A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Friday, 24 June 2016
រដ្ឋាភិបាលដកតួនាទីប្រធាននាយកដ្ឋានម្នាក់ក្រោយលេចព័ត៌មានបៀតបៀនរាងកាយនារីកូរ៉េ
ប្រធាននាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ នៃក្រសួងអប់រំ យុវជន និងកីឡា ជាតំណាងប្រទេសខ្មែរទាំងមូលទៅ លូកលាន់កេះកៀវស្រ្តីកូរ៉េ រហូតដល់រដ្ឋាភិបាលសាស្ត្រគេចាប់ដាក់គុក អន់ជាងឆ្កែទៅទៀត ហើយរដ្ឋាភិបាលខ្មែរយកមុខទៅលាក់ក្នុងគូថដោយសំងំស្ងាត់ឈឺង។
នេះហើយលទ្ធផលនៃបក្សពួកនិយម ដែលយកមនុស្សគ្មានការចេះដឹងត្រឹម ត្រូវអោយមកកាន់មុខងារធំៗ។
ហើយអែណាទៅ អាឧមយិនទៀង ម៉េចមិនឃើញចេញមកចេកចាច អាល្ងឺពកថ្ងាស់ ដែលពូកែតែរឿងអត់ប្រយោជន៏សំរាប់ជាតិ។
Reader/អ្នកអាន
<<<>>>
រដ្ឋាភិបាលដកតួនាទីប្រធាននាយកដ្ឋានម្នាក់ក្រោយលេចព័ត៌មានបៀតបៀនរាងកាយនារីកូរ៉េ
ដោយ អ៊ុង សេរីវុទ្ធ
2016-06-23
លោក គ្រី ស៊ាងឡុង ប្រធាននាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ នៃក្រសួងអប់រំ យុវជន និងកីឡា ពេលធ្វើដំណើរលើយន្តហោះ។ Photo Facebook
Photo Facebook
ក្រសួងអប់រំ យុវជន និងកីឡា សម្រេចដកតួនាទីប្រធាននាយកដ្ឋានមួយរូប គឺលោក គ្រី ស៊ាងឡុង នៅថ្ងៃទី២៣ មិថុនា ក្រោយពីមានព័ត៌មានចុះផ្សាយថា មន្ត្រីរូបនេះបានបៀតបៀនរាងកាយ នារីអ្នកបកប្រែជនជាតិកូរ៉េម្នាក់កាលពីខែមុន។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ នៅថ្ងៃទី២៣ មិថុនា នេះ ជាការឆ្លើយតបនឹងការចុះផ្សាយរបស់ព្រឹត្តិប័ត្រ ឌឹ ខេមបូឌ៊ា ដេលី (The Cambodia Daily) ហើយក្រសួងក៏ទទួលស្គាល់នូវទង្វើរបស់មន្ត្រីរូបនោះ ថា ពិតជាបានប្រព្រឹត្តិមែន រហូតដល់សមត្ថកិច្ចនៃសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ចាត់វិធានការតាមផ្លូវច្បាប់។
យោងតាមព្រឹត្តិប័ត្រ ឌឹ ខេមបូឌ៊ា ដេលី លោក គ្រី ស៊ាងឡុង ត្រូវបានសមត្ថកិច្ចកូរ៉េឃាត់ខ្លួន កាលពីថ្ងៃទី២៦ ឧសភា ក្រោយពីទទួលបណ្ដឹងរបស់នារីអ្នកបកប្រែជនជាតិកូរ៉េ។ ខណៈនោះលោក គ្រី ស៊ាងឡុង បានចូលរួមវេទិកាស្ដីពីការអភិវឌ្ឍធនធានមនុស្សអាស៊ាននបូក៣ ឆ្នាំ២០១៦ នាទីក្រុងសេអ៊ូល (Seoul) ប្រទេសកូរ៉េខាងត្បូង (South Korea)។ ប៉ុន្តែរដ្ឋអាជ្ញារបស់កូរ៉េ បានព្រមដោះលែងលោក គ្រី ស៊ាងឡុង វិញ បន្ទាប់ពីក្រសួងអប់រំយល់ព្រមបង់ប្រាក់ពិន័យចំនួន១៤,១លានវ៉ុន ឬប្រហែល១២.៣០០ដុល្លារអាមេរិក។
ចំពោះការបង់ប្រាក់វិន័យជួសមន្ត្រីរូបនេះដែរ ក្រសួងអប់រំ ពន្យល់ថា ពេលដោះស្រាយរឿងនោះ គឺលោក គ្រី ស៊ាងឡុង បានខ្ចីប្រាក់មួយចំនួនពីសហការី និងអង្គភាពនៃនាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ ដើម្បីបង់ជំនួស។ ដោយឡែកប្រាក់នោះ សាមីជនបានសងទៅអង្គភាពវិញហើយ។
លោក គ្រី ស៊ាងឡុង ត្រូវបានរដ្ឋអាជ្ញារបស់កូរ៉េ ដោះលែងកាលពីថ្ងៃទី៨ មិថុនា និងត្រឡប់មកដល់កម្ពុជាកាលពីថ្ងៃទី១០ មិថុនា ប៉ុន្តែលោកមិនត្រូវបានក្រសួងដកតួនាទីឡើយ រហូតដល់មានការផ្សព្វផ្សាយពីព្រឹត្តិប័ត្រ ឌឹ ខេមបូឌ៊ា ដេលី នៅថ្ងៃទី២៣ មិថុនា៕
Subscribe to:
Post Comments (Atom)
2 comments:
ប្រធាននាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ នៃក្រសួងអប់រំ យុវជន និងកីឡា ជាតំណាងប្រទេសខ្មែរទាំងមូលទៅ លូកលាន់កេះកៀវស្រ្តីកូរ៉េ រហូតដល់រដ្ឋាភិបាលសាស្ត្រគេចាប់ដាក់គុក អន់ជាងឆ្កែទៅទៀត ហើយរដ្ឋាភិបាលខ្មែរយកមុខទៅលាក់ក្នុងគូថដោយសំងំស្ងាត់ឈឺង។
នេះហើយលទ្ធផលនៃបក្សពួកនិយម ដែលយកមនុស្សគ្មានការចេះដឹងត្រឹម ត្រូវអោយមកកាន់មុខងារធំៗ។
ហើយអែណាទៅ អាឧមយិនទៀង ម៉េចមិនឃើញចេញមកចេកចាច អាល្ងឺពកថ្ងាស់ ដែលពូកែតែរឿងអត់ប្រយោជន៏សំរាប់ជាតិ។
Kry Seang Long is a Vietnamese. He tried to make Cambodia to look bad in Korea.
Post a Comment