
បើតាមសាក្សីឃើញហេតុការណ៍នៃការធ្វើឃាតលោកបណ្ឌិត កែម ឡី គឺឃាតកមានគ្នាពីរនាក់ ដោយម្នាក់ទៀតនៅចាំនៅខាងក្រៅដើម្បីបើកម៉ូតូដឹកជនដៃដល់ដើម្បីគេចខ្លួនបន្ទាប់ពីសម្លាប់ហើយ មិនមែនតែម្នាក់ដែលប៉ូលីសចាប់យកមកបង្ហាញទេ។ សំណួរសួរថាហេតុអ្វីបានជាគេបង្ហាញមុខឃាតកតែម្នាក់? នៅចាំទេថាកាល ហេង ពៅ នៅជាស្នងការក្រុង បន្ទាប់ពីឃាតក បាញ់សម្លាប់លោក ជា វិជ្ជា អ្នកមានអំណាចខ្លាំងដែលនៅពីក្រោយការសម្លាប់លោក ជា វិជ្ជា បានបញ្ជាអោយ ហេង ពៅ រៀបចំរឿង និងប្រឌិតឃាតក តែ ហេង ពៅ រកឃាតកសប្បនិម្មិតចំនួនពីរនាក់មិនបានល្អ ដោយឃាតកសប្បនិម្មិតគឺ ប៊ន សំណាង និង សុក សំអឿន មិនបានឆ្លើយតាមអ្វីដែល ហេង ពៅ និងក្រុមពួកគេបានបង្គាប់។ ការដែលរកឃាតកសប្បនិម្មិតចំនួនពីរនាក់ពិបាកនឹងរៀបចំរឿងបោកប្រាស់សាធារណជន ជាតិ និងអន្តរជាតិ និងខ្លាចការផ្តល់ចម្លើយរបស់ឃាតកសប្បនិម្មិតខុសតាមអ្វីបានរៀបចំ ទើបឃាតកសប្បនិម្មិតដែលបាញ់សម្លាប់លោក កែម ឡី មានតែម្នាក់បែបនេះ។
មួយវិញទៀត អ្នកវិភាគខ្លះគឺគេវិភាគជ្រៅពេកហើយដែលថាយួន ជាអ្នកបញ្ជាអោយសម្លាប់លោក កែម ឡី។ មនុស្សពីរនាក់កំពុងតែទាស់សំដីគ្នាគឺមិនរងចាំអ្នកទីបីមកប្រាប់ថាត្រូវសម្លាប់នោះទេ។ ធម្មជាតិនៃកំហឹង និងអាងខ្លួនមានអំណាច ហើយមិនទទួលយកការរិះគន់ ក្នុងចិត្តពោរពេញទៅដោយការស្អប់ គឺធ្វើអោយអ្នកមានអំណាចខ្លាំងនៅស្រុកខ្មែរក្លាយជាមនុស្សសាហាវឃោរឃៅ។
រឿងឃាតកម្មនេះគឺគេរៀបចំទុកជាមុន ហើយបញ្ជាអោយរៀបចំល្ខោនឃាតកក្លែងក្លាយទុកហើយជាស្រេច។ គេថាខ្មែរនៅសល់ប៉ុណ្ណឹងត្រឹមសព្វថ្ងៃនេះគឺដោយសារខ្មែរបែកបាក់ វាមិនខុសទេ អ្នកដែលខុសនោះគឺខ្មែរដែលអាត្មានិយម គិតតែប្រយោជន៍ផ្ទាល់ខ្លួនបើកដៃអោយបរទេសដែលជាប្រទេសជិតខាងមកបំផ្លាញខ្មែរ។
អ្នកដែលស្លាប់កន្លងមកដូច ជា វិជ្ជា ឈុត វុទ្ធី និងអ្នកការសែតប្រឆាំងជាច្រើនទៀត តើសុទ្ធតែយួននៅពីក្រោយការស្លាប់របស់ពួកគេ ឬក៏ខ្មែរដែលជាអ្នកមានអំណាចខ្លាំងជាអ្នកសម្លាប់ដើម្បីការពារអំណាច និងប្រយោជន៍ពួកគេ? ILCHN
No comments:
Post a Comment