A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Monday, 30 May 2016
រដ្ឋសភាបោះឆ្នោតលើកដៃសម្រេចឲ្យសមត្ថកិច្ចចាត់ការលើលោក កឹម សុខា
ដោយ រ៉ាន់ សំណាង
2016-05-30
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថ្លែងនៅក្នុងសន្និបាតក្រុមប្រឹក្សាជាតិគណបក្សសង្គ្រោះជាតិ លើកទី២ នាសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦។
RFA/Brach Chev
សមាជិករដ្ឋសភាបក្សប្រជាជនកម្ពុជា៦៨រូប បោះឆ្នោតលើកដៃសម្រេចឲ្យសមត្ថកិច្ចចាត់ការលើលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ តាមបង្គាប់ឲ្យចាប់ខ្លួនរបស់តុលាការក្រុងភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ឧសភា។
ការអនុម័តនេះធ្វើឡើងបន្ទាប់ពីមានការប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដែលមកពីបក្សប្រជាជនកម្ពុជា ប្រមាណ១៥នាទី មុនការប្រជុំសភា។ ចំណែកសមាជិកសភាពីបក្សប្រឆាំងពហិការមិនចូលរួមប្រជុំឡើយ។
ករណីរបស់លោក កឹម សុខា ត្រូវសាលាដំបូងរាជធានីភ្នំពេញ ដាក់លិខិតទៅប្រធានរដ្ឋសភា រាយការណ៍អំពីការចោទប្រកាន់លោក កឹម សុខា ដែលមិនចូលខ្លួនទៅបំភ្លឺតាមការកោះហៅចំនួនពីរលើក។
លោក កឹម សុខា ត្រូវសមត្ថកិច្ចដេញប្រមាញ់តាមចាប់ខ្លួនកាលពីថ្ងៃទី២៦ ខែឧសភា។ ចាប់ពីពេលនោះមក លោក កឹម សុខា មិនបានចេញពីទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិទេ ហើយគណបក្សនេះបានព្រមានធ្វើមហាបាតុកម្ម បើមានការចាប់ខ្លួនលោក កឹម សុខា។
សូមរង់ចាំអាន និងស្ដាប់ព័ត៌មានពិស្ដារ...
Subscribe to:
Post Comments (Atom)
2 comments:
គេរុញគូថ បញ្ចូលទ្រុង ទាល់តែបាន តែប៉ុណ្ណេះគេក្រៀវហើយ។
Dictator & Traitor, Supreme Emperor and
God King Hun Sen is now digging his own
graves deeper and deeper !
Post a Comment