A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Sunday, 29 May 2016
រដ្ឋសភាគ្រោងបើកកិច្ចប្រជុំពិភាក្សាសំណុំរឿងលោក កឹម សុខា នៅថ្ងៃទី៣០ ឧសភា
រដ្ឋសភាគ្រោងបើកកិច្ចប្រជុំពិភាក្សាសំណុំរឿងលោក កឹម សុខា នៅថ្ងៃទី៣០ ឧសភា
ដោយ ខែ សុណង
2016-05-28
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថ្លែងទៅកាន់យុវជននាទីស្ដីការកណ្ដាលគណបក្ស រាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦។
RFA/Morm Moniroth
គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា គ្រោងបើកកិច្ចប្រជុំនៅថ្ងៃចន្ទ ទី៣០ ខែឧសភា សប្ដាហ៍ក្រោយ ដើម្បីពិភាក្សាសំណុំរឿងលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ។ ការបើកកិច្ចប្រជុំនេះ បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ ដាក់លិខិតទៅប្រធានរដ្ឋសភារាយការណ៍អំពីការចោទប្រកាន់លោក កឹម សុខា ដែលមិនចូលខ្លួនទៅបំភ្លឺតាមការកោះហៅចំនួនពីរលើក។
រដ្ឋសភាបានឆ្លើយតបភ្លាមៗ ចំពោះលិខិតរបស់ព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ ដែលបានរាយការណ៍អំពីការចោទប្រកាន់លោក កឹម សុខា ថាមានបទល្មើសជាក់ស្ដែងពីបទឧក្រិដ្ឋ និងបទមជ្ឈិមជាក់ស្ដែង ដោយសារលោកមិនចូលខ្លួនបំភ្លឺក្នុងនាមសាក្សីលើសំណុំរឿងសញ្ចារកម្ម។
អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង ថ្លែងនៅថ្ងៃទី២៨ ឧសភា ថា លោកបានរៀបចំបែបបទដាក់ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ឲ្យមានកិច្ចប្រជុំមួយនៅថ្ងៃចន្ទ ទី៣០ ខែឧសភា ដើម្បីយកលទ្ធផលដាក់ជូនសម័យប្រជុំពេញអង្គនៃរដ្ឋសភាប្រជុំអនុម័តក្នុងសំឡេង ៣ ភាគ ៤ នៃសមាជិករដ្ឋសភា ទើបអាចសម្រេចកិច្ចការនេះបាន។
លោកបញ្ជាក់ថា ការសម្រេចនេះទៀតសោត គឺមានតែករណីពីរប៉ុណ្ណោះ គឺអនុម័តផ្អាកចោទប្រកាន់លោក កឹម សុខា ឬអនុញ្ញាតឲ្យសមត្ថកិច្ចបន្តនីតិវិធី៖ «អត់មានប្រជុំដកអភ័យឯកសិទ្ធិអីទេ គឺក្នុងសំបុត្ររបស់ព្រះរាជអាជ្ញាក្នុងការចោទប្រកាន់នេះក៏មានចែងនៅក្នុងច្បាប់ដែរ ការចោទប្រកាន់ត្រូវតែរាយការណ៍ភ្លាមហើយសភាមានសិទ្ធិសម្រេចថា តុលាការនឹងបន្តនីតិវិធី ឬក៏ផ្អាកបើសិនផ្អាកត្រូវបោះឆ្នោតត្រូវមានការអនុម័ត ៣ ភាគ ៤ ក្នុងច្បាប់មានហើយ។ គណៈកម្មាធិការអចិន្ត្រៃយ៍មានហើយ គឺសម្រេចក្នុងករណីហ្នឹងយ៉ាងម៉េចៗតទៀត»។
អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលមានព្រះរាជអាជ្ញា យ៉េត ចរិយា និងព្រះរាជអាជ្ញារងលោក សៀង សុខ ផ្ញើលិខិតជូនប្រធានរដ្ឋសភា លោក ហេង សំរិន នៅថ្ងៃទី២៨ ខែឧសភា ស្ដីអំពីការរាយការណ៍ជុំវិញការចោទប្រកាន់លើលោក កឹម សុខា តំណាងរាស្ត្រមណ្ឌលកំពង់ចាម។ លិខិតដដែលបានរៀបរាប់ថា អំពើដែលលោក កឹម សុខា បដិសេធក្នុងការចូលខ្លួនបំភ្លឺក្នុងនាមសាក្សី ចំនួន ២លើក ក្នុងពេលតុលាការកំពុងចាត់ការសំណុំរឿងសញ្ចារកម្មទាក់ទងនឹងរឿងនាង ខុម ចាន់តារាទី ហៅស្រីមុំ។
ក្នុងលិខិតនោះ បានលើកឡើងមាត្រា ១២ នៃច្បាប់ស្ដីពីលក្ខន្តិកៈតំណាងរាស្ត្រដែលបានចែងថា "ក្នុងករណីតំណាងរាស្ត្រណាបានប្រព្រឹត្តិបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង ក្រសួងមានសមត្ថកិច្ចអាចចោទប្រកាន់ ចាប់ខ្លួន ឬឃុំខ្លួនបាន ហើយត្រូវធ្វើសេចក្ដីរាយការណ៍ជូនរដ្ឋសភា ឬជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៅចន្លោះសម័យប្រជុំរដ្ឋសភាជាបន្ទាន់ដើម្បីសម្រេច"។
ថ្វីបើរដ្ឋសភានឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ក្ដី ប្រធានគណៈកម្មាធិការនាយកនៃគណបក្សសង្គ្រោះជាតិ លោក ប៉ុល ហំម ថ្លែងទៅកាន់អ្នកគាំទ្រនៅមុខស្នាក់ការគណបក្សថា អ្នកតំណាងរាស្ត្រទាំងអស់នៃគណបក្សសង្គ្រោះជាតិ គ្រោងដាក់ញត្តិទៅប្រធានរដ្ឋសភាថា អ្នកតំណាងរាស្ត្រមិនអាចបំពេញតួនាទីរបស់ខ្លួនឲ្យបានពេញលេញដោយសារមានរំលោភបំពានទៅលើអភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្រ៖ «ខ្ញុំគាំទ្រអោយអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ តាមរយៈក្រុមសមាជិកសភាធ្វើញត្តិផ្ញើជូនប្រធានរដ្ឋសភាដើម្បីបញ្ជាក់ប្រាប់ថា តំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិទាំងអស់មិនអាចទៅបំពេញការងារនៅមន្ទីររដ្ឋសភាបានទេ ក្នុងកាលៈទេសៈដែលមានរំលោភបំពានអភ័យឯកសិទ្ធិសភារបស់អ្នកតំណាងរាស្ត្របន្តបន្ទាប់បានទេ»។
កាលពីថ្ងៃទី១២ ឧសភា សម័យប្រជុំពេញអង្គរដ្ឋសភា ដែលមានតែតំណាងរាស្ត្រពីគណបក្សប្រជាជនកម្ពុជា បានអនុម័តសម្រេចករណី លោក អ៊ុំ សំអាន តំណាងរាស្ត្រមណ្ឌលសៀមរាប គណបក្សសង្គ្រោះជាតិ ដោយចោទប្រកាន់ពីរបទល្មើសគឺញុះញង់ឲ្យប្រព្រឹត្តិអំពើឧក្រិដ្ឋ និងញុះញង់ឲ្យមានការរើសអើងជាអាទិ៍នៃក្រមព្រហ្មទណ្ឌ ទាក់ទងទៅនឹងការបង្ហោះផ្សព្វផ្សាយផែនទី ដែលរដ្ឋាភិបាលចោទថាជាផែនទីក្លែងក្លាយ។
កាលពីយប់ថ្ងៃទី២៧ ខែឧសភា ក្រសួងយុត្តិធម៌ក៏បានចេញសេចក្ដីថ្លែងការណ៍មួយ ជុំវិញសំណុំរឿងលោក កឹម សុខា នេះដែរ ដោយចោទពីបទ បដិសេធក្នុងការចូលខ្លួនតាមមាត្រា ៥៣៨ នៃក្រមព្រហ្មទណ្ឌដែលចែងថា "រាល់បុគ្គលណាដែលត្រូវបានកោះហៅឱ្យចូលមកឆ្លើយជាសាក្សីនៅមុខអយ្យការ ឬចៅក្រមស៊ើបសួរ ឬមុខតុលាការព្រហ្មទណ្ឌ ហើយមិនព្រមចូលខ្លួនតាមដីកាកោះហៅនោះ ដោយគ្មានមូលហេតុសមស្របត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ ៦ខែ និងពិន័យជាប្រាក់ពី ១សែនរៀល ទៅ ១លានរៀល"៕
Subscribe to:
Post Comments (Atom)
2 comments:
អត់មោនបាសុំហៅអាហេងសំរិងផា អាឆ្កែយួនចុះ ព្រោអអានេះអាក្រក់ណាស់។
អាហ៊ូន ស៊ែន ឲ្យពូលិសទៅចាប់ តែដល់គេស្រែកថាខុស បានជាវាបកមកដកសិទ្ធ កឺមសុខាវិញ ខ្មែក្រហមវាមានល្បិចច្រើនណាស់ ពីរឿងសម្លាប់ខ្មេរ គឺវារកល្បិចទាល់តែបាន ហើយវាថាវាមិនដេលធ្វើអីខុសទេ យួនយកដីក៍មិនខុស យួនរាប់លានមកនៅខ្មែរ មិនស្របច្បាប់ ក៍ក្លាយជាស្របច្បាប់អស់ ខុសតែខ្មេរណាដែលតវ៉ា នេះហើយអ្នកដឹកនាំខ្មែរដ៍សែនគុំរក់នោះ តើឃើញទេបងប្អូន?
Post a Comment