A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Monday, 2 May 2016
លោក ហ៊ុន សែន អះអាងថាមន្ត្រីអង្គការសហប្រជាជាតិនឹងត្រូវចាប់ខ្លួនពាក់ព័ន្ធការប្ដឹងរបស់ស្រីមុំ
ដោយ ម៉ម មុនីរតន៍
2016-05-01
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិត នាកោះពេជ្រ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦។
RFA/Brach Chev
លោក ហ៊ុន សែន អះអាងដោយមុតមាំថា មន្ត្រីអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា នឹងត្រូវចាប់ខ្លួនដាក់ពន្ធនាគារថែមទៀត នៅខណៈមន្ត្រីការពារសិទ្ធិមនុស្ស ៤រូប និងអគ្គលេខាធិការរង គ.ជ.ប តុលាការបានចាប់ផ្ដើមនីតិវិធីសាកសួរបន្តពីអង្គភាពប្រឆាំងអំពើពុករលួយនោះ។
លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា សំណុំរឿងអាស្រូវស្នេហាអ្នកនាង ស្រីមុំ នេះ កុំគិតថាចង់មានអ្វីយកមកដោះដូរឲ្យសោះ។ ដោយឡែកមេដឹកនាំកំពូលគណបក្សប្រឆាំងវិញ បានហៅការចាប់ខ្លួនដែលអនុវត្តដោយអង្គភាពប្រឆាំងអំពើពុករលួយ ថាជាអំពើឆ្កួត និងថារដ្ឋាភិបាលបច្ចុប្បន្ន គឺសាហាវជាងរបបខ្មែរក្រហមទៅទៀត។
ប្រតិកម្មរបស់ប្រធានគណបក្សសង្គ្រោះជាតិ នៅពេលនេះ ស្របពេល លោក ហ៊ុន សែន បានអះអាងជាថ្មីទៀតថា ការចាប់ខ្លួនមន្ត្រីការពារសិទ្ធិមនុស្សនេះជាការអនុវត្តច្បាប់ ហើយការដោះដូរណាមួយជាថ្នូរដើម្បីឲ្យមានការរួចខ្លួននោះ គឺមិនមែនជាការងាយស្រួលទេ ជាពិសេសទាំងអង្គការសហប្រជាជាតិ ផង បើមានកំហុសហើយ ត្រូវតែចូលគុកដូចគ្នា ពុំមានការលើកលែងឡើយ។
ថ្លែងពីខេត្តព្រះសីហនុ ក្នុងពិធីជួបជុំជាមួយកម្មករ នៅថ្ងៃទី១ ឧសភា ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីផង លោក ហ៊ុន សែន បានអះអាងថា ការប៉ុនប៉ងដើម្បីឲ្យមានការដោះដូរនេះ គឺវាមិនអាចទៅរួចទេ។ ការថ្លែងដូចនេះ ត្រូវបាន លោក ហ៊ុន សែន បញ្ជាក់ថា ក្រុមសង្គមស៊ីវិលគ្រោងប្រជុំសម្ងាត់ ដើម្បីរកមធ្យោបាយឲ្យមនុស្សដែលត្រូវចាប់ខ្លួនអាចមានសេរីភាពវិញ ជាថ្នូរនឹងអ្វីមួយ ក៏ប៉ុន្តែលោកនាយករដ្ឋមន្ត្រីនិយាយថា មធ្យោបាយនេះ រដ្ឋាភិបាលបានបិទច្រករួចទៅហើយ ពីព្រោះបញ្ហានេះ គឺពាក់ព័ន្ធនឹងសំណុំរឿងនៃអំពើពុករលួយ។
ក្រៅពីនេះវិញ លោក ហ៊ុន សែន ក៏បានប្រើប្រាស់វេទិការបស់លោកសម្រាប់ទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅខេត្តព្រះសីហនុ នេះដែរ ដោយព្រមានមន្ត្រីអង្គការសហប្រជាជាតិ ថា អភ័យឯកសិទ្ធិរបស់មន្ត្រីអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា មិនអាចជួយអ្វីបានទេ គឺដល់ពេលត្រូវចាប់ខ្លួន នៅតែអាចចូលគុកបានដូចគ្នាដែរ៖ «»។
ក្នុងសំណុំរឿងស្នេហាដ៏ចម្រូងចម្រាសរបស់អ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ ក្រៅពីបុគ្គលិកសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ៤នាក់ និងអគ្គលេខាធិការរង គ.ជ.ប ម្នាក់ ត្រូវចាប់ខ្លួនហើយ គឺនៅមានមន្ត្រីអង្គការសហប្រជាជាតិ ម្នាក់ទៀត គឺលោក សឺន សាលី ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ចេញដីកាឲ្យចូលខ្លួនក្នុងសំណុំរឿងដូចគ្នានេះដែរ ក៏ប៉ុន្តែរហូតមកដល់ពេលនេះ លោក សឺន សាលី មិនបានចូលខ្លួនតាមការកំណត់នៃដីកាកោះរបស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នេះនៅឡើយទេ។
បើទោះបីជាបែបណា គណបក្សប្រឆាំងចាត់ទុកចំណាត់ការនៅពេលនេះរបស់រដ្ឋាភិបាល ថាជាអំពើឆ្កួត ហើយសាហាវមិនខុសពីរបប ប៉ុល ពត ឡើយ។ លើសពីនេះទៀត ថ្លែងទៅកាន់អ្នកគាំទ្ររាប់ពាន់នាក់តាមរយៈវីដេអូខនហ្វើរែន (Video Conference) ក្នុងខេត្តស្វាយរៀង លោក សម រង្ស៊ី ហៅការចាប់ខ្លួនមន្ត្រីបក្សប្រឆាំង និងសង្គមស៊ីវិលក្រោមហេតុផលលុយ ៥០០ដុល្លារ ថាជាការគួរឲ្យអាម៉ាស់។
ប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី ដែលកំពុងរស់នៅដោយនិរទេសខ្លួន បានពេបជ្រាយឲ្យអង្គភាពប្រឆាំងអំពើពុករលួយ និងតុលាការថា មានសំណុំរឿងច្រើនណាស់ដែលអង្គភាពនេះត្រូវស៊ើបអង្កេត ដូចជាការសូកប៉ាន់នៅតាមស្ថាប័នរដ្ឋ និងការបើកដៃឲ្យមានការកាប់បំផ្លាញព្រៃឈើ និងជីករករ៉ែដោយខុសច្បាប់ជាដើម បែរជាមិនចាត់វិធានការទៅវិញ៖ «»។
ជុំវិញបញ្ហានេះ លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដែលអះអាងពីភាពស្អាតស្អំក្នុងការឃាត់ខ្លួនមន្ត្រីសិទ្ធិមនុស្ស និងមន្ត្រី គ.ជ.ប និយាយថា ការកោះហៅ និងឃាត់ខ្លួន គឺផ្អែកលើបណ្ដឹងរបស់អ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ នោះ លោកក៏រងការរិះគន់ដែរថា ការតែងតាំងកូនបង្កើត ២នាក់ឲ្យធ្វើជាជំនួយការ គឺជាទម្រង់នៃអំពើពុករលួយ ដែលត្រូវតែបើកការស៊ើបអង្កេតដែរ។
ម្យ៉ាងវិញទៀត ការចាប់ខ្លួនមន្ត្រីសិទ្ធិមនុស្សនេះ ត្រូវបានអ្នកឃ្លាំមើលសង្គមយល់ឃើញថា កម្ពុជា ពុំមានឯកភាពជាតិពិតប្រាកដនៅឡើយទេ ជាពិសេសការចង់ឈ្នះចាញ់តាមផ្លូវនយោបាយនេះ គឺជាឱកាសបើកដៃឲ្យប្រទេសជិតខាងកម្ពុជា ងាយទន្ទ្រាន និងវាតទីបន្ថែមទៀតទៅវិញទេ។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោក កែម ឡី ឲ្យដឹងថា ប្រសិនបើការចាប់ខ្លួននេះព្រោះតែអំពើពុករលួយមែននោះ គឺមិនមែនតែមន្ត្រីសង្គមស៊ីវិលប៉ុន្មាននាក់នេះទេដែលត្រូវចាប់ខ្លួននោះ។ លោកបន្ថែមថា មានខ្ទង់ចំណាយដែលធ្វើឡើងតាមច្បាប់ ហើយមានស្ថាប័នឯកជន រួមទាំងស្ថាប័នរដ្ឋាភិបាលផង ទទួលលុយជំនួយតាមរយៈគម្រោងនានាពីអង្គការក្រៅរដ្ឋាភិបាល។ លោក កែម ឡី យល់ឃើញថា អង្គភាពប្រឆាំងអំពើពុករលួយ ត្រូវចាត់វិធានការបន្ថែមទៅលើភ្នាក់ងារដែលទទួលលុយជំនួយទៅអនុវត្តកម្មវិធីរបស់ពួកគេ ដោយមិនត្រូវកំណត់ព្រំដែននៃការចាប់ខ្លួនត្រឹមមនុស្ស ៤ ឬ ៥នាក់ ថាបានប្រព្រឹត្តអំពើពុករលួយនោះទេ៖ «»។
អ្នកវិភាគសង្គមយល់ឃើញថា អង្គភាពប្រឆាំងអំពើពុករលួយ និងតុលាការ គឺជាសេនាធិការរបស់រដ្ឋាភិបាលដ៏មានប្រសិទ្ធភាព ក្នុងការកម្ចាត់បក្សប្រឆាំង និងអង្គការសង្គមស៊ីវិល។ ការចាប់ខ្លួនមន្ត្រីសិទ្ធិមនុស្ស ៤នាក់ និងមន្ត្រី គ.ជ.ប ម្នាក់បន្ថែមទៀតនៅពេលនេះ បានធ្វើឲ្យចំនួនអ្នកជាប់ឃុំក្នុងរឿងនយោបាយបានកើនដល់ ២១នាក់ហើយ បូករួមទាំងបក្សប្រឆាំង និងអង្គការផ្នែកសិទ្ធិមនុស្សផង៕
Subscribe to:
Post Comments (Atom)
4 comments:
Did this country call Cambodia, became a lawlessness country from now on ? The PM supposed to be neutral in this libido affairs and let the law run their course in this country, bud instead he provoked more incitement and put more inflammable pressure ordered on a ravage fired already in the hand their kleptomaniac subordinates .The brutality and lawlessness out of control doled on innocent Khmer opposition , can proved that they're governing this nation of uncivilized by innuendo . This scare mongering unlawful incarceration same as Pol Pot era, come back and hound Khmer citizen again now .
Cambodia is using only Meatra Buon:
Meatra Buon Ah Chor Ruoch Kluon Mchas Chorp Kouk.
Ah Kouk Hun Sen !!
93 years old woman
Manekseka Sangkum,
Please publish below in any which way/form you can for me as a private citizen of Cambodia:
Mr. Hun Sen,
We want to see you leave as soon as possible!
Nous voulons vous voir partir le plus vite possible!
យើងចង់ឃើញលោក ចាកចេញ យ៉ាងឆាប់ជាទីបំផុត!
P.S. If you can't, we understand. Thank you!!!
Let's see what the UN can do.Not much though when hun sen said something , it got to happen.
Post a Comment