A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 1 May 2016

មុខមាត់របស់ វ៉ា គឹមហុង ជាអ្នកបិទបាំងអំពើឈ្លានពានរបស់យួនត្រូវបានលាតត្រដាងជាសាធារណៈ


ដោយ មនសិការខ្មែរ




កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៥ លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែននិងជាប្រធានគណៈកម្មាធិការព្រំដែនកម្ពុជាបានព្យាយាមបិទបាំងមុខមាត់អាក្រក់របស់ខ្លួនតាមរយៈការធ្វើសន្និសីទសារព័ត៌មាននៅទីស្តីការគណៈរដ្ឋមន្ត្រី។ ប៉ុន្តែនៅក្នុងសន្និសីទសារព័ត៌មាននោះលោក វ៉ា គឹមហុង បានបញ្ជាក់យ៉ាងច្បាស់ថាការបោះបង្គោលព្រំដែនកម្ពុជា-យួននាពេលកន្លងមកគឺធ្វើតាមផែនទីដែលយួនជាអ្នករៀបចំបោះពុម្ព។ ប្រការនេះហើយដែលធ្វើឲ្យមជ្ឈដ្ឋាននានាមើលឃើញមុខមាត់ពិតរបស់បុគ្គល វ៉ា គឹមហុង ដែលជាអ្នកបម្រើនិងការពារផលប្រយោជន៍យួនដោយខ្វះការពិចារណា។

នៅក្នុងសនិ្នសីទសារព័ត៌មាននោះដែរលោក វ៉ា គឹមហុង បានបង្ហាញផែនទីចំនួន២៦ផ្ទាំងដែលសម្អាងថា ជាផែនទីតម្កល់ទុកនៅអង្គការសហប្រជាជាតិក្នុងឆ្នាំ១៩៦៤។ ក៏ប៉ុន្តែតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលបានចូលរួមពិនិត្យមើលផែនទីដែលោក វ៉ា គឹមហុង បង្ហាញនោះបាននិយាយថា គឺជាផែនទីដែលយួនជាអ្នកផលិតមិនមែនជាផែនទីដែលតម្កល់ទុកជាឯកសារនៅអង្គការសហប្រជាជាតិទ្បើយ។ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានបញ្ជាក់ថាផែនទីដែលលោក វ៉ា គឹមហុង បង្ហាញក្នុងសន្និសីទសារព័ត៌មាន ពុំមានត្រាដែលបញ្ជាក់ដូចផែនទីតម្កល់នៅអង្គការសហប្រជាជាតិនោះទេ។ ជាងនេះទៅទៀតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានលើកទ្បើងថា ផែនទីដែលគូសវាសនិងបោះពុម្ពដោយយួន ពុំអាចទទួលយកបានទ្បើយ ព្រោះបានធ្វើឲ្យកម្ពុជាខាតបង់ទឹកដីយ៉ាងច្រើនទៅខាងប្រទេសយួន។



ក្រុមអ្នកតាមដានបញ្ហាព្រំដែនកម្ពុជា-យួនបានវាយតម្លៃថាការប្រើប្រាស់ផែនទីដែលយួនបោះពុម្ពសម្រាប់ដំណើរការបោះបង្គោលព្រំដែនកន្លងមកគឺអាចធ្វើឲ្យកម្ពុជាបាត់បង់បូរណភាពទឹកដីតាមតំបន់ព្រំដែនយ៉ាងច្រើន ជាពិសេសនៅក្នុងខេត្តត្បូងឃ្មុំ រតនគិរី កណ្តាល ស្វាយរៀង តាកែវនិងកំពតជាដើម។ ប្រហែលជាផ្អែកលើផែនទីនោះហើយទើបថ្មីៗកន្លងទៅនេះភាគីយួនធ្វើសកម្មភាពរំលោភលើអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជាតាមតំបន់ព្រំដែនក្នុងខេត្តត្បូងឃ្មុំ ខេត្តរតនគិរី ខេត្តកណ្តាល និងខេត្តស្វាយរៀងដោយគ្មានញញើតអ្វីទាំងអស់។

ពាក់ព័ន្ធនឹងបញ្ហាព្រំដែននោះដែរ មកដល់ពេលនេះរដ្ឋាភិបាលកម្ពុជាដែលមានលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបានធ្វើកំណត់ទូតទៅរដ្ឋាភិបាលយួន៤លើកមកហើយ ដើម្បីឲ្យយួនបញ្ឈប់សកម្មភាពឈ្លានពានទឹកដីខ្មែរតាមព្រំដែន។ កំណត់ទូតរបស់រដ្ឋាភិបាលកម្ពុជាបានកើតទ្បើងក្រោយពេលយួនចូលមកជីកស្រះទឹកចំនួន៨តាមព្រំដែនភូមិទ្បំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី និងចូលមកសាងសង់ប៉ុស្តិ៍ឈរជើងរបស់សមត្ថកិច្ចនិងលេណដ្ឋាននៅជាប់ភូមិព្រែកស្បូវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។ ក៏ប៉ុន្តែរហូតមកដល់ពេលនេះពុំមានការឆ្លើយតបជាវិជ្ជមានពីសំណាក់ភាគីយួននៅទ្បើយទេ ហើយយួននៅតែធ្វើសកម្មភាពឈ្លានពានទឹកដីខ្មែរតាមព្រំដែនយ៉ាងគឃ្លើនដដែល៕

8 comments:

Anonymous said...

It is time to put Ah Kwack Hun Sen, Ah Sva Kim Hong, Mer Tmub Koy PiChet Sey in jail for wrongfully incarcerating Um Sam Ann.

Anonymous said...


វាជារឿងធម្មតាទេនៅក្នុងប្រទេសមួយដែល
គ្រប់គ្រងដោយក្រុមចោរ, ចោររស់នៅដោយសេរី, ប៉ុន្តែមនុស្សល្អត្រូវចូលគុក។

It is normal in a country ruled by thieves, the thieves walk free, but the good people are in jail.

Anonymous said...

យួន យកដី រដ្ធាភិបាលខំបិទបាំង ហើយយកអ្នកដែលបង្ហាញរឿងពីតយកទៅដាក់ គុក ហើយមើលទៅឥឡូវវាទាលច្រក វាដើរខាំគេដូចឆ្កែឆ្កួត អញ្ចឹង ពឺតដាក់គុកឲ្យច្រើនទៅ បានអស្ចារ្យ ដែកចោរអើយ វាហ៊ាននិយាយឥតខ្មាស់គេ វាជារដ្ថាភិបាល តែប្រជាជនអត់ទឹក បែរជាថាបក្សប្រឆាំងមិនជួយ ក្រែងជាភារកិច្ចរបស់វាឬ?

Anonymous said...

All of Khmer know YUON take Cambodian land but the only Cambodian government say no and keep quiet about that just arrest who speak out about that and Khmer just want to see the boarder post but Khmer government won't let it. Do you think what is this?

Anonymous said...

who gave land to YUON they have everything many young girl, money and power and the one just reveal about that than Hun Sen Jail them . I think one day people will blow up like a volcano because they don't care no more if Hun sen want to kill than let Hun sen kill under the world watching because when you boil the water when it's too hot than water boil up. Hun sen Khmer scare of him and I hope he keep kill and jail some more.

Anonymous said...

Cambodia is led by Ah Kwack Hun Sen and Ah Kwen Heng Samrin.

These 2 assholes are so determined to serve Yuon so that they could stay in power.

Cambodia has gotten smaller and smaller due to this kind Lick Dor (leader).

Anonymous said...


Dear compatriots,

Recently, Yuon and Hun Sen have mounted a series of attacks against the CNRP so that they could force the CNRP to participate in the amendment of the constitution, chapter 2.

Sooner or later Yuon and Hun Sen will suggest the following:

If Sam Rainsy wanted to return home,

If Meach Sovannara, Hong Sok Hour, Um Sam Ann, and other political prisoners wanted to be free, the CNRP needs to amend the chapter 2 of the constitution so that it will be conformed to the map used by Ah Kbot Cheat Sva Kim Hong.

Changing the chapter 2 of the constitution is Vietnam and Hun Sen ulterior motive behind all the troubles that they have created against the CNRP in recent months.

And 20 years later, Yuon will ask again. How about integrating Cambodia, Lao and Vietnam into an Indochina federation called CamLaoViet?

At that time, Vietnam will say whether its satellites Cambodia and Lao approve or not Vietnam will make Cambodia and Lao do. And Ho Chi Minh's idea will be materialized.

Bun Thoeun

Anonymous said...

ឆ្នាំ១៨០០ប្រទេសខ្មែរខ្សោយគ្មានកម្លាំងទប់ទល់ជាមួយការវ៉ៃផ្គួបសងខាងរវាងសៀមនិងយួន

 

(តាមសៀវភៅប្រវត្តិសាស្រ្តមួយសរសេរថាស្ដេចសៀមយកស្បែកជើងវ៉ៃក្បាលព្រះបាទ អង្គ ដួង)ក្នុងឆ្នាំប្រហែល១៨០០ជាង មុនរាជព្រះបាទ អង្គ ឌួង និងក្នុង រាជព្រះបាទ អង្គ ឌួង ប្រទេសកម្ពុជាក្លាយជាប្រទេសចំនុះរបស់ប្រទេសសៀមនិងយួន ដែលកាលនោះប្រទេសយើងគ្មានកម្លាំងដើម្បីទប់ទល់រឺតបតជាមួយគេទៀតឡើយ ព្រោះប្រទេសយើងនៅពេលនោះ គ្រាន់តែប្រជាពលរដ្ឋស្លាប់ដោយសារជំងឺអាសន្នរោគអស់ជាង២លាននាក់ ហើយប្រទេសយើងត្រូវប្រទេសសៀមនិងយួនវ៉ៃផ្ទប់គ្នាសង់ខាងទៀត ដោយវាចូលមកវ៉ៃសម្លាប់ប្រជាជនយើងរាល់ថ្ងៃស្ទើរគ្មានសល់ ហើយប្រជាពលរដ្ឋដែលនៅសល់ គឺមានតែប្រជាពលរដ្ឋដែលរត់ចូលទៅលាក់ខ្លួនក្នុងព្រៃប៉ុណ្ណោះទើបរួចខ្លួន ចំនែកពលរដ្ឋផ្សេងៗទៀតដែលវាឃើញ គឺយួននិងសៀមស្លាប់ចោលទាំងអស់ ដែលកាលនោះសៀមនិងយួនវាស្មានតែងាប់ខ្មែរអស់ហើយ ទើបវាជជែកដណ្ដើមទឹកដីគ្នាម្ខាងម្នាក់ ហើយដោយសារវាជជែកដណ្តើមចែកទឹកដីខ្មែរមិនត្រូវគ្នានេះហើយ ទើបវាអូសបន្លាយមកដល់ពេលដែលយើងព្យាយាមហៅបារាំងមកធ្វើអាណាព្យាបាល ហើយបារាំងក៏ព្រមមក ទើបប្រទេសយើងអាចថែរក្សាគង់វង់ដូចសព្វថ្ងៃ ។ កាលពីជំនាន់ព្រះបាទ អង្គ ឌួង ឡើងសោយរាជ្យ ទ្រព្យសម្បត្តិដែលនៅក្នុងឃ្លាំងរដ្ឋមានមិនដល់១០០តម្លឹងមាសផង ហើយប្រទេសសៀមទាមទារដាក់ប្រទេសយើងជាអាណាខេត្តរបស់ប្រទេសគេ ហើយស្តេចខ្មែរយើងចេញចូលចេញចូលព្រះរាជវាំងក្នុងនាមដែលគេអូសយកធ្វើជាឈ្លើយសង្គ្រាមប៉ុណ្ណោះ ព្រោះប្រទេសយើងបាត់បង់ទឹកដីហើយ អស់រលីងហើយ រញ៉េរញ៉ៃអស់ហើយពូជស្ដេចខ្មែរ បាត់បង់ពលរដ្ឋអស់ហើយ នៅសល់បន្តិចបន្ដួចគឺពលរដ្ឋដែលរត់ចូលព្រៃ ព្រោះពេលសៀមវ៉ៃមកវាកៀរយកពលរដ្ឋយើងទៅធ្វើជាឈ្លើយសឹកវា ពេលយួនវ៉ៃមកវាកៀរយកពលរដ្ឋយើងទៅធ្វើជាឈ្លើយសឹកវាដែរ អញ្ជឹង