A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 25 June 2016

យឹម សុវណ្ណ ៖ គណបក្សសង្គ្រោះជាតិចាប់យក ជម្រើស​៣​យ៉ាង ដើម្បីបញ្ចប់វិបត្តិនយោបាយ


by កុលបុត្រ ខ្មែរ, មិថុនា 23, 2016



អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បញ្ជាក់ថា គណបក្សសង្គ្រោះជាតិកំពុងចាប់យក ជម្រើសតស៊ូ៣យ៉ាង ដើម្បីបិទបញ្ចប់វិបត្តិនយោបាយធ្ងន់ធ្ងរនៅកម្ពុជា។


មន្រ្តីជាន់ខ្ពស់ និងជាអ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ លោក យឹម សុវណ្ណ ថ្លែងបញ្ជាក់ដល់អ្នកសារព័ត៌មាន @ ឈន វាសនា


ដើម្បីឲ្យមានការគោរពសិទ្ធិមនុស្ស អភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្រ និងការគោរពលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បញ្ជាក់ថាគណបក្សសង្គ្រោះជាតិ កំពុងចាប់យកជម្រើសតស៊ូ៣យ៉ាង រួមមានដំណោះស្រាយចចារ រវាងគណបក្សនយោបាយទាំងពីរ នយោបាយការទូតនៅឆាកអន្តរជាតិ និងការតស៊ូតាមរយៈយន្តការមហាជន។

គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិត្រូវតែដោះស្រាយបញ្ហាចំពោះមុខជាបន្ទាន់ ខណៈអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក សភាសហគមន៍អឺរ៉ុប និងបណ្តាប្រទេសអ្នកកាន់លទ្ធិប្រជាធិបតេយ្យ ស្នើឲ្យរដ្ឋាភិបាលបញ្ឈប់ ការរុកកួនតាមផ្លូវច្បាប់មកលើគណបក្សប្រឆាំង និងអ្នកការពារសិទ្ធិមនុស្ស ដើម្បីធានាឲ្យបរិយាកាសការបោះឆ្នោតខាងមុខ ប្រព្រឹត្តទៅក្នុងស្ថានភាពល្អប្រសើរ។ នេះបើយោងតាមការលើកឡើងរបស់ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានឱ្យដឹងភ្លាមៗ ក្នុងឱកាសសន្និសីទ សារព័ត៌មាន នាទីស្នាក់ការគណបក្សសង្គ្រោះជាតិ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៣ខែមិថុនានេះ។



លោក យឹម សុវណ្ណ បន្តថា សហគមន៍អន្តរជាតិ បានផ្តល់ជំនួយជាទឹកប្រាក់មកកម្ពុជារាប់ពាន់លានដុល្លារ ដើម្បីទាញកម្ពុជាឲ្យចេញពីភ្លើងសង្គ្រៀម ឆ្ពោះទៅកាន់របបលទ្ធិប្រជាធិបតេយ្យសេរី មានរដ្ឋធម្មនុញ្ញ ហើយរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាទទួលស្គាល់សន្ធិសញ្ញាកិច្ចព្រមព្រៀងសន្តិភាព ដោយមានម្ចាស់ហត្ថលេខីចូលរួមបញ្ចប់ជម្លោះនៅកម្ពុជានេះដែរ។ ដូច្នេះលោកបញ្ជាក់ថា សហគមន៍អន្តរជាតិ នឹងមិនបណ្តោយឲ្យស្ថានការណ៍ទាល់ច្រកបែបនេះ បន្តកើតឡើងតទៅទៀតនោះទេ។

គួរបញ្ជាក់ថា ក្នុងស្ថានភាពបែបនេះ គណបក្សសង្គ្រោះជាតិនៅតែបន្តសកម្មភាពដោយអហិង្សា និងបន្តអំពាវនាវឲ្យប្រជាពលរដ្ឋ ផ្តិតមេដៃនៅលើញត្តិរបស់គណបក្ស ដើម្បីស្នើសុំឲ្យបញ្ឈប់ការរំលោភសិទ្ធិមនុស្ស រំលោភលើអភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្រ និងស្នើឲ្យទម្លាក់ការចោទប្រកាន់ទៅលើសកម្មជនគណបក្សសង្គ្រោះជាតិ សកម្មជនការពារសិទ្ធិមនុស្ស និងសកម្មជនការពារបរិស្ថាន សង្គមស៊ីវិល និងមន្ត្រីគ.ជ.ប ផងដែរ៕

ដោយ ៖ កញ្ញា ហង្ស សយនា

No comments: