A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Thursday, 28 July 2016
សហរដ្ឋអាមេរិកថ្កោលទោសការវាយប្រហារលើព្រះវិហារនៅបារាំងដោយក្រុមរដ្ឋឥស្លាម
27 កក្កដា 2016
VOA News
ប្រធានាធិបតីបារាំងលោក Francois Hollande បានទៅពិនិត្យមើលកន្លែងកើតហេតុនិងចាប់ដៃជាមួយប៉ូលិសនៅក្រុង Saint-Etienne-du-Rouvray Normandy ប្រទេសបារាំងកាលពីថ្ងៃទី២៦ ខែកក្កដា។
ក្រុមរដ្ឋឥស្លាមបានអះអាងថា ទាហាន២នាក់របស់ខ្លួនបានធ្វើការវាយប្រហារនៅថ្ងៃអង្គារម្សិលម៉ិញទៅលើព្រះវិហារកាតូលិកនៅក្នុងទីក្រុង Normandy នៃប្រទេសបារាំង ដែលនៅទីនោះពួកគេ បានសម្លាប់សង្ឃកាតូលិកមួយអង្គបន្ទាប់ពីពួកគេ បានចាប់ព្រះអង្គធ្វើជាចំណាប់ខ្មាំងដោយប្រើកាំបិត។
សហរដ្ឋអាមេរិក បានថ្កោលទោសដោយប្រើពាក្យធ្ងន់ៗចំពោះការវាយប្រហារដ៏ព្រៃផ្សៃនេះ ហើយបានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារ និងមិត្តភក្តិរបស់ព្រះតេជគុណ Jacques Hamel និងអ្នកស្រុកដែលរស់នៅជិតព្រះវិហារ ដែលត្រូវបានគេសម្លាប់នៅក្នុងក្រុង Saint –Etienne-du-Riuvray។
លោក Ned Price អ្នកនាំក្រុមប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក បានមានប្រសាសន៍ថា បារាំងនិងសហរដ្ឋអាមេរិកធ្វើការតាំងចិត្តដើម្បីការពារសេរីភាពសាសនាសម្រាប់អ្នកកាន់សាសនាទាំងអស់ ហើយអំពើហិង្សានៅថ្ងៃនេះ នឹងមិនអាចបំផ្លាញការតាំងចិត្តនេះបានទេ។
ប្រធានាធិបតីប្រទេសបារាំង លោក Francois Hollande បានចុះទៅពិនិត្យមើលកន្លែងវាយប្រហារនៅក្នុងទីក្រុងភាគខាងជើងនេះកាលពីថ្ងៃអង្គារ ហើយបានមានប្រសាសន៍ថា ពួកអ្នកវាយប្រហារ មានភាពស្មោះត្រង់ទៅនឹងក្រុមរដ្ឋឥស្លាមមុនពេលត្រូវបានប៉ូលិសបាញ់សម្លាប់។
លោកប្រធានាធិបតី Hollande បានមានប្រសាសន៍ថា៖ «ក្រុមរដ្ឋឥស្លាម បានប្រកាសសង្គ្រាមជាមួយយើង។ យើងត្រូវតែប្រយុទ្ធដោយប្រើគ្រប់មធ្យោបាយទាំងអស់ ខណៈដែលយើងគោរពនីតិរដ្ឋដែរ»។
ពួកមន្រ្តីសន្តិសុខបារាំងបាននិយាយថា ពួកអ្នកវាយប្រហារទាំង២នាក់នោះ បានអារកសង្ឃកាតាលិកដែលមានព្រះជន្ម៨៤ឆ្នាំមុនពេលប៉ូលិសអាចធ្វើអន្តរាគមន៍។ លោកប្រធានាធិបតី Hollande បានប្រកាសប្រឆាំងការវាយប្រហារនេះថា ជាការវាយប្រហារភេរវកម្មដ៏ថោកទាបមួយ។
ប៉ូលិសបាននិយាយថា មនុស្សម្នាក់ទៀតដែលត្រូវបានគេចាប់ធ្វើជាចំណាប់ខ្មាំងនៅឯព្រះវិហារគ្រិស្តសាសនានោះ បានស្ថិតនៅក្នុងស្ថានភាព«ស្លាប់រស់»បន្ទាប់ពីការវាយប្រហារ។ ប៉ូលិសបាននិយាយថា អត្តសញ្ញាណរបស់ពួកអ្នកវាយប្រហារនោះនៅមិនទាន់បានដឹងនៅឡើយទេ៕
Subscribe to:
Post Comments (Atom)
2 comments:
Not sure how good the translation is...I read about protection of religious freedom (?) Well - it appear that Biblical Christianity is under attack in the US from the far left. And a person like me who believe in Bible prophecy is deem a threat to the One World Government crowd. So don't tell me how concern you are about my religious freedom President Obama.
You know - I did a learning about Prince Diana's death, and the French government was in the plot to have her killed because she knew too much about the Royal family. It took over an hour to have her transported to a hospital only 3 miles away? Blamed driver of being drunk? And I still believe in Paris Peace Accord?
Very disturbing stuff have been revealed about the king and queen of England. And this is the Power base from whence the control of all money and banking birth forth. Putin maybe right believing the queen of England is part human and rep....
28 July 2016 at 11:10
I am not sure of what you are trying to say. You have no point of view, but you are you are talking like a communist, of courses.
KY
Post a Comment