A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Thursday, 28 July 2016
កម្ពុជាបើកឲ្យទេសចរណ៍ចិនចាយលុយយន់ដោយសេរី
Manekseka Sangkum: Why not? The Chinese and Vietnamese own Cambodia!
>>>
news.taprohm
គហទំព័រសារព័ត៍មាន មាតុភូមិ
ភ្នំពេញ៖ក្រសួងទេសចរណ៍ បានចេញគោលការណ៍លើកទឹកចិត្តឲ្យមានការទទួលលុយយកយន់ពីអ្នកទេសចិនពេញលេញចាប់ពីពេលនេះ ដោយក្រសួងយល់ថាគោលការណ៍ថ្មីនេះនឹងអាចទាក់ទាញអ្នកទេសចរចិនមកកម្ពុជាកាន់តែច្រើន។លោក ទិត ចន្ថារដ្ឋលេខាធិការ
ក្រសួងទេសចរណ៍និងជាអ្នកនាំពាក្យ បានប្រាប់កសែតថាគោលការណ៍លើកទឹកចិត្តឲ្យទទួលលុយយន់ពីអ្នកទេសចរនេះត្រូវបានសម្រេចក្នុងសន្និសីទកម្ពុជា-ចិន កាលពីខែមុនរបស់ក្រសួងទេសចរណ៍កម្ពុជានៅក្នុងវេទិកាមួយហៅថា China Ready។ លោកយល់ថា៖ “បានផលចំនេញគឺទីមួយទេសចរណ៍ចិនមកច្រើន ការប្រើប្រាស់ចរាចរណ៍ ដូចយើងចាយលុយដុល្លារអាមេរិកចឹង រាល់ថ្ងៃយើងមិនចាយលុយដុល្លារអាមេរិកបាន អញ្ចឹងលុយផ្សេងៗក៏បានដែរមានអី ដូច្នេះហើយលុយហ្នឹងគេចាត់ទុកជារូបិយប័ណ្ណមួយដែរ។ យើងអាចប្រើប្រាស់បានដែរដើម្បីជំរុញលើកទឹកចិត្តទេសចរណ៍ ការប្រើប្រាស់សម្រួលដល់ការចរាចរណ៍ ការប្រើប្រាស់ហ្នឹងវាមានភាពងាយស្រួលជាង”។
អ្នកស្រាវជ្រាវផ្នែកសេដ្ឋកិច្ចលោក ចាន់ សុផល បានចាត់ទុកការបើកទូលាយឲ្យចាយលុយយន់នៅកម្ពុជា គ្មានបញ្ហាព្រោះស្រុខ្មែរចាយលុយដុល្លារដុងបាតសេរីទៅហើយនោះ។ លោកនិយាយប្រាប់កសែតថា៖ “ធម្មតាដូចនៅប្រទេសយើងចឹង យើងចរាចរណ៍ប្រាក់ដុល្លាររួចទៅហើយ ហើយខ្លះក៏ទទួលប្រាក់ថៃ ប្រាក់បាត ប្រាក់វៀតណាម ហើយប្រាក់យន់នេះក៏ថាវាចរាចរណ៍មិនខុសពីប្រាក់វៀតណាម ប្រាក់បាតថៃអីដែរទេ តាមខ្ញុំយល់ ហើយយើងក៏មិនអាចបង្ខំប្រជាពលរដ្ឋឲ្យកាន់ដែរ វាអាស្រ័យលើការស្ម័គ្រចិត្ត ប្រហែលជាគេចង់ជម្រុញឲ្យចរាចរណ៍ទូលំទូលាយជាងមុន”។
គួរបញ្ជាក់ថាប្រទេសចិនគឺជាប្រទេសម្ចាស់ជំនួយនិងកម្ចីធំជាងគេរបស់កម្ពុជា ហើយកាលពីថ្ងៃទី១៥ ខែកក្កដា លោកលីខឹឈាង នាយករដ្ឋមន្ត្រីចិនក្នុងជំនួបជាមួយសម្តេចនាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោបានប្រកាសផ្តល់ជំនួនឥតសំណង៦០០លានដុល្លារមកកាន់កម្ពុជា។កម្ពុចជាមានបំណងប្រថ្នាត្រូវការភ្ញៀវទេសចរណ៍ចិនតែ០,១ភាគរយនៃប្រជាជនចិនដែលមានប្រមាណជាង១៣០០លាននាក់តែប៉ុណ្ណោះក្នុងឆ្នាំ។
Subscribe to:
Post Comments (Atom)
4 comments:
Why not? ? ?
My understanding is :: when the dust settled [crash]---- the Yuan will be added to world currency basket. Since all currencies are based on faith and confidence---let's have faith & confidence in our Big brother(s) fiat paper money.
What about the [Ding] Dong? We can use a basket to carry the money for groceries shopping, can we not?
បងប្អូនកុំចាយលុយយន់លុយចិន ចិនជាប្រទេសមួយជិះជាន់ប្រទេសតូចតាច ជាគុម្មនិស្សផ្ដាច់ការ វាចង់ធ្វើមហាអំណាច បើវាត្រួតមនុស្សទាំងអស់ក្នុងពិភពលោកមិនមានសេរី ភាពទេ វាមិនដែលគិតពីប្រជាធិប្បតេយ្យ គិតពីអំណាចជីះជាន់ ភ្គត់ភ្គង់អំណាចសំរាប់តែរដ្ថាភិបាល ហើយគេប្រមូលផលិតផលឬវត្ថុធាតុដើមនាំចេញ ឃុបឃិតតែជាមួយរដ្ឋាភិបាល ពុករលួយ ដូចច្នេះកំុប្រើរូប្បីយ្យវត្ថុនេះ ដូចជាយើងជួយគាំទ្រសេដ្ឋកិច្ចរបស់គេ នេះជាការសាកល្បងដើម្បីឲ្យរូបីុយវត្ថុរបស់គេរស់យូអង្វែងដើម្បីប្រណាំងប្រជែងធ្វើជាមហាអំណាច ក្នុងពិភពលោក បើយើងមិនប្រើលុយចិនឲ្យដំណើរការ វានឺងដួលសេដ្ឋកិច្ចក្នុងពេលឆាប់ខាងមុខ ហើយលុយចិនពីបាកសែងដើរចាយទៀតផង ។
The fucking monkeys would do anything to accommodate when things go their way.The IMF has touted for the yuan to be included in the world currency basket,but the problem apparently the IMF chief executive Christine Lagarde might or will be prosecuted in the French court for her unsavory past dealings hundred of millions EURo involved with state fund. It makes you wonder these days what kind of people run these world powerful organization such as IMF.
When Lagarde visited Cambodia, she only forecast the economic fronts nothing about the rampant corruption that deeply affects and scars Khmer society. It looks like it comes to bite her.The question is, is it karma or transparency or conspiracy?
Post a Comment