សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
មនសិការជាមនុស្សប្រាប់យើងថា អ្នកមិនអាចធ្វើការងារណាមួយហើយត្រូវបានចាត់ទុកជាការងារល្អ មានសីលធម៌ គួរអោយគោរពបានទេ បើអ្នកជាមនុស្សមានសណ្តានមិនល្អទៅហើយនោះ។ ទោះក្នុងទំរង់ការងារណាក៏ដោយ ជាការពន្យល់គេ ជាការសារភាពកំហុស ជាការជួយចែកអំណោយ រូបភាពជាការយកអាសារគេ ជាការឆ្លើយតបនឹងការចោទប្រកាន់របស់គេ ការងារសង្កេតការណ៍ ការ រិះគន់គេ ជាការធ្វើបទវិភាគ ឬនិពន្ធសៀវភៅជាដើម។ល។ បើអ្នកមានសណ្តានមិនល្អហើយ ការងាររបស់អ្នកទាំងស្រុង គឺមិនអាចចាត់ទុកថាជាការងារល្អ មានសីលធម៌គួរអោយគោរពបានទេ ព្រោះគ្រប់តែការងារនោះ វាចេញតែពីចិត្តដែលមិនល្អនោះឯង។ បើចិត្តអ្នកមិនល្អហើយ តើចិត្តនោះនឹងរុញច្រានអោយបានជាការងារល្អ មានសីលធម៌គួរអោយគោរពយ៉ាងម៉េចទៅកើត? មន្ត្រីនៃអង្គការសង្គមច្រើនណាស់ដែលមានចិត្តលំអៀងទៅបក្សប្រឆាំង ខ្លួនមិនមែនជាអ្នកឈរជាប់មាំលើសេចក្តីល្អ ឈរយ៉ាងមាំលើភាពត្រឹមត្រូវ ទោះពួកគេខំប្រើខួរក្បាលដើម្បីវិភាគអោយឃើញថាខ្លួនគេជាមនុស្សកណ្តាល ក៏ក្បាលនោះមិនអាចរកភាពជាកណ្តាលដែលជាសណ្តាននៃមនុស្សល្អ ក្នុងបទវិភាគរបស់គេបានជារហូតដែរ។ ទោះបីពាក្យខ្លះដែលមនុស្សមានចិត្តលំអៀង រកឃើញថាពាក្យនេះបើប្រើទៅ គឺបង្ហាញថាអញជាមនុស្សកណ្តាលដែលជាសារជាតិជាមនុស្សល្អក៏ដោយ ក៏ធម្មសញ្ញាជាមនុស្សអាចអោយយើងកត់សំគាល់ឃើញភាពលំអៀងដែលជាសារជាតិរបស់មនុស្សខូច តាមរយៈពន្លឺកែវភ្នែក សូរស័ព្ទសំលេង ហើយនឹងពាក្យសំដីបន្តបន្ទាប់មកទៀតរបស់បុគ្គលមានចិត្តលំអៀងខំរកនឹកពាក្យជាកណ្តាលមកនិយាយនោះបានដែរ។ ដូច ឌូ វណ្ណឌឿន ខំសារភាពកំហុស ដែលការសារភាពកំហុសជាចរិតរបស់មនុស្សល្អក៏ដោយ ក៏យើងនៅតែមើលឃើញភាពទុច្ចរិតនៅពីក្រោយរូបភាពនៃមនុស្សល្អ គឺការសុំទោសនោះតែដដែល។ ការសុំទោសពិតប្រាកដគឺចេញពីចិត្តដែលឈឺចាប់នឹងកំហុសរបស់ខ្លួន តែនេះ ឌូ វណ្ណឌឿន ក្នុងពេល "សំដែង" ការសុំទោសនោះ គឺឆ្លៀតបិទបាំងកំហុសខ្លួនទៅទៀត ដោយប្រើពាក្យយ៉ាងញឹកញាប់ថា "អចេតនា អចេតនា" ហើយធម្មាចារ្យដែលទៅក្នុងបំណងជួយលាងគូថ ពួកអាជីពជាមួយគ្នា ខ្លាចបរិស័ទ្ធអស់ជំនឿដាច់លាភដល់ខ្លួនដែរនោះ ខំនិយាយធ្វើផ្អែមៗទន់ៗ ដែលជាសណ្តានមនុស្សខូចលាក់មុខថា ឌូ វណ្ណឌឿន ល្អដែលហ៊ានចេញមុខសារភាពកំហុស ហើយជួយបិទបាំងអោយចោរកំហូចនោះបន្ថែមទៀតថា " ទោសរាំច្រៀង ព្រះពុទ្ធបញ្ញត្តិទុកថាជាទោសតូចតាចអីជាដើម "។ សកម្មភាពទាំងនេះមើលទៅល្អ តែបើមើលដល់ចេតនាដែលនាំអោយចេញសកម្មភាពទាំងនះមក គឺសែនមហាថោកទាប ស្មោកគ្រោកហួសថ្លែង ស្លៀកស្បង់ ស្លៀកស ធ្វើរូបភាពក្នុងបំណងទាញយកការគោរពពីគេ ចង់អោយគេសំពះគោរពបូជាខ្លួន តែការពិតខ្លួនជាមនុស្សថោកហួសបរិយាយ រស់នៅនឹងបាយគេ អត់ធ្វើពលកម្មដើម្បីចិញ្ចឹមជីវិតទេ បន្លំរស់ដោយញើសឈាមគេ មួយៗច្រាសបាយកំលាំងញើសឈាមគេឡើងធាត់ញ៉ុកខ្លាញ់មូលដូចហ៊ីង តែមាយាទអាក្រក់ហួសនឹងចោរទៅទៀត ថោកណាស់ អត់កេរ្ត៍ខ្មាស អំពើបែបនេះ បើមិនហៅថាការបោកប្រាស ហៅអីទៅវិញអីចឹង?បើអ្នកមានសណ្តានមិនល្អហើយ តើអ្នកនឹងទៅធ្វើការងារអីអោយមានសីលធម៌ល្អត្រឹមត្រឹមបានកើតទៅ? បើគ្រប់សកម្មភាពវារុញច្រានចេញតែពីចិត្តមិនល្អនោះទៅហើយហ្នឹង។ មានរូបភាពក្បត់ខ្លឹមសាររាប់មិនអស់ទេ ដែលមនុស្សអាក្រក់ ខំធ្វើសកម្មភាពដូចជាមនុស្សល្អ តែបើគេជាមនុស្សមានសណ្តន មិនល្អទៅហើយ តើសក្មភាពរុញច្រានពីចិត្តមិនល្អ វានឹងទៅជាសកម្មភាពល្អយ៉ាងណាទៅកើត? ហើយបើយើងជាមនុស្សជ្រៅក្នុងចិត្តសាស្ត្រ សកម្មភាពទុច្ចរិតបែបនេះ មិនអាចបិទបាំងភ្នែកធ្មេចរបស់យើងបានទេ។បើអ្នកមិនចង់អោយគេដឹងថាអ្នកជាមនុស្សមិនល្អ សូមកុំមានធាតុមិនល្អក្នុងចិត្ត ធាតុមិនល្អដែលមានក្នុងចិត្តនោះ វានឹងរុញច្រានជាសកម្មភាពតាមពន្លឺកែវភ្នែក សូរទឹកសំលេង ទឹកមុខ និងពាក្យសំដីខ្លះដែលអ្នកទប់មិនជាប់ឬរកនឹកពាក្យរបស់មនុស្សមានចិត្តល្អត្រូវនិយាយក្នុងការងារឬរឿងរ៉ាវអ្វីមួយ មិនឃើញ អ្នកនឹងសំដែងចេញដោយចៀសមិនរួចឡើយនូវសណ្តានអាក្រក់របស់អ្នកចេញមកក្រៅអោយមនុស្សមានជំរៅចិត្តសាស្ត្រអាចកត់សំគាល់ចិត្តខូចរបស់អ្នកបានយ៉ាងងាយ ហើយអ្នកមានជំរៅចិត្តសាស្ត្រល្មមៗកត់សំគាល់សណ្តានខូចរបស់អ្នកជាបន្តៗ។ តែអនិច្ចារណាស់ ទោះអ្នដឹងថា អ្នកដទៃអាចនឹងយល់បានពីសណ្តានអាក្រក់របស់អ្នកក៏ដោយ ក៏អ្នកកែមិនបានដែរ ព្រោះសណ្តានអាក្រក់នោះវាមិនមែនជា " របស់អ្នកទេ " តែសណ្តានអាក្រក់នោះវា" គឺជាអ្នក " តែម្តង។ ដោយយល់ពីសណ្តានដែលជាសារជាតិនៃមនុស្សនេះហើយ ដែលវាជួយអោយខ្ញុំអាចប្រមើលមើលស្ថានការណ៍ទៅថ្ងៃមុខបានយ៉ាងច្រើនដែលវាបានជាមូលដ្ឋានយ៉ាងរឹងមាំក្នុងការសំរេចចិត្តកិច្ចការក្នុងពេលបច្ចុប្បន្នរបស់ខ្ញុំប្រកបដោយទំនុកចិត្ត៕
ដោយសារតែ លោក កឹមសុខា ចង់បិទបាំងកំហុសរឿងស្រីញីរបស់គាត់ៗមិនព្រមសារភាពថាសំលេងសន្ទនារវាងគាត់និងស្រីមុំជាសំលេងពិតរបស់គាត់ទេ ទីបំផុតរឿងវារីករាលដាលក្លាយជាបែបហ្នឹង។ មិនទាន់ចប់ត្រឹមមនុស្សប៉ុណ្ណឹងនាក់ទេ អ្នកចាំមើលតទៅទៀតចុះ។ ខំប្រកែក តើទីបំផុតរួចខ្លួនទេ? រឿងកាន់តែអាក្រក់ឡើងៗព្រោះតែរឿងចង់បិទបាំងកំហុសនេះឯង។ បើដឹងថាហ្នឹងជាកំហុស ម្តេចនៅតែធ្វើ ? ចុះបើយល់ថានេះមិនមែនជាកំហុសម្តេចក៏មិនទទួលថាខ្លួនបានប្រព្រឹត្តមែនទៅ? ដឹងថាខុសតែនៅតែធ្វើ ធ្វើខុសហើយតែនៅតែចង់បានឈ្មោះថាជាមនុស្សល្អ មិនត្រឹមតែចង់បានឈ្មោះថាខ្លួនល្អប៉ុណ្ណោះទេ នៅឆ្លៀតវាយប្រហារអោយឃើញថាគេហ្នឹងអាក្រក់ទៅទៀត។ អំណាចពេញដៃ តើអ្នកណាគេនឹងអត់ឱនអោយមនុស្សធុននេះកើត? ស្រុកអំណាចប្រមូលផ្តុំ យើងធ្វីតែរឿងត្រឹមត្រូវ មិនច្បាស់ថាបានសុខផង ចុះទំរាំតែយើងលេងខូច ច្បាស់ដូចថ្ងៃដឹងតែមិនរួចខ្លួនទេ។ បើធ្វើល្អត្រឹមត្រូវ គេនៅតែមករករឿងយើង នោះមនុស្សល្អទាំងឡាយនឹងចូលរួមគ្នាជួយតាមលទ្ធភាពដែលអាចធ្វើទៅបាន តែដល់តែថោករបៀបនេះ អ្នកណាចូលរួមជួយ នោះនឹងបានថោកដូចគ្នាមិនខានទេ ហើយក៏នឹងបានទុក្ខដាក់ខ្លួនដោយចៀសមិនរួចឡើយ។ រឿងតូចសោះ ព្រោះតែចង់បិទបាំងកំហុសនោះ ក៏ក្លាយទៅជាជាន់លើជាន់ រសេមរសាមដូចសម្លកំពិស ដូចពាក្យចាស់លោកពោលថា សេពពាលៗអោយទោសយ៉ាងដូច្នោះដែរ។ ល្ងង់ក៏ល្ងង់ ខូចក៏ខូចបើឆ្លាតបន្តិច ដឹងថាកុហកគេចវេសយ៉ាងណាក៏ទីបំផុតគេចមិនរួចដែរ គេគង់តែរកឃើញការពិតតែដដែល ម្លេះរឿងមិនរាលដាលងាប់គេងាប់ឯងបែបនេះទេ៕
Post a Comment
2 comments:
មនសិការជាមនុស្សប្រាប់យើងថា អ្នកមិនអាចធ្វើការងារណាមួយហើយត្រូវបានចាត់ទុកជាការងារល្អ មានសីលធម៌ គួរអោយគោរពបានទេ បើអ្នកជាមនុស្សមានសណ្តានមិនល្អទៅហើយនោះ។ ទោះក្នុងទំរង់ការងារណាក៏ដោយ ជាការពន្យល់គេ ជាការសារភាពកំហុស ជាការជួយចែកអំណោយ រូបភាពជាការយកអាសារគេ ជាការឆ្លើយតបនឹងការចោទប្រកាន់របស់គេ ការងារសង្កេតការណ៍ ការ រិះគន់គេ ជាការធ្វើបទវិភាគ ឬនិពន្ធសៀវភៅជាដើម។ល។ បើអ្នកមានសណ្តានមិនល្អហើយ ការងាររបស់អ្នកទាំងស្រុង គឺមិនអាចចាត់ទុកថាជាការងារល្អ មានសីលធម៌គួរអោយគោរពបានទេ ព្រោះគ្រប់តែការងារនោះ វាចេញតែពីចិត្តដែលមិនល្អនោះឯង។ បើចិត្តអ្នកមិនល្អហើយ តើចិត្តនោះនឹងរុញច្រានអោយបានជាការងារល្អ មានសីលធម៌គួរអោយគោរពយ៉ាងម៉េចទៅកើត? មន្ត្រីនៃអង្គការសង្គមច្រើនណាស់ដែលមានចិត្តលំអៀងទៅបក្សប្រឆាំង ខ្លួនមិនមែនជាអ្នកឈរជាប់មាំលើសេចក្តីល្អ ឈរយ៉ាងមាំលើភាពត្រឹមត្រូវ ទោះពួកគេខំប្រើខួរក្បាលដើម្បីវិភាគអោយឃើញថាខ្លួនគេជាមនុស្សកណ្តាល ក៏ក្បាលនោះមិនអាចរកភាពជាកណ្តាលដែលជាសណ្តាននៃមនុស្សល្អ ក្នុងបទវិភាគរបស់គេបានជារហូតដែរ។ ទោះបីពាក្យខ្លះដែលមនុស្សមានចិត្តលំអៀង រកឃើញថាពាក្យនេះបើប្រើទៅ គឺបង្ហាញថាអញជាមនុស្សកណ្តាលដែលជាសារជាតិជាមនុស្សល្អក៏ដោយ ក៏ធម្មសញ្ញាជាមនុស្សអាចអោយយើងកត់សំគាល់ឃើញភាពលំអៀងដែលជាសារជាតិរបស់មនុស្សខូច តាមរយៈពន្លឺកែវភ្នែក សូរស័ព្ទសំលេង ហើយនឹងពាក្យសំដីបន្តបន្ទាប់មកទៀតរបស់បុគ្គលមានចិត្តលំអៀងខំរកនឹកពាក្យជាកណ្តាលមកនិយាយនោះបានដែរ។ ដូច ឌូ វណ្ណឌឿន ខំសារភាពកំហុស ដែលការសារភាពកំហុសជាចរិតរបស់មនុស្សល្អក៏ដោយ ក៏យើងនៅតែមើលឃើញភាពទុច្ចរិតនៅពីក្រោយរូបភាពនៃមនុស្សល្អ គឺការសុំទោសនោះតែដដែល។
ការសុំទោសពិតប្រាកដគឺចេញពីចិត្តដែលឈឺចាប់នឹងកំហុសរបស់ខ្លួន តែនេះ ឌូ វណ្ណឌឿន ក្នុងពេល "សំដែង" ការសុំទោសនោះ គឺឆ្លៀតបិទបាំងកំហុសខ្លួនទៅទៀត ដោយប្រើពាក្យយ៉ាងញឹកញាប់ថា "អចេតនា អចេតនា" ហើយធម្មាចារ្យដែលទៅក្នុងបំណងជួយលាងគូថ ពួកអាជីពជាមួយគ្នា ខ្លាចបរិស័ទ្ធអស់ជំនឿដាច់លាភដល់ខ្លួនដែរនោះ ខំនិយាយធ្វើផ្អែមៗទន់ៗ ដែលជាសណ្តានមនុស្សខូចលាក់មុខថា ឌូ វណ្ណឌឿន ល្អដែលហ៊ានចេញមុខសារភាពកំហុស ហើយជួយបិទបាំងអោយចោរកំហូចនោះបន្ថែមទៀតថា " ទោសរាំច្រៀង ព្រះពុទ្ធបញ្ញត្តិទុកថាជាទោសតូចតាចអីជាដើម "។
សកម្មភាពទាំងនេះមើលទៅល្អ តែបើមើលដល់ចេតនាដែលនាំអោយចេញសកម្មភាពទាំងនះមក គឺសែនមហាថោកទាប ស្មោកគ្រោកហួសថ្លែង ស្លៀកស្បង់ ស្លៀកស ធ្វើរូបភាពក្នុងបំណងទាញយកការគោរពពីគេ ចង់អោយគេសំពះគោរពបូជាខ្លួន តែការពិតខ្លួនជាមនុស្សថោកហួសបរិយាយ រស់នៅនឹងបាយគេ អត់ធ្វើពលកម្មដើម្បីចិញ្ចឹមជីវិតទេ បន្លំរស់ដោយញើសឈាមគេ មួយៗច្រាសបាយកំលាំងញើសឈាមគេឡើងធាត់ញ៉ុកខ្លាញ់មូលដូចហ៊ីង តែមាយាទអាក្រក់ហួសនឹងចោរទៅទៀត ថោកណាស់ អត់កេរ្ត៍ខ្មាស អំពើបែបនេះ បើមិនហៅថាការបោកប្រាស ហៅអីទៅវិញអីចឹង?
បើអ្នកមានសណ្តានមិនល្អហើយ តើអ្នកនឹងទៅធ្វើការងារអីអោយមានសីលធម៌ល្អត្រឹមត្រឹមបានកើតទៅ? បើគ្រប់សកម្មភាពវារុញច្រានចេញតែពីចិត្តមិនល្អនោះទៅហើយហ្នឹង។ មានរូបភាពក្បត់ខ្លឹមសាររាប់មិនអស់ទេ ដែលមនុស្សអាក្រក់ ខំធ្វើសកម្មភាពដូចជាមនុស្សល្អ តែបើគេជាមនុស្សមានសណ្តន មិនល្អទៅហើយ តើសក្មភាពរុញច្រានពីចិត្តមិនល្អ វានឹងទៅជាសកម្មភាពល្អយ៉ាងណាទៅកើត? ហើយបើយើងជាមនុស្សជ្រៅក្នុងចិត្តសាស្ត្រ សកម្មភាពទុច្ចរិតបែបនេះ មិនអាចបិទបាំងភ្នែកធ្មេចរបស់យើងបានទេ។
បើអ្នកមិនចង់អោយគេដឹងថាអ្នកជាមនុស្សមិនល្អ សូមកុំមានធាតុមិនល្អក្នុងចិត្ត ធាតុមិនល្អដែលមានក្នុងចិត្តនោះ វានឹងរុញច្រានជាសកម្មភាពតាមពន្លឺកែវភ្នែក សូរទឹកសំលេង ទឹកមុខ និងពាក្យសំដីខ្លះដែលអ្នកទប់មិនជាប់ឬរកនឹកពាក្យរបស់មនុស្សមានចិត្តល្អត្រូវនិយាយក្នុងការងារឬរឿងរ៉ាវអ្វីមួយ មិនឃើញ អ្នកនឹងសំដែងចេញដោយចៀសមិនរួចឡើយនូវសណ្តានអាក្រក់របស់អ្នកចេញមកក្រៅអោយមនុស្សមានជំរៅចិត្តសាស្ត្រអាចកត់សំគាល់ចិត្តខូចរបស់អ្នកបានយ៉ាងងាយ ហើយអ្នកមានជំរៅចិត្តសាស្ត្រល្មមៗកត់សំគាល់សណ្តានខូចរបស់អ្នកជាបន្តៗ។ តែអនិច្ចារណាស់ ទោះអ្នដឹងថា អ្នកដទៃអាចនឹងយល់បានពីសណ្តានអាក្រក់របស់អ្នកក៏ដោយ ក៏អ្នកកែមិនបានដែរ ព្រោះសណ្តានអាក្រក់នោះវាមិនមែនជា " របស់អ្នកទេ " តែសណ្តានអាក្រក់នោះវា" គឺជាអ្នក " តែម្តង។ ដោយយល់ពីសណ្តានដែលជាសារជាតិនៃមនុស្សនេះហើយ ដែលវាជួយអោយខ្ញុំអាចប្រមើលមើលស្ថានការណ៍ទៅថ្ងៃមុខបានយ៉ាងច្រើនដែលវាបានជាមូលដ្ឋានយ៉ាងរឹងមាំក្នុងការសំរេចចិត្តកិច្ចការក្នុងពេលបច្ចុប្បន្នរបស់ខ្ញុំប្រកបដោយទំនុកចិត្ត៕
ដោយសារតែ លោក កឹមសុខា ចង់បិទបាំងកំហុសរឿងស្រីញីរបស់គាត់ៗមិនព្រមសារភាពថាសំលេងសន្ទនារវាងគាត់និងស្រីមុំជាសំលេងពិតរបស់គាត់ទេ ទីបំផុតរឿងវារីករាលដាលក្លាយជាបែបហ្នឹង។ មិនទាន់ចប់ត្រឹមមនុស្សប៉ុណ្ណឹងនាក់ទេ អ្នកចាំមើលតទៅទៀតចុះ។
ខំប្រកែក តើទីបំផុតរួចខ្លួនទេ? រឿងកាន់តែអាក្រក់ឡើងៗព្រោះតែរឿងចង់បិទបាំងកំហុសនេះឯង។ បើដឹងថាហ្នឹងជាកំហុស ម្តេចនៅតែធ្វើ ? ចុះបើយល់ថានេះមិនមែនជាកំហុសម្តេចក៏មិនទទួលថាខ្លួនបានប្រព្រឹត្តមែនទៅ?
ដឹងថាខុសតែនៅតែធ្វើ ធ្វើខុសហើយតែនៅតែចង់បានឈ្មោះថាជាមនុស្សល្អ មិនត្រឹមតែចង់បានឈ្មោះថាខ្លួនល្អប៉ុណ្ណោះទេ នៅឆ្លៀតវាយប្រហារអោយឃើញថាគេហ្នឹងអាក្រក់ទៅទៀត។ អំណាចពេញដៃ តើអ្នកណាគេនឹងអត់ឱនអោយមនុស្សធុននេះកើត? ស្រុកអំណាចប្រមូលផ្តុំ យើងធ្វីតែរឿងត្រឹមត្រូវ មិនច្បាស់ថាបានសុខផង ចុះទំរាំតែយើងលេងខូច ច្បាស់ដូចថ្ងៃដឹងតែមិនរួចខ្លួនទេ។ បើធ្វើល្អត្រឹមត្រូវ គេនៅតែមករករឿងយើង នោះមនុស្សល្អទាំងឡាយនឹងចូលរួមគ្នាជួយតាមលទ្ធភាពដែលអាចធ្វើទៅបាន តែដល់តែថោករបៀបនេះ អ្នកណាចូលរួមជួយ នោះនឹងបានថោកដូចគ្នាមិនខានទេ ហើយក៏នឹងបានទុក្ខដាក់ខ្លួនដោយចៀសមិនរួចឡើយ។
រឿងតូចសោះ ព្រោះតែចង់បិទបាំងកំហុសនោះ ក៏ក្លាយទៅជាជាន់លើជាន់ រសេមរសាមដូចសម្លកំពិស ដូចពាក្យចាស់លោកពោលថា សេពពាលៗអោយទោសយ៉ាងដូច្នោះដែរ។ ល្ងង់ក៏ល្ងង់ ខូចក៏ខូចបើឆ្លាតបន្តិច ដឹងថាកុហកគេចវេសយ៉ាងណាក៏ទីបំផុតគេចមិនរួចដែរ គេគង់តែរកឃើញការពិតតែដដែល ម្លេះរឿងមិនរាលដាលងាប់គេងាប់ឯងបែបនេះទេ៕
Post a Comment