A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Wednesday, 13 July 2016
មន្រ្តីជាន់ខ្ពស់អាមេរិកមកកម្ពុជា ចំពេលស្ថានការណ៍នយោបាយតានតឹង
VOD
មន្រ្តីជាន់ខ្ពស់អាមេរិកមកកម្ពុជា ចំពេលស្ថានការណ៍នយោបាយតានតឹង
ដោយ លោក អុឹង ប៊ុនថន | ថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០១៦
មន្រ្តីជាន់ខ្ពស់ផ្នែកការទូតសហរដ្ឋអាមេរិកនឹងធ្វើទស្សនកិច្ចនៅកម្ពុជានៅពាក់កណ្តាលខែកក្កដានេះ ចំពេលដែលស្ថានការណ៍នយោបាយនៅកម្ពុជាត្រូវបានគេមើលឃើញថាកំពុងតែតានតឹងខ្លាំង បន្ទាប់ពីមានការបាញ់សម្លាប់លោក កែម ឡី។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិក ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Tom Malinowski មកកម្ពុជានៅថ្ងៃទី១៨និង១៩ ខែកក្កដានេះ ដោយថាដើម្បីបញ្ជាក់ពីសារៈសំខាន់នៃសិទ្ធិមនុស្សនៅក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងប្រទេសកម្ពុជា។
សេចក្តីប្រកាសព័ត៌មានដដែលឲ្យដឹងថា លោកឧបការីរដ្ឋមន្រ្តីទទួលបន្ទុកផ្នែកលទ្ធិប្រជាធិបតេយ្យសិទ្ធិមនុស្ស និងការងារ (DRL) រូបនេះនឹងជួបជាមួយមន្រ្តីរដ្ឋាភិបាល សមាជិកនៃគណបក្សប្រឆាំង ក្រុមសង្គមស៊ីវិលក្នុងស្រុក និងតំណាងទីភ្នាក់ងារអន្តរជាតិ ដោយថាដើម្បីពិភាក្សាពីសារៈសំខាន់នៃការបោះឆ្នោតដែលមានភាពសេរី និងយុត្តិធម៌នៅកម្ពុជា។ លោកក៏នឹង “រំលឹកឲ្យកម្ពុជាលើកកម្ពស់បទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ ហើយធានាការការពារអង្គការសិទ្ធិមនុស្ស“។ លោកឧបការីរដ្ឋមន្រ្តីនឹងទៅទស្សនាសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ដើម្បីស្វែងយល់បន្ថែមទៀតពីប្រវត្តិសាស្រ្តនៃអតីតពន្ធនាគារនិងមជ្ឈមណ្ឌលសួរចំលើយនេះ។
សេចក្តីប្រកាសព័ត៌មានបន្ថែមថានៅថ្ងៃទី១៩ កក្កដា លោកឧបការីរដ្ឋមន្រ្តី Malinowski នឹងចូលរួមនៅក្នុងការសំណេះសំណាលជាមួយយុវជនកម្ពុជាលើប្រធានបទនៃការបោះឆ្នោតនៅសហរដ្ឋអាមេរិក។ ពិធីនេះនឹងប្រព្រឹត្តទៅនៅបណ្ណាល័យនៃស្ថានទូតអាមេរិកនៅក្នុងសាកលវិទ្យាល័យបញ្ញាសាស្រ្តក្នុងបរិវេណខាងត្បូង ហើយអ្នកចូលរួមមានសមាជិកនៃក្រុមប្រឹក្សាយុវជនឯកអគ្គរដ្ឋទូតអាមេរិក សមាជិកនៃកម្មវិធីរបស់លោកប្រធានាធិបតី Obama ដែលមានឈ្មោះថា គំនិតផ្តួចផ្តើមស្តីពីមេដឹកនាំយុវជននៅអាស៊ីអាគ្នេយ៍ (YSEALI) ដែលមានបំណងពង្រឹងការអភិវឌ្ឍភាពជាអ្នកដឹកនាំនិងការទំនាក់ទំនងគ្នាជាបណ្តាញនៅក្នុងចំណោមយុវជននៅអាស៊ីអាគ្នេយ៍។
ដំណើរទស្សនៈកិច្ចរបស់មន្រ្តីការទូតនៃប្រទេសមហាអំណាចខាងប្រជាធិបតយ្យនេះគឺធ្វើឡើងចំពេលដែលគណបក្សកាន់អំណាចនិងគណបក្សប្រឆាំងមិនទាន់វិលចូលតុចរចា បើទោះជាមានការជំរុញពីសហគមន៍អន្តរជាតិ ក្រោយពីមានករណីការតាមចាប់ខ្លួនលោក កឹម សុខា និងចាប់ឃុំខ្លួនមន្រ្តីសិទ្ធិមនុស្សអាហុក៤នាក់ និងមន្រ្តី គ.ជ.ប លោក នី ចរិយា។
ចំណែកស្ថានការណ៍ភ្ញាក់ផ្អើលចុងក្រោយនេះគឺការបាញ់សម្លាប់ លោក កែម ឡី ជាអ្នកវិភាគបញ្ហាសង្គមដែលតែងរិះគន់មិនសំចៃមាត់លើរដ្ឋាភិបាល៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment