A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 1 April 2016

តុលាការ​ក្រុង​ភ្នំពេញ​កោះ​ហៅ​កញ្ញា ស្រី​មុំ ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​៨​មេសា


Manekseka Sangkum: Colour smearing revolution?

....

តុលាការ​ក្រុង​ភ្នំពេញ​កោះ​ហៅ​កញ្ញា ស្រី​មុំ ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​៨​មេសា
ដោយ សាន សែល
2016-03-31

ស្រីមុំ ២០១៦ ៨៥៥
កញ្ញា​ ខុម ចាន់ដារាទី ហៅ ស្រីមុំ (រូប​ឆ្វេង​) ដែល​ត្រូវ​បាន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) បង្ហោះ​ខ្សែ​អាត់​សំឡេង​ថា នាង​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​ស្នេហា​ជាមួយ លោក កឹម សុខា ពេល​ចេញ​ពី​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី១១ ខែមីនា ឆ្នាំ​២០១៦។
 RFA/Rann Samnang


ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះ​ហៅ កញ្ញា ខុម ចាន់ដារាទី ហៅ ស្រី​មុំ ដើម្បី​សាកសួរ​នៅ​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០១៦។ ព្រះរាជអាជ្ញា​រង សៀង សុខ បាន​ថ្លែង​នៅ​ក្នុង​ដីកា​ចេញ​ថ្ងៃ​ទី​២២ មីនា ថា កញ្ញា ស្រី​មុំ ត្រូវ​ចូល​បំភ្លឺ​នៅ​តុលាការ បន្ទាប់​ពី​របាយការណ៍​របស់​សមត្ថកិច្ច​នៃ​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​បង្ហាញ​ថា មាន​ករណី​ផ្ដល់​សក្ខីកម្ម​ក្លែង និង​មាន​អំពើ​ពេស្យាចារ។

បង​ស្រី និង​មេធាវី​របស់ កញ្ញា ខុម ចាន់ដារាទី ហៅ ស្រី​មុំ បញ្ជាក់​ថា ពួក​គេ​បាន​ទទួល​ព័ត៌មាន​ស្ដីពី​ដីកា​កោះ​របស់​តុលាការ​នេះ​ហើយ ក៏ប៉ុន្ដែ​មិន​ទាន់​អាច​បញ្ជាក់​បាន​ទេ​ថា តើ​កញ្ញា​នឹង​សម្រេច​ចូល​បំភ្លឺ​តាម​ការ​កោះ​ហៅ​របស់​តុលាការ ឬ​យ៉ាង​ណា?

កញ្ញា ខុម ចាន់ដារាទី ហៅ ស្រី​មុំ ត្រូវ​បាន​គេ​សង្ស័យ​ថា ជា​ស្រី​កំណាន់​របស់​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា។

នា​ពេល​បច្ចុប្បន្ន អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​រដ្ឋសភា កំពុង​តែ​ចាត់​ការ​ករណី​រឿង​អាស្រូវ​ស្នេហា​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង ទៅ​តាម​បណ្ដឹង​របស់​យុវជន​មួយ​ក្រុម​ដែល​អះអាង​ថា ខ្លួន​ជា​និស្សិត ខណៈ​សាធារណជន​រិះគន់​ពី​ចំណាត់​ការ​នេះ៕

1 comment:

Anonymous said...

សុំតាមជួយមើលផង ព្រោះវាយកទៅសម្លុតហើយ កុំជោវើយ ខ្មៅទៅជាសណា វាចេះធ្វើឲ្យខ្មោយរាំលេង រាល់ថ្ងៃឃើញទេ?