A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Tuesday, 31 May 2016
សហភាពអឺរ៉ុបអំពាវនាវឲ្យបញ្ឈប់ការយាយីលើលោក កឹម សុខា
សហភាពអឺរ៉ុបអំពាវនាវឲ្យបញ្ឈប់ការយាយីលើលោក កឹម សុខា
ដោយ លោក ស៊ុន ណារិន | ថ្ងៃចន្ទ ទី៣០ ខែឧសភា ឆ្នាំ២០១៦
អនុប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា
សហភាពអឺរ៉ុបប្រចាំនៅប្រទេសកម្ពុជាបានអំពាវឲ្យបញ្ឈប់ការយាយីផ្នែកតុលាការលើប្រធានស្តីទីគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ខណៈលោកត្រូវបានចោទប្រកាន់ពីបទបដិសេធមិនចូលបំភ្លឺនៅតុលាការ ដោយលោកអាចជាប់ពន្ធនាគារពី១ខែទៅ៦ខែហើយគណបក្សប្រឆាំងព្រមានធ្វើមហាបាតុកម្ម ប្រសិនបើលោក កឹម សុខា ត្រូវបានចាប់ខ្លួន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃចន្ទនេះ ប្រមុខបេសកកម្មការទូតទាំងឡាយនៃសហភាពអឺរ៉ុបប្រចាំរាជធានីភ្នំពេញបានលើកឡើងថាខ្លួនរខកចិត្តយ៉ាងខ្លាំងចំពោះ”ការកើនឡើងកម្តៅនយោបាយដ៏គ្រោះថ្នាក់”នៅប៉ុន្មានថ្ងៃថ្មីៗនេះ ដោយអំពាវនាវឲ្យបញ្ឈប់នូវការយាយីផ្នែកតុលាការលើលោក កឹម សុខា និងតំណាងអង្គការសង្គមស៊ីវិលផ្សេងៗ។ សហភាពអឺរ៉ុបបានបញ្ជាក់ថា៖ “យើងជំរុញឲ្យអាជ្ញាធរកម្ពុចាបន្តកិច្ចចរចាមួយដោយស្ថាបនានិងសន្តិវិធី កាន់តែឆាប់អាចធ្វើទៅបានជាមួយបក្សប្រឆាំង ដោយយើងចាត់ទុកថាជាអ្វីដែលត្រូវកើតឡើងសម្រាប់ការបោះឆ្នោតស្របច្បាប់នៅពេលខាងមុខ”។
សេចក្តីថ្លែងការណ៍របស់សហភាពអឺរ៉ុបធ្វើឡើងក្រោយពីរដ្ឋសភាដែលមានតែតំណាងរាស្រ្ត៦៨រូបមកពីគណបក្សប្រជាជនកម្ពុជាបានសម្រេចបោះឆ្នោតគាំទ្រឲ្យតុលាការបន្តនីតិវិធីលើលោក កឹម សុខា។ គណបក្សសង្រ្គោះជាតិបានដង្ហែក្បួនដាក់ញត្តិទៅថ្វាយព្រះមហាក្សត្រសុំព្រះរាជអន្តរាគមន៍កាលពីរសៀលថ្ងៃចន្ទនេះ ដោយមានការហាមឃាត់ពីសំណាក់សមត្ថកិច្ចរាប់រយនាក់។ បក្សប្រឆាំងចាត់ទុកថាចំណាត់ការផ្លូវច្បាប់លើលោក កឹម សុខា ជាការរំលោភលើរដ្ឋធម្មនុញ្ញ។
ក្នុងកិច្ចប្រជុំគណៈកម្មាធិការចម្រុះលើកទី៩ដែលធ្វើឡើងនៅរាជធានីភ្នំពេញ កាលពីដើមខែឧសភា គណៈប្រតិភូសហភាពអឺរ៉ុបបានស្នើរដ្ឋាភិបាលកម្ពុជាបង្កើតឡើងនិងរក្សាបរិយាកាសមួយដែលគណបក្សនយោបាយទាំងអស់និងសង្គមស៊ីវិល អាចដំណើរការដោយសេរីនិងគ្មានការភ័យខ្លាចនិងអំពាវនាវដោះលែងមន្រ្តីសិទ្ធិមនុស្សដែលត្រូវបានចោទប្រកាន់រឿងសូកប៉ាន់សាក្សី។
កាលពីថ្ងៃទី២ ខែឧសភា តុលាការបានសម្រេចចោទប្រកាន់មន្រ្តីការពារសិទ្ធិមនុស្សអាដហុក៤រូប និងមន្រ្តីគ.ជ.ប ពីបទសូកប៉ាន់សាក្សីនិងសមគំនិតសូកប៉ាន់។ មន្រ្តីអាដហុក៤ទាំងរូប រួមមានលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ងដា និង លោកស្រី លឹម មុនី។ ចំណែកអតីតបុគ្គលិករបស់អាដហុក លោក នី ចរិយា ដែលទើបតែទទួលបានតំណែងជាអគ្គលេខាធិការរងគ.ជ.ប ត្រូវបានតុលាការចោទប្រកាន់ពីបទសមគំនិតសូកប៉ាន់សាក្សី។
គួរបញ្ជាក់ថាសហភាពអឺរ៉ុបបានបង្កើនការគាំទ្ររបស់ខ្លួនគួរឲ្យកត់សម្គាល់គឺរហូតដល់ចំនួន៤១០លានអឺរ៉ូក្នុងកម្មវិធីជំនួយសម្រាប់ឆ្នាំ២០១៤-២០២០។ ទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី ត្រូវបានពង្រីកគួរឲ្យកត់សម្គាល់ដោយការនាំចេញរបស់កម្ពុជាទៅកាន់សហភាពអឺរ៉ុបមានចំនួនជាង៤ពាន់លានអឺរ៉ូក្នុងឆ្នាំ២០១៥៕
Subscribe to:
Post Comments (Atom)
2 comments:
សហភាពអឺរ៉ុបអើយ បើគ្រាន់អំពាវនាវឲ្យបញ្ឈប់ការយាយីទេ អាខ្វាង វាយកគូថវាស្ដាប់។
Dear compatriots,
It is crystal clear that the evil Vietnam Yuon had found a true faithful servant named Hun Sen to facilitate its Vietnamization over Cambodia.
This one eye monster Hun Sen has proven time after time that he will never change his temperament, his conviction to stay in power to serve his master Yuon until the day he goes to hell.
In effect, the recent arrest and imprisonments of Khmer nationalists who dared to denounce the evil Vietnam's encroachment of borders underscored the notion that this devil Hun Sen was born to make Cambodia a second Champa.
In addition, this CPP knew that it is going to lose big in this next election. It is imperative that it launches some preemptive strikes to destroy the CNRP.
The vast majority of Khmer people have vehemently condemned the CPP and Hun Sen's actions.
But there are a few people such as Mam Sonando, Khem Veasna, etc ...who chastised the CNRP, citing that the CPP's erratic behaviors are the result of the CNRP joining the National Assembly. What a dumb judgment from these two fake heroes.
Presently, these two self proclaimed Khmer heroes ( Sonando, Veasna) have inadvertently served the CPP and Yuon.
I am still wondering what did Hun Sen do to make the evil Yuon believe that he will be a trustworthy dog for Vietnam ?
How many thousands of innocent Khmer people did Hun Sen kill to make Vietnam believe that he will be the right person to replace Pen Sovann and the right person to carry the execution of Ho Chi Minh's plan to swallow Cambodia ?
Khmer people must have perseverance, great determination and avoid going into Vietnam and Hun Sen's traps by NOT using violence. The CPP's secret agents or third hands might infiltrate into the crowd and create violence so that the monster Hun Sen has a pretext to crush Khmer people legally.
We must realize that death, prison, pain are naturally part of any struggle to liberate a country. Nothing is free in this world. We must help ourselves first before other help us.
Bun Thoeun
Post a Comment