A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Wednesday, 30 March 2016
ក្រសួងមហាផ្ទៃ បញ្ជូនសំណុំរឿងសាសងស្នេហា ទៅតុលាការវិញ ខណៈក្រុមយុវជន តវ៉ានៅមុខផ្ទះលោក កឹម សុខា
យុវជន ស្រី ចំរើនបង្ហាញញត្តិរបស់ខ្លួនទៅអ្នកសារព័ត៌មាន។ (ពិន ស៊ីសុវណ្ណ/VOA)
អគ្គនាយកដ្ឋានប្រឆាំងចារកម្មនៃក្រសួងមហាផ្ទៃ នៅថ្ងៃអង្គារនេះ បានសម្រេចបញ្ជូនសំណុំរឿងទៅកាន់តុលាការវិញហើយ ពាក់ព័ន្ធការចោទប្រកាន់ពីការលួចមានទំនាក់ទំនងស្នេហារបស់លោក កឹម សុខា ជាមួយនារីវ័យក្មេងម្នាក់ឈ្មោះ ខុម ចាន់តារាទី ហៅស្រីមុំ។
ភ្នំពេញ — voa
អគ្គនាយកដ្ឋានប្រឆាំងចារកម្មនៃក្រសួងមហាផ្ទៃ នៅថ្ងៃអង្គារនេះ បានសម្រេចបញ្ជូនសំណុំរឿងទៅកាន់តុលាការវិញហើយ ពាក់ព័ន្ធការចោទប្រកាន់ពីការលួចមានទំនាក់ទំនងស្នេហារបស់លោក កឹម សុខា ជាមួយនារីវ័យក្មេងម្នាក់ឈ្មោះ ខុម ចាន់តារាទី ហៅស្រីមុំ។
ការសម្រេចនេះ បានធ្វើឡើង បន្ទាប់ពីអគ្គនាយកដ្ឋាននេះ បានបញ្ចប់ការស៊ើបអង្កេតសំណុំរឿងនេះ តាមបណ្ដឹងដាក់ជូនទៅតុលាការពីសំណាក់នាងធី សុវណ្ណថា ដែលជាយុវតីដ៏ល្បីល្បាញម្នាក់ក្នុងបណ្ដាញសង្គមហ្វេសប៊ុក។
នាង ធី សុវណ្ណថា បានប្តឹងនាង ខុម ចាន់តារាទី ពីបទបរិហារកេរ្តិ៍ក្នុងការសាសងស្នេហាតាមរយៈខ្សែអាត់សំឡេងបែកធ្លាយមួយ ដែលគេសង្ស័យថា ជាសំឡេងរបស់នាងនិងសំឡេងរបស់លោក កឹម សុខាប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ។
លោកនាយឧត្ដមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានប្រាប់ VOA នៅថ្ងៃអង្គារនេះថា អគ្គនាយកដ្ឋានប្រឆាំងចារកម្ម បានបញ្ជូនសំណុំរឿងនេះទៅតុលាការវិញហើយ ក្រោយពីបញ្ចប់ការស៊ើបអង្កេត។
«បានបញ្ជូនទៅហើយ ព្រោះយើងមិនទុកយូរអញ្ចឹងទេ យ៉ាងម៉េចយ៉ាងម៉ា អ្វីៗវាឋិតនៅក្នុងស្ថាប័នរបស់តុលាការទេ»។
លោកនាយឧត្ដមសេនីយ៍ បានបន្តថា ការស៊ើបអង្កេតបានរកឃើញថា ការឆ្លើយបំភ្លឺរបស់នាង ខុម ចាន់តារាទី ខុសពីភស្តុតាងដែលការស្រាវជ្រាវបានរកឃើញ។
លោក ខៀវ សុភ័គ បន្ថែមថា ក្រសួងមហាផ្ទៃ មានភស្តុតាងបង្ហាញ បើសាម៉ីខ្លួន ចង់បានការបញ្ជាក់ណាមួយ។
«គាត់និយាយថា គាត់មិនដែលស្គាល់បរទេស ម៉េចក៏គាត់មានឈ្មោះរបស់គាត់ជិះយន្តហោះនៅក្នុងបញ្ជីរបស់គេ តាមថ្ងៃខែដែលគេដឹងនោះ? ម៉េចក៏គាត់ដាក់ពាក្យសុំលិខិតឆ្លងដែន? ទីបីម៉េចក៏មានរូបនៅសណ្ឋាគារដែលគេថតបាន»។
ប៉ុន្តែអ្នកនាំពាក្យក្រសួងមហាផ្ទៃរូបនេះ បានសន្និដ្ឋានថា ការដែលលោក កឹម សុខា ប្រកាន់ជំហរមិនចេញមកបដិសេធ និងបកស្រាយការពារខ្លួនរហូតមកដល់ពេល ប្រហែលនេះជារឿងពិត។
ទោះជាយ៉ាងណាក្តីលោក ខៀវ សុភ័គបន្ថែមថា ដូចមន្ត្រីគណបក្សសង្គ្រោះជាតិធ្លាប់បានថ្លែងកន្លងមក លោកក៏ទុកឲ្យសាធារណជនវាយតម្លៃអំពីរឿងនេះដែរ ព្រោះថា សំណុំរឿងនេះ មិនមែនជារឿងធំដុំទាក់ទងប្រទេសជាតិទេ គឺគ្រាន់តែជារឿងសាធារណបុគ្គលតែប៉ុណ្ណោះ។
លោក អេង ឆៃអ៊ាន មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និយាយថា លោកមិនឆ្លើយតបនឹងការសន្និដ្ឋានណាមួយទាក់ទងនឹងសំឡេងសាសងស្នេហា ដែលសង្ស័យថា ជាសំឡេងរបស់នាង ខុមចាន់តារាទី និងសំឡេងលោក កឹម សុខានោះទេ។
ទោះជាយ៉ាងណានេះក្ដី លោកប្រាប់ VOA ថា លោកនឹងចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងក្រុមយុវជនដឹកនាំដោយលោក ស្រី ចំរើន ដែលនៅថ្ងៃអង្គារនេះ បានប្រើទង់ មួកនិងអាវមានស្លាកសញ្ញាគណបក្សសង្គ្រោះជាតិក្នុងការតវ៉ាទាមទារឲ្យលោក កឹម សុខា ឆ្លើយបំភ្លឺចំពោះការចោទប្រកាន់ដែលគេសង្ស័យនេះ។
«គណបក្សចាត់ទុកទង្វើនៃក្រុមមនុស្សដែលយកទង់ អាវនិងមួកដែលមានស្លាកសញ្ញាសម្គាល់គណបក្សទៅប្រើប្រាស់នោះគឺជាការក្លែងបន្លំមួយក្នុងបំណងបង្ខូចកេរ្តិ៍ឈ្មោះ កិត្តិយសរបស់គណបក្សសង្គ្រោះជាតិ ហើយជាការរំលោភច្បាប់ស្ដីពីកម្មសិទ្ធិបញ្ញាក៏ដូចជាក្រមព្រហ្មទណ្ឌ»។
លោក អេង ឆៃអ៊ាង សុំមិនឆ្លើយតបនឹងការចោទប្រកាន់ដែលថា សំឡេងសាសងស្នេហានោះ ជាសំឡេងរបស់លោក កឹម សុខា នោះទេ។
«មិនធ្វើអត្ថាធិប្បាយថែមទៀតអារឿងផ្សេងនោះទេ។ ខ្ញុំគ្រាន់តែចង់បញ្ជាក់ពីជំហររបស់គណបក្សទាក់ទងនឹងអ្នកដែលប្រើប្រាស់អាវនិងមួកសញ្ញាគណបក្សតែប៉ុណ្ណឹងបាទ»។
ដោយឡែក ក្រុមបាតុករនៅមុខផ្ទះរបស់លោក កឹម សុខា ដែលដឹកនាំដោយលោក ស្រី ចំរើន បានស្រែកថា «លោក កឹម សុខា កំសាក មែនឬមិនមែន?» អ្នកបន្ទរស្រែកថា «មែន!»
កម្រងរូបភាព VOA៖ និស្សិតមួយក្រុម ហែរញត្តិតវ៉ានៅមុខគេហដ្ឋានរបស់លោកកឹម សុខា
នៅក្នុងការតវ៉ានៅមុខផ្ទះរបស់លោក កឹម សុខា នៅខណ្ឌទួលគោកលោក ស្រី ចំរើន បានប្រាប់អ្នកយកព័ត៌មានថា បាតុករក្នុងក្បួនតវ៉ារបស់លោក គឺជាសមាជិកគណបក្សសង្គ្រោះជាតិ ដែលខកចិត្តនឹងរឿងអាស្រូវស្នេហានេះ ហើយចង់បានការបំភ្លឺពីលោក កឹម សុខា។
លោក ស្រី ចំរើន បាននិយាយថា លោកមិនមែនជាសមាជិកគណបក្សសង្គ្រោះជាតិទេ តែលោកនិងអ្នកដែលមិនមែនជាសមាជិកគណបក្សដែលមកទីនេះ គឺមកក្នុងនាមយុវជន ដែលចង់ដឹងការណ៍ពិត។
«ជាសិស្សនិស្សិតក៏ដូចជាប្រជាពលរដ្ឋខ្មែរ ខ្ញុំមានសិទ្ធិក្នុងការបញ្ចេញមតិ និងសិទ្ធិក្នុងការកែខ្លួននោះបាទ»។
ក្រោយពីបានដាក់ញត្តិហើយនោះ ក្រុមយុវជននេះ នៅបន្តស្រែកវាយប្រហារថា លោក កឹម សុខា ជាមនុស្សកំសាក។
ខុសពីបាតុកម្មមុនៗដែលពួកគេតែងតែស្រែករិះគន់ថា លោក កឹម សុខា មានស្រីច្រើននោះ លើកនេះ ពួកគេបែរជាប្រកាសជួយរកស្រីក្មេងឲ្យលោក កឹម សុខា ទៅវិញ។
ពួកគេ បានក្រឡៃពាក្យស្លោកដែលគណបក្សសង្គ្រោះជាតិបានប្រើក្នុងការធ្វើបាតុកម្មក្រោយការបោះឆ្នោតទាមទារដូររដ្ឋាភិបាល និងដូរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ។
បាតុករស្រែកនៅមុខផ្ទះរបស់លោក កឹម សុខា ថា «ដូរ មិនដូរ? ដូរ! ដូរមិនដូរ? ដូរ! ដូរអី? ដូរស្រី! ដូរស្រីឲ្យអ្នកណា? កឹម សុខា!»។
ក្រោយពីបានដាក់ញត្តិ បាតុករដែលមានគ្នាមិនដល់១០០នាក់នេះ បានបន្តបាតុកម្មដែលនាំឲ្យមានការកកស្ទះចរាចរណ៍ ទោះបីជាប៉ូលិសចរាចរណ៍ និងមន្ត្រីអាជ្ញាធរមូលដ្ឋានសុំឲ្យបញ្ចប់ការដើរក្បួនបាតុកម្មនេះក៏ដោយ។
ពួកគេនិយាយថា ការឃាត់ឃាំងនេះ គឺរំលោភលើសិទ្ធិសេរីភាពរបស់ពួកគេ ដែលមកធ្វើការតវ៉ាដោយអហិង្សានេះ។
ក្រោយពីបាននិយាយទូរស័ព្ទរបស់ប៉ូលិស ដែលភ្ជាប់ទៅនរណាម្នាក់ដែលហាក់ដូចជាអ្នកមានឥទ្ធិពលមក ពួកគេបានចាកចេញពីមុខផ្ទះរបស់លោក កឹម សុខា នៅម៉ោងជាងប្រាំល្ងាច។
ក្រុមយុវជន ដែលជាសមាជិកគណបក្សសង្គ្រោះជាតិ និងអ្នកជាប់ក្នុងការកកស្ទះចរាចរណ៍ បានហៅថា ក្រុមយុវជនតវ៉ានេះ ថាជាបាតុករ VIP ឬមានន័យថា បាតុករពិសេស ក្រោយពីពួកគេ បានធ្វើការតវ៉ានៅមុខទីស្នាក់ការគណបក្សសង្គ្រោះជាតិ មុនមកតវ៉ានៅផ្ទះរបស់ប្រធានស្ដីទីគណបក្សនេះ ដោយមានការគ្រប់គ្រងសន្តិសុខ និងសណ្ដាប់ធ្នាប់សម្រួលដោយមន្ត្រីខណ្ឌ និងប៉ូលិស៕
Subscribe to:
Post Comments (Atom)
3 comments:
ចង់ឲ្យសើចទេ ក្មេងៗយួនវាដង្ហែរបាតុកម្មប្រឆាំង កែម សុខា គឺមិនបាច់សុំច្បាប់ទេ តែបើខ្មែរវិញ គឺសុទ្ធតែសុំច្បាប់ តើខ្មែរយល់ថាដូចម្តេចទៅ ក្នុងរឿងនេះ បើ យួនវាក្រឡុង ដូច្នេះ សូម្បីតែពួក ស៊ីភីភី មិនហ៊ានផង តើស្រុកខ្មែរទៀតទេ? បើយ៉ាងនេះ
Ah Kantorb Bangkeut Cholachol Oy Khmer Rohaut !!
Where is Ah Kwack Hun Sen?
These are the Khmer Yuons or the brainwashed Khmers.
Their intent is to divert the attention of the Khmer people before
the election from the Yuon-created CPP problems, especially the
Yuon enchroachements of Khmer lands.
Post a Comment