A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Thursday, 2 June 2016
លោក អ៊ូ ច័ន្ទឫទ្ធិ ៖ បើចង់បញ្ជាក់ពីស្នាមមេដៃ គណបក្សនឹងអញ្ជើញប្រជាពលរដ្ឋម្ចាស់មេដៃជាង១៧ម៉ឺននាក់មកបញ្ជាក់បាន
លោក អ៊ូ ច័ន្ទឫទ្ធិ ៖ បើចង់បញ្ជាក់ពីស្នាមមេដៃ គណបក្សនឹងអញ្ជើញប្រជាពលរដ្ឋម្ចាស់មេដៃជាង១៧ម៉ឺននាក់មកបញ្ជាក់បាន
by កុលបុត្រ ខ្មែរ, មិថុនា 1, 2016 CNRP
ប្រធានគណៈកម្មាធិការវិន័យគណបក្សសង្រ្គោះជាតិលោក អ៊ូ ច័ន្ទឫទ្ធិ អះអាងថា ការដាក់ញត្តិ ដោយមានស្នាមមេដៃប្រជាពលរដ្ឋជិត២០ម៉ឺននាក់ ថ្វាយព្រះមហាក្សត្រ គឺជាស្នាមមេដៃពិតរបស់ប្រជាពលរដ្ឋ។
ការថ្លែងបែបនេះបន្ទាប់ពីមានសាព័ត៌មានក្នុងស្រុកមួយចុះផ្សាយកាលពីថ្ងៃទី៣១ ខែឧសភានេះថា ស្នាមមេដៃទាំងនោះមានភាពមិនប្រក្រតី ក្នុងនោះក៏មានអមដោយវីដេអូក្លឹប ចំនួន៣៦ វិនាទី និងបានសរសេរក្នុងន័យថា ស្នាមមេដៃអ្នកនោះ ចេះតែប្រមូលអោយបានតួលេខច្រើន ហើយមានមនុស្ស ចូលផ្តិតតិចតួចតែប៉ុណ្ណោះ និងបានអះអាងថា សកម្មភាពប្រមូលស្នាមមេដៃនោះ ធ្វើឡើងនៅក្នុងខេត្តកណ្តាល។ ប៉ុន្តែវីដេអូខ្លីនោះ មិនបានបង្ហាញពីមុខមាត់ របស់អ្នកផ្តិតស្នាមមេដៃទាំងនោះទេ គ្រាន់តែបង្ហាញពីកាយវិការសរសេរឈ្មោះ និងស្រុកមិនច្បាស់ និងស្នាមមេដៃដែលមានស្រាប់ រួមទាំងដៃមនុស្ស៤-៥នាក់តែប៉ុណ្ណោះ។ ភ្លាមៗនោះមិនប៉ុន្មានម៉ោងផង រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចប្រគល់ភារកិច្ចជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្រាវជ្រាវទៅលើញត្តិដែលមានស្នាមមេដៃប្រជាពលរដ្ឋជាង១៧ម៉ឺននាក់ ដែលតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានយកទៅថ្វាយព្រះមហាក្សត្រ កាលពីរសៀលថ្ងៃទី៣០ខែឧសភា។ លោក អ៊ូ ច័ន្ទឫទ្ធិ បានសង្កត់ធ្ងន់ថា បើសិនជាមន្ត្រីព្រះបរមរាជវាំងមានការសង្ស័យ ហើយបង្កើតក្រុមអ្នកត្រួតពិនិត្យលើស្នាមមេដៃនេះ លោកនឹងឲ្យប្រជាពលរដ្ឋ អ្នកគាំទ្រគណបក្សសង្រ្គោះជាតិជាង១៧ម៉ឺននាក់ ដែលបានផ្តិតមេដៃនោះទៅបង្ហាញនៅមុខព្រះបរមរាជវាំង ដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់គណបក្ស។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៣០ ឧសភា គណបក្សសង្គ្រោះជាតិ បានយកញត្តិពីការគាំទ្រតាមបណ្ដាល២៥ រាជធានី ខេត្ត ចំនួន១៨ដុំ និងស្នាមមេដៃជាង១៧ម៉ឺននាក់ ដាក់ថ្វាយព្រះមហាក្សត្រដើម្បីសុំព្រះរាជអន្តរាគមន៍ ទី១ ដោះលែងអ្នកនយោបាយ និងមន្ត្រីអង្គការសង្គមស៊ីវិល ទី២ បញ្ឈប់ការប្រើប្រាស់អំណាចដើម្បីគំរាមកំហែង និងដាក់សម្ពាធលើអង្គការសង្គមស៊ីវិល និងគណបក្សប្រឆាំង ទី៣ បញ្ឈប់ការប្រើប្រាស់អំណាចរដ្ឋដោយមានស្តង់ដារពីរ និងទី៤ បញ្ឈប់ការប្រើប្រាស់អំណាចតុលាការបំពានលើអំណាចនីតិបញ្ញត្តិ ជាពិសេសរំលោភលើអភ័យឯកសិទ្ធិសភា ៕
ដោយ៖ ភក្រ្កា
តំណាងរាស្រ្តទទួលញត្តិពីតំណាងប្រជាពលរដ្ឋ មកពីខេត្តស្វាយរៀងនាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦
Subscribe to:
Post Comments (Atom)
No comments:
Post a Comment