A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 4 May 2016

សេចក្តីថ្លែងការណ៍របស់ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ


ថ្ងៃទី ០៣ ខែឧសភា ឆ្នាំ ២០១៦ ៈ
--------------------------
សេចក្តីថ្លែងការណ៍របស់ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ទាក់ទងនឹងការចោទប្រកាន់ និង ឃុំខ្លួន មន្ត្រីសិទ្ធិមនុស្ស និងមន្ត្រី គជប !


ECE



8 comments:

Anonymous said...

កាលពីសប្តាហ៍មុន លិខិតភូតកុហកព្រះមហាក្សត្រមួយច្បាប់ ត្រូវបានគេដឹងថា ចេញពីក្រុមតំណាងរាស្ត្ររបស់គណបក្ស សំឡេងភាគតិចក្នុងរដ្ឋសភា ដែលមានគ្នាប្រមាណ៥៣នាក់ បានចុះហត្ថលេខាយ៉ាងញាប់ដៃ ដើម្បីទួលថ្វាយបំភ័ន្តព្រះមហាក្សត្រ ក្នុងគោលបំណងសម្អុយកិត្តិយស កេរ្តិ៍ឈ្មោះរបស់កម្ពុជា និងនៅថ្ងៃទី៣ ខែឧសភានេះ ក្រុមមនុស្សដដែលបានបន្តយុទ្ធនាការរបស់ខ្លួនជាថ្មីទៀត តាមរយៈការចេញសេចក្តីថ្លែងការណ៍មួយ ដើម្បីបំពុលសាធារណមតិ។

លិខិតដែលផ្ញើទៅព្រះមហាក្សត្រ ពួកគេបាននិយាយភូតភរកុហកថា ស្ថានការណ៍នយោបាយនៅកម្ពុជា បច្ចុប្បន្នមានសភាពកាន់តែធ្ងន់ធ្ងរទៅៗ ដែលអាចធ្វើឲ្យមានគ្រោះថ្នាក់ដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋ...។ ខ្ញុំគ្រាន់តែបានដឹងថា បើខ្ញុំមិនធ្វើខុសច្បាប់ ឬប៉ះពាល់ដល់សិទ្ធិអ្នកដទៃ គឺខ្ញុំគេចផុតពីនីតិវិធីផ្លូវច្បាប់អស់មួយជីវិត។ ដូច្នេះការលើកឡើងថា កម្ពុជាកំពុងអាប់អួរវាជាសិទ្ធិបំភ្លើសរបស់ ក្រុមជនមួយក្តាប់តូចនោះ ប៉ុន្តែខ្ញុំមានសុទិដ្ឋិនិយមថា ពួកគេគ្មានលទ្ធភាពនឹងបង្ខំ អូសទាញ ឲ្យប្រជាពលរដ្ឋជឿតាមស្លុង ដោយគ្មានការពិចារណានោះទេ។

អំពីការភូតកុហក! ចម្លើយនៅពេលនេះ គឺបើកម្ពុជាប្រឈមនឹងវិបត្តិ ឬពិតដូចការចោទមែននោះ ម៉្លេះសមប្រជាពលរដ្ឋកម្ពុជាភ័យតក់ស្លុត ជ្រួលច្របល់ ផ្អើលចលាចល និងនាំគ្នាត្រៀមទិញស្បៀងអាហារ សម្ភារៈហូបចុក ដោយគិតបារម្ភថា សង្គ្រាមបង្ហូរឈាមនឹងកើតឡើងជាក់ជាពុំខានឡើយ នៅពេលដ៏ខ្លីខាងមុខ។ ប៉ុន្តែល្បែងថ្ពិនភ្នែក បោកប្រាស់ទាំងនោះ ប្រជាពលរដ្ឋពេញមួយនគរ មិនបានចាប់អារម្មណ៍បន្តិចសោះឡើយ ពីព្រោះពួកគាត់ បានដឹងយ៉ាងច្បាស់ថា ក្រុមប្រឆាំងបាន និងកំពុងទូងស្គរ បំភ័យ បំភ័ន្តប្រជាពលរដ្ឋ ដើម្បីតែការពារមេបក្សរបស់ខ្លួន (លោក កឹម សុខា) ដែលធុំក្លិនស្អុយគគ្រុកដោយរឿងអាស្រូវស្រីញី អំពើពុករលួយ និងពាក់ព័ន្ធនឹងអំពើពេស្យាកម្ម វ័ណ្ឌកនឹងផ្លូវច្បាប់ដែលគ្មានសង្ឃឹមថា បញ្ហានោះ នឹងត្រូវបានដោះសាររួចឡើយ។ (នៅកម្ពុជា ស្ថាប័នមានសមត្ថកិច្ច បាននិងកំពុងពង្រឹងការអនុវត្តច្បាប់តែប៉ុណ្ណោះ)។

Anonymous said...

សំនួរត្រូវបានចោទសួរទៀតថា ហេតុអ្វីបានជាតំណាងរាស្ត្រកំសាកអស់ទាំងនោះ មិនក្លាហាន ហ៊ានចេញមុខមកទទួលស្គាល់ការពិត? 

ចុះមន្ត្រីជាន់ខ្ពស់ជាច្រើនទៀត ដែលមានឧត្តមគតិ ហើយមិនសូវមានរឿងប្រឡូកប្រឡាក់ជាមួយស្រីញី ហេតុដូចម្តេចបានជានាំគ្នាពួនសម្ងំ? ឬមួយក៏ពួកគេសុខចិត្តលក់ក្បាល ធ្វើអាមី អាថោងគេអស់មួយជីវិត ដើម្បីបំរើមេបក្សដែលម្នាក់ជាទណ្ឌិត (សម រង្ស៊ី) និងម្នាក់ទៀត (កឹម សុខា) ដែលមជ្ឈដ្ឋានទូទៅគេដឹងឮ ល្បីសុះសាយថា ជាជនអសីលធម៌នោះឬអ្វី?

ម៉្យាងវិញទៀត តើមន្ត្រីអង្គការសិទ្ធិមនុស្សដែលកំពុងពាក់ព័ន្ធនឹងបញ្ហាផ្លូវច្បាប់ នៅពេលដែលពួកគេជាប់ឃុំ បាននាំឲ្យបក្សប្រឆាំងខាតប្រយោជន៍ នយោបាយកំរិតណា ហេតុអ្វីបានជាបក្សសង្គ្រោះជាតិចេញមុខការពារទាំងបំពានយ៉ាងដូច្នេះ? ឬមួយក៏ចំណាត់ការផ្លូវច្បាប់ទៅលើអ្នកទាំងនោះ មានតម្លៃស្មើនឹងបាត់កម្លាំងអន្តរាគមន៍ទ្រង់ទ្រាយធំក្នុងការសម្អុយកម្ពុជា ដែលអាចនឹងនាំឲ្យគ្រោះថ្នាក់ដល់បក្សសង្គ្រោះជាតិមែនឬ?

អ្នកតំណាងរាស្ត្របក្សសង្គ្រោះជាតិ និងជាពិសេសអ្នកវិភាគជ្រុលនិយមខ្លះ គួរគាប់បីគិតថា មិនមែនរាល់សកម្មភាពបំពានច្បាប់ទាំងអស់ របស់មន្ត្រីអង្គការសមាគម ដែលធ្វើការផ្នែកសិទ្ធិមនុស្ស សុទ្ធតែត្រូវបានរួចខ្លួនពីផ្លូវច្បាប់នោះទេ។ បើដូច្នោះមែន តើកម្ពុជាចាំបាច់ខំប្រឹង ពង្រឹងនីតិរដ្ឋធ្វើអ្វី?

ខ្ញុំសូមចោទសួរទៅវិញថា «ជាអ្នកតំណាងរាស្ត្រ ហេតុអ្វីនៅពេលនេះ ប្រជាពលរដ្ឋកំពុងជួបគ្រោះរាំងស្ងួត ខ្វះទឹកប្រើប្រាស់ក្នុងកំរិតធ្ងន់ធ្ងរ ម្តេចមិនឃើញមុខ ចុះទៅជួយដោះស្រាយបញ្ហាដែលកំពុងប្រឈម? ហេតុអ្វីបែរជាឃើញពួកតំណាងរាស្ត្រទាំងនោះនាំគ្នាសរសេរ តែសារភូតភរព្រះមហាក្សត្រ ហើយចេញផ្សាយសេចក្តីថ្លែងការណ៍បំភ័ន្តប្រជាពលរដ្ឋទៅវិញ?»។


Anonymous said...

មិនត្រឹមតែប៉ុណ្ណោះ សាធារណមតិ បានដឹងយ៉ាងច្បាស់ណាស់ថា រាល់ចំណាត់ការកោះហៅទៅសាក សួររបស់មន្ត្រីនគរបាលយុត្តិធម៌ (ACU) និងការចោទប្រកាន់ ចាប់ខ្លួន ឃុំខ្លួនបុគ្គលល្មើសច្បាប់មួយចំនួននោះ គឺមិនមែនជាការយាយីរំខានដល់ការបំពេញតួនាទីរបស់ពួកគេក្នុងការបំរើ ប្រជាពលរដ្ឋ របស់មន្ត្រីសិទ្ធិមនុស្សទាំងនោះ និងសមាជិកគណបក្សប្រឆាំងឡើយ។ វាំងនននឹងបើកឡើង ក្រោយពេលសំណុំរឿងរបស់ជនពាក់ព័ន្ធ ស្ថិតដល់ដំណាក់កាលបើកសវនាការសួរដេញដោល តតាំងក្តីក្តាំនៅតុលាការ។

ទោះជាយ៉ាងណា គេបានលេចលឺថា មន្ត្រីសង្គមស៊ីវិលទាំងនោះ កន្លងមកអ្នកខ្លះពាក់អាវក្រោះ និងហ៊ានប្រកាសប្តូរជីវិត ធ្វើអ្វីៗគ្រប់យ៉ាងទាំង ទង្វើបំពានច្បាប់ក៏ហ៊ានដែរ ដើម្បីការពារបក្សសង្គ្រោះជាតិ។ និងបានឮទៀតថា កាតព្វកិច្ចចម្បងរបស់ពួកគេ គឺការពារជនល្មើសតែប៉ុណ្ណោះ។ ក្រុមអ្នកចេញមុខការពារជនកំពុងជាប់ឃុំ ក៏ត្រូវតែយល់ដឹងដែរថា ការប្រើសិទ្ធិហួសព្រំដែន ឬធ្វើសកម្មភាពណាមួយប្រឆាំងនឹងការងាររបស់ មន្ត្រីនគរបាលយុត្តិធម៌ ឬក៏រារាំង រំខាន ប្រឆាំងការងារ ឬសេចក្តីសម្រេចចិត្តរបស់តុលាការ គឺជននោះត្រូវប្រឈមមុខចំពោះផ្លូវច្បាប់ (មានទោស)។

ការចាប់ខ្លួនមន្ត្រីសិទ្ធិមនុស្សទាំងនោះ ឬអ្នកតំណាងរាស្ត្រក្នុងបទល្មើសជាក់ស្តែង ក្នុងន័យថា បើពួកគេគ្មានកំហុស ក៏គ្មានទោសដែរ។ ប៉ុន្តែបើសិនមានការចោទប្រកាន់ការឃុំខ្លួនណាមួយ គួរណាស់មន្ត្រីទាំងអស់ដែលគាំទ្រអ្នកជាប់ឃុំអស់ទាំងនោះ រួមទាំងសមាជិកសភាបក្សប្រឆាំងផងដែរ។ គួរប្រឹងប្រែងស្វែងរកមេធាវីល្អ ខ្លាំងពូកែ មានសមត្ថភាព និងត្រូវខំប្រមូលភស្តុងតាងដោះបន្ទុកឲ្យបានរឹងមាំ ដើម្បីការពារជនជាប់ចោទ នោះទើបហៅថា ក្រុមអ្នកតំណាងរាស្ត្រដែលចេះច្បាប់ និងនោះទើបហៅថា អ្នកតំណាងរាស្ត្រទៀងត្រង់ដែលលើកកម្ពស់តម្លៃនីតិរដ្ឋ នៅកម្ពុជាពិតប្រាកដ។

តាមរយៈការបកស្រាយប៉ុណ្ណេះ អាចបញ្ជាក់ជូនថា ក្រុមមនុស្សដែលកំពុងជ្រួលច្របល់ គឺអ្នកវិភាគជ្រុលនិយមមួយចំនួនជាខ្សែញាក់បំរើឲ្យ គណបក្សប្រឆាំង និងក្រុមសមាជិកសភា ដែលភូតព្រះមហាក្សត្រនេះឯង ខណៈដែលថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់ ក្នុងជួររាជរដ្ឋាភិបាល និងបក្សកាន់អំណាច បាននិងកំពុងនៅជិត និងដោះស្រាយបញ្ហាទឹកជូនប្រជាពលរដ្ឋយ៉ាងសស្រាក់សស្រាំ៕

Anonymous said...

Hun Sen, through his third hands is using his old dog's tricks again.
The Dog's days are numbered after the 2018 election.

Anonymous said...

បើមន្ត្រីអង្គការ ADHOC ជាមនុស្សល្អ មិនលំអៀង ក្នុងចិត្តរបស់ខ្លួនដែលដឹងច្បាស់ថា ស្រីមុំ កុហក ត្រូវតែក្រើនរំលឹកនាងជាប្រយោលដោយពាក្យថា ក្មួយស្រី រឿងនេះ បើទោះបីជាសំឡេងនោះជាសំឡេង ពិតរបស់ក្មួយនិង លោក កឹមសុខា ក៏ដោយ បើក្មួយសារភាពតាមត្រង់ថាវាជាការពិត ក៏ក្មួយគ្មានទោសអ្វីដែរ ហើយ បើនេះជាការពិត មុននឹងក្រោយ ក្មួយគេចមិនផុតពីគេរកឃើញការពិតនោះទេ ហើយបើរឿងនេះជារឿងពិត ស្រាប់តែក្មួយស្រីបដិសេធនៅពេលប៉ូលីស ឬមន្ត្រីយុត្តិធម៌ណាមួយគេហៅសួរ នោះក្មួយនឹងត្រូវមានទោសពីបទផ្តល់ចំលើយក្លែងក្លាយណាក្មួយ។ ក្មួយដេកគិតមើលទៅ តើរឿងហ្នឹងវាយ៉ាងម៉េច? ពិតឬមិនពិត? ក្មួយត្រូវចាំថា ចុងក្រោយបំផុត ដាច់ខាតការពិត ត្រូវតែបានលាតត្រដាងចៀសមិនផុតទេណាក្មួយ។ ខ្ញុំសូមអោយក្មួយនិយាយតែការពិតណាក្មួយ។ បើស្រីមុំ ដឹងថាបើនាងនិយាយតាមការពិត នាងគ្មានទោស បើនាងនិយាយកុហក ចុងក្រោយក៏នាងនៅតែគេចមិនផុតពីគេរកឃើញតែដដែល ហើយពេលគេរកឃើញការពិតដាច់ខាតនាងត្រូវតែមានទោសពីបទផ្តល់ចំលើយក្លែងក្លាយនោះ។ តើនាងនឹងសំរចចិត្តបែបណា? ច្បាស់ណាស់នាងត្រូវតែឆ្លើយការពិត។ ចុះជាក់ស្តែងម្តេចក៏នាងមិនឆ្លើយការពិតទៅវិញ នៅពេលនាងទៅឆ្លើយនៅមុខប៉ូលីសនៅក្រសួងមហាផ្ទៃ? នេះជារឿងច្បាស់ដូចថ្ងៃដែលមន្ត្រីអង្គការអស់នោះមានបំណងជួយបិទបាំងរឿងអសីធម៌របស់លោកឹមសុខា។ ពួកនោះក៏ដឹងច្បាស់ដែរថា ចុងក្រោយបំផុត គេគង់តែរកឃើញថាការពិតវាយ៉ាងម៉េចតែដដែលហ្នឹង ប៉ុន្តែពួកគេគិតថា អោយតែ ស្រីមុំ មានជំហររឹងនៅតែមិនសាររភាព ទោះជារកឃើញទៅជាបែបណា ក៏ពួកអង្គការដ៏លំអៀងទាំងនោះ នៅតែស្រែកបំពានចិត្តខ្លួនឯងដើម្បីបំភាន់ភ្នែកមហាជនថា វាអយុត្តិធម៌ណាស់ ការកាត់ក្តីនេះអយុត្តិធម៌ណាស់មិនអាចទទួលយកបានទេ។ ពួកគេក៏បានមានរបៀបដោះខ្លួន ដ៏ល្ងង់ខ្លៅមួយទៀតគឺ ថតវីដេអូ ស្រីមុំនិយាយរៀបរាប់ថានាងនិយាយទាំងនេះ អត់មានអ្នកណាបង្ខំទេ គឺនាងនិយាយតែការពិត ដោយខ្លួននាងផ្ទាល់ តែគេភ្លេចគិតថា ស្រីមុំក៏អាចនិយាយថា វីដេអូនេះ គឺគេបញ្ចេះខ្ញុំអោយនិយាយអញ្ចឹង ដើម្បីថតទុកបានដែរ ហើយរឿងហ្នឹងវាច្បាស់ណាស់ គឺវាអីចឹងមែន ព្រោះមន្ត្រីអង្គការអស់នោះ មិនល្ងង់ទៅជឿ ស្រីមុំ ថានោះមិនមែនជាសំឡេងនាងនិងនោះទេ គេដឹងថាអ្វីដែលស្រីមុំឆ្លើយគឺមិនពិត។ ដូច្នេះមានតែអោយស្រីមុំនិយាយហើយថតទុកការពារខ្លួននៅពេលមានរឿង។ នេះយើងវិភាគតែទៅលើថា ស្រីមុំសំរេចចិត្តកុហកដោយចិត្តឯងទេ។

Anonymous said...

មានរឿងដែលការពិតស្រីមុំ អាចនឹងប្រាប់ត្រង់ទៅពួកនោះថា សំឡេងនោះជាសំឡេងពិតរបស់នាងនិង លោក កឹមសុខា។ នាងពិតជាមានទំនាក់ទំនងស្នេហាហ្នឹងពិតប្រាកដមែន ហើយនាងក៏បានទៅដេកនៅជាមួយនៅប្រទេសថៃប្រាកដមែន។ ច្បាស់ណាស់ថាមុខតែមានមន្ត្រីអង្គការទាំងនោះណាម្នាក់លួចសួរនាងរកការពិតពីស្រីមុំ ហើយ ព្រោះរឿងនេះវាច្បាស់ពេកណាស់ហើយប្រកែកមិនបានទេ ពេលនោះស្រីមុំប្រាកដជានិយាយប្រាប់តាមត្រង់មិនខានឡើយព្រោះពួកនោះក៏មានវិធីសាស្ត្រ សួរយកចំលើយពិតដែរ។ ពេលបានចំលើយពិតពីស្រីមុំហើយ ពួកអ្នកលំអៀងទៅ កឹម សុខា ទាំងនោះ ច្បាស់ណាស់នឹង រិះរកវិធីលាងគូថអោយ កឹមសុខាផង រកវិធីលាងហើយកុំអោយប្រឡាក់ដៃខ្លួនជាអ្នកលាងផង ក្នុងនោះមានការថតវីដេអូស្រីមុំនិយាយទុកផង និងការស្វែងរកការបញ្ជូនស្រីមុំទៅបទេសផងក្នុងឋានៈជាអ្នកត្រូវបានរដ្ឋាភិបាលធ្វើទុក្ខបុកម្មេញ អញ្ចឹងហើយបានជាវាជាប់រយីងរយោងដល់ លោក នីចរិយា និងមន្ត្រីខ្មែរម្នាក់ដែលធ្វើការជាមួយអង្គការសិទ្ធិមនុស្ស UNហ្នឹងទៅ ព្រោះសុំសិទ្ធិជ្រកកោននយោបាយមានតែទាក់ទងនឹង UN ហ្នឹងឯង។ ត្រង់ចំនុចនេះហើយដែលពួកគេទាំងនោះជាប់ចោទពីបទ បញ្ចុះបញ្ចូលស្រីមុំអោយផ្តល់ចំលើយក្លែងក្លាយនោះ។ រឿងមួយដែលគេភ្លេចគិតដល់អោយឈឺង គឺស្រីមុំអាចនឹងត្រឡប់ទៅនៅជាមួយខាងដើមចោទវិញ។ ពួកនេះ បើគិតដល់ចំនុចនេះ ច្បាស់ជាមិនព្រហើន ហ៊ានលូកដៃចូលក្នុងរឿងស្មោកគ្រោកនេះទេ។

Anonymous said...

បើមន្ត្រីអង្គការ ADHOC ជាមនុស្សល្អ មិនលំអៀង ក្នុងចិត្តរបស់ខ្លួនដែលដឹងច្បាស់ថា ស្រីមុំ កុហក ត្រូវតែក្រើនរំលឹកនាងជាប្រយោលដោយពាក្យថា ក្មួយស្រី រឿងនេះ បើទោះបីជាសំឡេងនោះជាសំឡេង ពិតរបស់ក្មួយនិង លោក កឹមសុខា ក៏ដោយ បើក្មួយសារភាពតាមត្រង់ថាវាជាការពិត ក៏ក្មួយគ្មានទោសអ្វីដែរ ហើយ បើនេះជាការពិត មុននឹងក្រោយ ក្មួយគេចមិនផុតពីគេរកឃើញការពិតនោះទេ ហើយបើរឿងនេះជារឿងពិត ស្រាប់តែក្មួយស្រីបដិសេធនៅពេលប៉ូលីស ឬមន្ត្រីយុត្តិធម៌ណាមួយគេហៅសួរ នោះក្មួយនឹងត្រូវមានទោសពីបទផ្តល់ចំលើយក្លែងក្លាយណាក្មួយ។ ក្មួយដេកគិតមើលទៅ តើរឿងហ្នឹងវាយ៉ាងម៉េច? ពិតឬមិនពិត? ក្មួយត្រូវចាំថា ចុងក្រោយបំផុត ដាច់ខាតការពិត ត្រូវតែបានលាតត្រដាងចៀសមិនផុតទេណាក្មួយ។ ខ្ញុំសូមអោយក្មួយនិយាយតែការពិតណាក្មួយ។ បើស្រីមុំ ដឹងថាបើនាងនិយាយតាមការពិត នាងគ្មានទោស បើនាងនិយាយកុហក ចុងក្រោយក៏នាងនៅតែគេចមិនផុតពីគេរកឃើញតែដដែល ហើយពេលគេរកឃើញការពិតដាច់ខាតនាងត្រូវតែមានទោសពីបទផ្តល់ចំលើយក្លែងក្លាយនោះ។ តើនាងនឹងសំរចចិត្តបែបណា? ច្បាស់ណាស់នាងត្រូវតែឆ្លើយការពិត។ ចុះជាក់ស្តែងម្តេចក៏នាងមិនឆ្លើយការពិតទៅវិញ នៅពេលនាងទៅឆ្លើយនៅមុខប៉ូលីសនៅក្រសួងមហាផ្ទៃ? នេះជារឿងច្បាស់ដូចថ្ងៃដែលមន្ត្រីអង្គការអស់នោះមានបំណងជួយបិទបាំងរឿងអសីធម៌របស់លោកឹមសុខា។ ពួកនោះក៏ដឹងច្បាស់ដែរថា ចុងក្រោយបំផុត គេគង់តែរកឃើញថាការពិតវាយ៉ាងម៉េចតែដដែលហ្នឹង ប៉ុន្តែពួកគេគិតថា អោយតែ ស្រីមុំ មានជំហររឹងនៅតែមិនសាររភាព ទោះជារកឃើញទៅជាបែបណា ក៏ពួកអង្គការដ៏លំអៀងទាំងនោះ នៅតែស្រែកបំពានចិត្តខ្លួនឯងដើម្បីបំភាន់ភ្នែកមហាជនថា វាអយុត្តិធម៌ណាស់ ការកាត់ក្តីនេះអយុត្តិធម៌ណាស់មិនអាចទទួលយកបានទេ។ ពួកគេក៏បានមានរបៀបដោះខ្លួន ដ៏ល្ងង់ខ្លៅមួយទៀតគឺ ថតវីដេអូ ស្រីមុំនិយាយរៀបរាប់ថានាងនិយាយទាំងនេះ អត់មានអ្នកណាបង្ខំទេ គឺនាងនិយាយតែការពិត ដោយខ្លួននាងផ្ទាល់ តែគេភ្លេចគិតថា ស្រីមុំក៏អាចនិយាយថា វីដេអូនេះ គឺគេបញ្ចេះខ្ញុំអោយនិយាយអញ្ចឹង ដើម្បីថតទុកបានដែរ ហើយរឿងហ្នឹងវាច្បាស់ណាស់ គឺវាអីចឹងមែន ព្រោះមន្ត្រីអង្គការអស់នោះ មិនល្ងង់ទៅជឿ ស្រីមុំ ថានោះមិនមែនជាសំឡេងនាងនិងនោះទេ គេដឹងថាអ្វីដែលស្រីមុំឆ្លើយគឺមិនពិត។ ដូច្នេះមានតែអោយស្រីមុំនិយាយហើយថតទុកការពារខ្លួននៅពេលមានរឿង។ នេះយើងវិភាគតែទៅលើថា ស្រីមុំសំរេចចិត្តកុហកដោយចិត្តឯងទេ។

Anonymous said...

ខ្ញុំសង្កេតឃើញថា តាំងពីធ្លាយសំឡេងរឿងអាស្រូវស្នេហាតាម FACEBOOK មក លោកកឹមសុខា មិនដែលត្រូវបានគេអញ្ជើញទាល់តែសោះ អោយចូលរួមផ្សាយនៅស្ថានីយវិទ្យុណាមួយដូចជា អាសីុសេរី វីអូអេ ឬវិទ្យុបារាំងជាដើម ហើយក៏មិនដែល ឮវិទ្យុទាំងនោះសុំសេចក្តីអត្ថាធិប្បាយណាមួយពី លោកកឹមសុខា ដែរ។
ខ្ញុំគិតថាវិទ្យុទាំងនោះមិនមែន មិនបានហៅ លោកកឹមសុខា មកធ្វើវាគ្មិនក្នុងកម្មវិធីណាមួយរបស់ពួកគេទេ ឬមិនមែនមិនដែលបានសុំ COMMENT ណាមួយពី លោកកឹមសុខា នោះទេ តែគឺច្បាស់ជាមកពី លោកកឹមសុខា បដិសេធហើយ ព្រោះថាបើគាត់ទៅធ្វើជាវាគ្មិនក្នុងកម្មវិធីវិទ្យុណាមួយ ចៀសមិនផុតពីគេសួររឿងសារសំឡេងបែកធ្លាយតាម FACEBOOK នោះមិនខានឡើយ។
អញ្ចឹងហើយគាត់ត្រូវតែចៀសអោយបាន ការទៅធ្វើជាវាគ្មិន ឬទទួលការសុំសំភាសពីវិទ្យុណាមួយ ឬសារព័ត៌មានណាមួយ។
តើការរស់របៀបគេចពីការពិតបែបនេះវាលំបាកយ៉ាងណាទៅ ហើយតើនឹងគេចបានដល់ពេលណាទៅ? ធ្វើនយោបាយមិនសុច្ចរិតគឺចៀសមិនផុតទេនឹងជួបរឿងបែបហ្នឹង៕