែលមានជម្លោះនៅក្នុងតំបន់នោះចៀសវៀងកុំចេញផ្សាយសេចក្តីថ្លែងការណ៍បង្កហេតុឬធ្វើសកម្មភាពបង្កើតរឿងហេតុ។
លោក Daniel Kritenbrink នាយកជាន់ខ្ពស់សម្រាប់កិច្ចការអាស៊ីនៃក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានបាននិយាយកាលពីថ្ងៃអង្គារថា ស.រ.អា.«មិនត្រូវការឬគ្មានផលប្រយោជន៍អ្វីក្នុង»ការកកូរកកាយឱ្យមានភាពតានតឹងនៅក្នុងសមុទ្រចិនខាងត្បូងទេ។ ក៏ប៉ុន្តែលោកក៏បានថ្លែងដែរថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នឹងមិន«បិទភ្នែកទេ»ចំពោះបញ្ហាក្នុងផ្លូវសមុទ្រនេះជាថ្នូរនឹងកិច្ចសហប្រតិបត្តិការពីប្រទេសចិនអំពីបញ្ហាឯទៀតៗ។
ថ្លែងនៅក្នុងវេទិកាមួយក្នុងរដ្ឋធានីវ៉ាស៊ីនតោន លោកបាននិយាយថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ពង្រឹងការទាក់ទងជាមួយរដ្ឋាភិបាលក្រុងប៉េកាំងតាមរយៈវិធានការកសាងការទុកចិត្តគ្នាដើម្បីបញ្ចៀសកុំឱ្យមានការគិតខុសនិងគ្រោះថ្នាក់នៅពេលយាមល្បាតនៅក្នុងសមុទ្រចិនខាងត្បូង។
ក្រសួងការបរទេសស.រ.អា.បាននិយាយថា ការសម្រេចរបស់តុលាការនេះអាចផ្តល់មូលដ្ឋានសម្រាប់ការពិភាក្សាគ្នាថែមទៀតដែលមានគោលដៅបង្រួមឱ្យតូចនូវទំហំភូមិសាស្ត្រនៃជម្លោះសមុទ្រនិងដោះស្រាយជម្លោះជាមូលដ្ឋានដោយគ្មានការបង្ខិតបង្ខំឬការគំរាមកំហែងប្រើកម្លាំង។
លោក John Kirby អ្នកនាំពាក្យនៃក្រសួងការបរទេសស.រ.អា.បាននិយាយកាលពីថ្ងៃអង្គារនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យើងសុំដល់ពួកប្រទេសដែលឈ្លោះគ្នាដណ្តើមទឹកដីនេះចៀសវៀងកុំចេញផ្សាយសេចក្តីថ្លែងការណ៍បង្កហេតុឬធ្វើសកម្មភាពបង្កើតរឿងហេតុ។ សេចក្តីសម្រេចនេះអាចនិងគួរត្រូវបម្រើការជាឱកាសថ្មីមួយដើម្បីធ្វើការខិតខំប្រឹងប្រែងជាថ្មីដើម្បីដោះស្រាយជម្លោះសមុទ្រនេះដោយសន្តិវិធី»៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment