A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 27 June 2016

លោក​ហ៊ុន សែន៖ បើ​CPP ​ចាញ់​អស់​សាសនា​យេស៊ូគ្រឹស្ទ​ហើយ


Manekseka Sangkum: And yesterday you thought only the Khmer Muslims had reasons to fear change, eh?

>>>

លោក​ហ៊ុន សែន៖ បើ​CPP ​ចាញ់​អស់​សាសនា​យេស៊ូគ្រឹស្ទ​ហើយ
26 មិថុនា 2016
ហ៊ុល រស្មី

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ចាក​ចេញ​ពី​រាជវាំ​ង Elysee ក្រោយ​ជំនួប​ជា​មួយ​ប្រធានាធិបតី​បារាំង លោក Francois Hollande នៅ​ក្រុង​ប៉ារីស ប្រទេស​បារាំង ថ្ងៃទី​២៦ ខែ​តុលា ឆ្នាំ​២០១៥។ EPA/CHRISTOPHE PETIT TESSON
លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ចាក​ចេញ​ពី​រាជវាំ​ង Elysee ក្រោយ​ជំនួប​ជា​មួយ​ប្រធានាធិបតី​បារាំង លោក Francois Hollande នៅ​ក្រុង​ប៉ារីស ប្រទេស​បារាំង ថ្ងៃទី​២៦ ខែ​តុលា ឆ្នាំ​២០១៥។ EPA/CHRISTOPHE PETIT TESSON



លោក​ហ៊ុន​ សែន​ព្រមាន​ជា​ថ្មី​ម្តង​ទៀត​អំពី​បដិវត្ត​ន៍ពណ៌។ លោក​ថ្លែង​ថា​បដិវត្តន៍​នេះ​ គឺ​ជា​ការ​ចង់បាន​​របស់​ក្រុម​អ្នក​នយោបាយ​ដែល​មិន​ពេញ​ចិត្ត​នឹង​​រដ្ឋាភិបាល​របស់​លោក​​​។


ភ្នំពេញ —

នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ហ៊ុន​ សែន​ បាន​ព្រមាន​ពី​ការ​បាត់​បង់​សិទ្ធិ​សេរីភាព​នៃ​ការ​គោរព​ប្រណិ​បត្តិ​សាសនា​ ប្រសិន​បើ​រដ្ឋាភិបាល​លោក​ត្រូវ​ដួល​រលំ​ដោយ​ការ​ធ្វើ​បដិវត្តន៍​ពណ៌។​ លោក​ថ្លែង​ថា​បដិវត្តន៍​នេះ​ គឺ​ជា​ការ​ចង់បានរបស់​ក្រុម​អ្នក​នយោបាយ​ដែល​មិន​ពេញ​ចិត្ត​នឹងរដ្ឋាភិបាល​របស់​លោក។​

ការ​ថ្លែង​ព្រមាន​របស់​លោក​នាយក​រដ្ឋមន្ត្រីយ៉ាង​ដូច្នេះ​ កើតមាន​ឡើង​ កាល​ពីល្ងាចថ្ងៃ​សុក្រ​ នៅ​ក្នុង ​ពិធី​ជួប​សំណេះសំណាលសួរ​សុខ​ទុក្ខ​ គ្រឹស្ទ​បរិស័ទ​ខ្មែរ​ រៀបចំ​ឡើង​នៅ​ឯ​មជ្ឈ​មណ្ឌល​ពាណិជ្ជកម្មកោះ​ពេជ្រ​ក្នុង​រាជធានី​ភ្នំពេញ។​ ​លោក​ ហ៊ុន សែន​ បាន​ហៅ​ នាយករដ្ឋមន្ត្រី​ថ្មី ដែល​គ្រាន់​តែ​ជា​ឧទាហរណ៍​មិនមែន​ជានាយករដ្ឋ​មន្ត្រី​ពិត​ដូច​ខ្លួន​លោក​នោះ​ថា​ ​នឹង​មិនផ្តល់​សិទ្ធិ​ពេញ​លេញ​ដល់​ការ​គោរព​ប្រណិបត្តិ​សាសនា​នោះ​ទេ​។​ ​

«នេះ​គឺ​នាយករដ្ឋមន្ត្រី​ពិត​!​ ហ៊ុន​ សែន​ ក្តិច​មើល​ ឈឺអ្ហ៎ាស​!​ ប៉ុន្តែ​មាន​ នាយករដ្ឋ​មន្ត្រី​ឧទាហរណ៍​ ស្រាប់​ហើយ​ ហើយ​នាយករដ្ឋមន្ត្រី​ឧទាហរណ៍​ហ្នឹង​ ជួនកាល​ណ៎ា​ គគ្រើត​ធ្មេញ​ ថា​ចាំ​តែ​អញឡើង​ពិត​ប្រាកដ​ អញ​នឹង​ដាក់​អាយេស៊ូ​គ្រឹស្ទ​ហ្នឹង​ ឲ្យ​វាទៅ​ហ្មង​ កុំ​ឲ្យ​មាន​ស្រុក​ខ្មែរ»​។​



លោក​នាយក​រដ្ឋមន្ត្រី​ បាន​បន្ត​ថា​ ប្រសិន​បើរដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​រូប​លោក​ នៅ​បន្ត​គ្រប់​គ្រង​ប្រទេស​ លោក​បើក​ឲ្យ​មាន​ទីកន្លែង​គោរព​បូជា​សាសនា​យ៉ាង​ទូលំទូលាយ។​ ​

«​ជួនកាល​អីចឹង​ដែរ​ ប៉ុន្តែ​នៅ​ពេល​ដែល​ហ៊ុន សែន​ នៅ​ ហ៊ុន សែន ឲ្យ​ធ្វើ​គ្រប់​ទីកន្លែង​ ហើយ​ថ្ងៃ​នេះ​ ហ៊ុន​ សែន​ និង​ប្រពន្ធ​មក​ជួប​ ឥឡូវ​ចង់​បាន​អា​របស់​ពិត​ដែល​មាន​ក្នុង​ដៃ​ ឬ​ចង់​បាន​របស់​ដែល​គេសន្យា​មិន​ច្បាស់​»។​

នៅ​មុន​ការ​អធិប្បាយ​អំពី​នាយក​រដ្ឋ​មន្ត្រី​ឧទាហរណ៍​នោះ​ ​លោក​ហ៊ុន សែន​ ដែល​ស្ថិត​ក្នុង​អំណាច​ជាង៣០​ ឆ្នាំ​ បាន​រំឭក​ដល់​ការ​ដួលរំលំ​រដ្ឋាភិបាល​នៅ​ក្នុង​មជ្ឈឹម​បូព៌ាប្រទេស​ និង​ប្រទេស​ស្ថិត​ក្នុង​តំបន់​អឺរ៉ុប​ខាង​កើត​ដែល​លោក​អះអាង​ថា​កើត​ចេញ​ពី​បដិវត្តន៍​ពណ៌​ និង​បានបង្ក​ឲ្យ​មាន​ការស្លាប់​ ការចំណាក​ស្រុក​និង​ការ​បាត់បង់​ទឹកដី។

លោក​បាន​បញ្ជាក់​ថា​ មាន​អ្នក​នយោ​បាយ​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ចង់​ត្រាប់​តាម​បដិវត្តន៍​ពណ៌​ដែល​បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​ប្រទេស​ទាំងនោះ​ តែ​ក្រោយ​ពេល​សង្កេតឃើញ​ថា​ មាន​ការ​ខាត​បង់​ធ្ងន់​ធ្ងរ​ទាំង​ជីវិត​មនុស្ស និង​ការ​ភៀសខ្លួន​របស់​ប្រជាជន​ចេញ​ពីប្រទេស​ អ្នក​នយោបាយ​ទាំង​នោះ​ ក៏​សម្ងំ​ស្ងៀម​ មិន​ហ៊ាននិយាយ​ពី​បដិវត្តន៍​នេះ​ទៀត​ទេ។​ ​

ទោះជា​លោក​ នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន​ ​សែន​ ​មិន​បាន​សំដៅ​ចំ​ឈ្មោះ​ក្រុម​អ្នក​នយោបាយ​ដែល​ចង់​ធ្វើ​បដិវត្តន៍​ពណ៌​យ៉ាង​ណា​ក្តី​ ក៏​ក្រុម​អ្នក​នយោបាយ​នោះ​ ត្រូវ​គេដឹង​ថា​ ​ទំនង​ជា​មកពី​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

ជាក់ស្តែង​ ​លោក​ សម​ ​រង្ស៊ី​ ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដែល​ពេល​នេះ​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ ត្រូវ​បាន​សារ​ព័ត៌មាន​ក្នុង​ស្រុក​មួយ​រាយ​ការណ៍​ ​កាល​ពី​ខែកុម្ភៈ​ ឆ្នាំ​ ​២០១៤​ថា​ លោក ​បាន​ប្រាប់​ក្រុម​អ្នក​គំា​ទ្ររបស់​លោក​នៅ​ឯ​ខេត្តកណ្តាល​ថា​ ​ប្រទេស​កម្ពុជា​ ​នឹង​រួច​ពី​ការ​ដឹកនាំ​បែប​ផ្តាច់​ការ​ ដូច​អ្វី​ដែល​ប្រជា​រាស្ត្រក្នុង​ប្រទេស​អ៊ុយ​ក្រែន​ទទួល​បាន​។​

យ៉ាងណាក៏ដោយ​ នៅ​គ្រា​នោះ​ លោក​ សម​ រង្ស៊ី មិន​បាន​និយាយ​ចំៗ​ថា​ គណបក្សប្រឆាំង​របស់លោក​នឹង​ផ្តួច​ផ្តើម​ការ​ធ្វើ​បដិវត្តន៍​នោះ​ទេ។​ លោក​គ្រាន់​តែប្រកាស​ពី​កំណើន​នៃ​អ្នក​ចូល​រួមចលនា​បាតុកម្ម​ប៉ុណ្ណោះ​។​

ការ​ប្រកាស​ពី​ការ​ផ្លាស់​ប្តូរ​មេដឹក​នាំ​នៅ​ ​ប្រទេស​អ៊ុយ​ក្រែន​ ​របស់​លោក​ សម រង្ស៊ី​ កើតមានឡើង​ នៅ​ចំពេលដែល​តំណាង​រាស្រ្ត​៥៥​រូប​នៃ​គណបក្ស​ប្រឆាំង​បដិសេធ​មិន​ចូលកាន់កាប់​កៅ​អី​សភា​របស់​ខ្លួន​ ក្រោយ​ការ​បោះ​ឆ្នោត​២០១៣​ ដែល​ក្រុមអ្នកតំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​យល់​ថា​ មាន​ការ​គៃបន្លំ​ និង​មិន​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈរបស់​ប្រជា​រាស្ត្រ​ខ្មែរ។

ក្រោយ​ពេល​ដែល​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំងសម្រេច​ចូល​កាន់កាប់​កៅ​អី​សភា​ មេដឹកនាំ​គណបក្ស​ប្រឆាំង​ បាន​ប្រកាស​ថា​ ខ្លួន​មិន​ចង់​ឃើញ​ការ​ផ្លាស់​ប្តូរ​អ្នក​ដឹក​នាំ​តាម​បដិវត្តន៍​នោះ​ទេ​ តែ​តាម​ការ​បោះ​ឆ្នោត​ដោយ​សេរី​ ត្រឹមត្រូវ​ និង​យុត្តិធម៌។​ VOA ​ពុំទាន់​អាច​ទាក់​ទង​អ្នកនាំពាក្យ​គណបក្ស​ប្រឆាំង​បាន​ទេ​ កាល​ពីថ្ងៃ​សៅរិ៍​កន្លង​ទៅ​នេះ​។​

ប្រទេស​អ៊ុយក្រែន​ ​គឺជា​ប្រទេស​ស្ថិត​នៅ​ក្នុង​តំបន់​អឺរ៉ុប​ខាង​កើត។​ ​ប្រធានាធិបតីអ៊ុយក្រែន​ ​លោក​ Viktor Yanukovich​ ត្រូវ​បាន​ផ្តួលរំលំ​ដោយ​កម្លាំង​របស់​មហាជន​នៅ​ក្នុង​ខែ​កុម្ភៈ​ ឆ្នាំ​២០១៤​។​ លោក​បាន​ធ្វើឲ្យមហាជន​ក្នុង​ប្រទេស​អ៊ុយក្រែន​ដែល​មាន​ទំនោរ​គាំទ្រ​សហភាព​អឺរ៉ុប​ខឹងសម្បារ​ ​បន្ទាប់​ពី​លោក​បាន ច្រាន​ចោល​ការ​ចង​សម្ព័ន្ធ​ភាព​ធ្វើ​ពាណិជ្ជ​កម្ម​សេរី​ជាមួយ​សហភាព​អឺរ៉ុប ​ខណៈដែល​ប្រទេស​នេះ​ជួប​នូវ​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ។​ ប្រធានាធិបតី​រូប​នេះ ​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។ លោក​ក៏​មាន​សម្ព័ន្ធភាព​ស្និទ្ធស្នាល​ជាមួយ​ក្រុម​អ្នក​មាន​ទ្រព្យសម្បត្តិស្តុកស្តមផង​ដែរ។​

លោក​ កែម​ ឡី​ អ្នក​វិភាគ​សង្គម​ ​បាន​ប្រាប់​ VOA​ កាលពី​ថ្ងៃ​សៅរិ៍​ថា​ មិន​អាច​មាន​គណបក្ស​ណា​ ឬ​ក៏​គណ​បក្ស​ប្រឆាំង​ ​និង​បុគ្គល​ណា​ ​អាច​គៀងគរ​ឲ្យ​ប្រជារាស្ត្រ​មក​ធ្វើ​បដិវត្តន៍​បាន​ឡើយ​ លើក​លែង​តែ​ ប្រជា​រាស្ត្រ​ខ្លួន​ឯង​ជា​អ្នក​ធ្វើ​។​

លោក​ពន្យល់​ថា​ ​រដ្ឋា​ភិបាល​ ​ត្រូវ​ផ្តោតលើ​ជីវភាព​រស់​នៅ​របស់​រាស្រ្ត​ខ្មែរ​ បញ្ហា​អត់ការ​ងារ​ធ្វើ​ប្រសិន​បើ​ថៃ​ ឬ​ក៏​ម៉ាឡេស៊ី​ ​បញ្ជូន​កម្មករ​ខ្មែរ​រាប់​លាន​នាក់​មកកាន់​ប្រទេស​វិញ​ និង​ប្រព័ន្ធ​តុលាការ​ ដែលមិន​អាច​ផ្តល់​យុត្តិ​ធម៌​ពេញ​លេញ​ដល់​រាស្ត្រខ្មែរ​បាន​នៅ​ឡើយ​នោះ​។

«ឧទាហរណ៍​ថា​ ថៃ​ ឬក៏ម៉ាឡេ​ មាន​បញ្ហា​រឿង​អាស៊ាន​អី​ គេ​បញ្ជូន​ពលករមក​រាប់​លាន​នាក់​ អត់​ការងារ​ធ្វើ​ អា​ហ្នឹង​វា​កើត​ឡើង​ហើយ​។​ អីចឹង​ៗ​ ដំណោះ​ស្រាយ​ វាត្រូវ​ដោះ​ស្រាយ​រឿង​ការ​ងារ​ ហើយ​តុលាការ​គ្រប់​ខេត្ត​ក្រុង​ ដែល​បង្កើត​ឲ្យ​មាន​។​ ​បើ​សិន​ជា​ យើង​មិន​ផ្តល់​យុត្តិធម៌​ពេញលេញ​ទៅ​ដល់​ពលរដ្ឋគឺនឹង​កើត​ឡើង​ អាហ្នឹង​បានយើង យើង​ៗ​ភ័យ​ ហើយ​យើង​ត្រូវ​តែដោះ​ស្រាយ​បញ្ហា​អស់​ហ្នឹង»​។ ​

ការ​រង្គោះ​រង្គើ​ប្រព័ន្ធ​ដឹក​នាំ​មិន​មែន​កើត​មាន​តែ​នៅ​ក្នុង​ប្រទេស​អារ៉ាប់​ស្ថិត​ក្នុង​តំបន់​មជ្ឈិមបូព៌ា​ និង​តំបន់អឺរ៉ុប​ខាង​កើត​នោះ​ទេ​ តែ​វាថែម​ទាំង​បាន​រាលដាល​ដល់តំបន់​អាហ្វ្រិក​ផងដែរ​។​ ការ​រង្គោះ​រង្គើ​នេះ​ គឺ​ផ្តើម​ចេញ​ពី​រោគសញ្ញា​នៃ​វិបត្តិ​សង្គម​និង​នយោបាយ​ធំៗ រួមមាន​ជម្លោះ​សាសនា​ ​ការ​រីករាល​ដាល​នៃ​ភាព​ក្រី​ក្រ​ អំពើ​ពុក​រលួយ​ គម្លាតទ្រព្យ​សម្បត្តិ ការ​ប្រមូលផ្តុំ​អំណាច​នៅ​លើ​តែថ្នាក់​កណ្តាល​របស់​រដ្ឋាភិបាល​ ការធ្លាក់​ចុះ​ដុនដាប​នៃ​សេដ្ឋកិច្ច​ ការ​រំលោភ​សិទ្ធិ​ធ្ងន់ធ្ងរ​ ហើយ​នឹង​ការ​សិ្ថត​នៅ​ក្នុង​អំណាច​យូរ​ហួស​ហេតុ​របស់​មេដឹកនាំ​ប្រទេស​។​ នេះ​បើ​តាម​ការ​ពន្យល់​ពី​ក្រុម​អ្នកវិ​ភាគ៕

2 comments:

Anonymous said...



For some reason Hun Sen must have a hot iron rod up his ass.


Anonymous said...

Why Ah Kwack Why ??