A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 17 February 2016

ក្រុម​សម្ព័ន្ធ​យុវជន​បក្ស​ប្រជាជន​កម្ពុជា​បោះបង់​គម្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​បក្ស​សង្គ្រោះ​ជាតិ

ក្រុម​សម្ព័ន្ធ​យុវជន​បក្ស​ប្រជាជន​កម្ពុជា​បោះបង់​គម្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​បក្ស​សង្គ្រោះ​ជាតិ
ដោយ ម៉ម មុនីរតន៍
2016-02-16 rfa

តវ៉ា​ប្រឆាំង​លោក កឹម សុខា ឲ្យ​ចេញ​ពី​តំណែង​រដ្ឋសភា ៦២០
ពលរដ្ឋ​តវ៉ា​លើក​បដា​ទាមទារ​ឲ្យ​លោក កឹម សុខា ចុះចេញ​ពី​តំណែង​អនុប្រធាន​ទី១ រដ្ឋសភា នា​មុខ​រដ្ឋសភា នៅ​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០១៥។
 RFA/Rann Samnang

គម្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ របស់​មនុស្ស​មួយ​ក្រុម​ដែល​អះអាង​ថា ជា​សម្ព័ន្ធ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​រំសាយ​ទៅ​វិញ។ នៅ​មុន​កិច្ច​ប្រជុំ​កំពូល​សហរដ្ឋ​អាមេរិក និង​មេ​ដឹក​នាំ​អាស៊ាន​រយៈពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃ​ទី​១៥ និង​ថ្ងៃ​ទី​១៦ កុម្ភៈ ក្រុម​សម្ព័ន្ធ​យុវជន​ដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ប្រកាស​ថា នឹង​ធ្វើ​បាតុកម្ម​ប្រឆាំង​បាតុកម្ម​នៅ​សហរដ្ឋ​អាមេរិក វិញ​ដែរ ជាពិសេស​បាតុកម្ម​ដែល​រៀបចំ​នៅ​កម្ពុជា នេះ គឺ​បំណង​សំខាន់​ស្នើ​ឲ្យ​រដ្ឋសភា រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ចោល។

អង្គការ​មិន​មែន​រដ្ឋាភិបាល យល់​ឃើញ​ថា ការ​ប៉ុនប៉ង​រំលាយ​គណបក្ស​ប្រឆាំង​មួយ​ដោយ​មធ្យោបាយ​របៀប​នេះ ជា​ការ​ខាតបង់​សម្រាប់​កម្ពុជា។ ម្យ៉ាង ប្រទេស​ក្នុង​ពិភពលោក​គេ​កម្រ​អនុវត្ត​បញ្ច្រាស​ទិស​ដូច​នេះ​ទៀត​ផង។

នៅ​តាម​គោលដៅ​នៃ​គម្រោង​ធ្វើ​បាតុកម្ម​របស់​ក្រុម​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រែ​ក្លាយ​ជា​ស្ងប់ស្ងាត់​ខុស​ពី​អ្វី​ដែល​ក្រុម​នេះ​ធ្លាប់​បាន​ប្រកាស​មុន​ជំនួប​ថ្នាក់​ដឹក​នាំ​កំពូល​អាស៊ាន-សហរដ្ឋ​អាមេរិក ថា​បើ​មាន​បាតុកម្ម​ប្រឆាំង​វត្តមាន លោក ហ៊ុន សែន នៅ​សហរដ្ឋ​អាមេរិក ពិត​មែន រីឯ​នៅ​ស្រុក​ខ្មែរ ក៏​មាន​បាតុកម្ម​តប​វិញ​ដែរ​ប្រឆាំង​គណបក្ស​សង្គ្រោះ​ជាតិ។



នៅ​ចំ​ថ្ងៃ​នៃ​កិច្ច​ប្រជុំ​កំពូល​សហរដ្ឋ​អាមេរិក-អាស៊ាន កំពុង​ដំណើរ​ការ ការ​ប្រកាស​រំសាយ​គម្រោង​បាតុកម្ម​នៅ​ពេល​នេះ នៅ​ពុំ​ទាន់​មាន​ការ​បកស្រាយ​ឲ្យ​បាន​ច្បាស់លាស់ ថា​តើ​បណ្ដាល​មក​ពី​មូលហេតុ​អ្វី​ឲ្យ​បាន​ពិត​ប្រាកដ​នៅ​ឡើយ​ទេ នៅ​គ្រា​ដែល​បាតុករ​នៅ​សហរដ្ឋ​អាមេរិក បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង លោក ហ៊ុន សែន ដូច​ការ​គ្រោង​ទុក​នោះ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង លោក សាំង សុង ដើម្បី​សួរ​ពី​បញ្ហា​នេះ​បន្ថែម​បាន​ទេ នៅ​ថ្ងៃ​ទី​១៦ កុម្ភៈ។

បើ​ទោះ​ជា​បែប​ណា លោក សាំង សុង ដែល​ធ្លាប់​បញ្ជាក់​តាម​បណ្ដាញ​សង្គម​ថា ខ្លួន​ជា​ក្រុម​សម្ព័ន្ធ​យុវជន​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន​សារព័ត៌មាន​ក្នុង​ស្រុក​ស្រង់​សម្ដី​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៦ កុម្ភៈ ថា ការ​សម្រេច​ចិត្ត​រំសាយ​គម្រោង​បាតុកម្ម​នៅ​ពេល​នេះ ដោយសារ​បាតុកម្ម​នៅ​សហរដ្ឋ​អាមេរិក មិន​ធ្ងន់ធ្ងរ ហើយ​ម្យ៉ាង​ទៀត ថែម​ទាំង​មិន​ប៉ះពាល់​អ្វី​ដែល​ចាំបាច់​ត្រូវ​ធ្វើ​បាតុកម្ម​តប​វិញ​នោះ​ដែរ។

មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ធ្លាប់​បដិសេធ​គម្រោង​ធ្វើ​បាតុកម្ម​នេះ និង​បាតុកម្ម​ប៉ុនប៉ង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​លោក​ចាត់​ទុក​ថា​ពុំ​ទាក់ទង​នឹង​គណបក្ស​កំពុង​គ្រប់គ្រង​អំណាច​ឡើយ។

មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រឆាំង លោក យ៉ែម បុញ្ញឫទ្ធិ អះអាង​ថា ថ្វី​បើ​បាតុកម្ម​ពុំ​បាន​កើត​ឡើង​ដូច​ការ​គ្រោង​ទុក​មែន ប៉ុន្តែ​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព និង​សន្តិសុខ​ផ្ទាល់​របស់​គណបក្ស​ប្រឆាំង នៅ​តែ​ជា​បញ្ហា​នៅ​ឡើយ។ ម្យ៉ាង​វិញ​ទៀត បើ​ទោះ​ជា​ស្ថានភាព​នៅ​ពេល​នេះ​មិន​អំណោយ​ផល ក៏​តំណាង​រាស្ត្រ និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង នៅ​តែ​បំពេញ​កិច្ចការ​របស់​ខ្លួន​ដូច​សព្វ​ដង​ដែរ។ លោក​បន្ត​ថា «យើង​នៅ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន ហើយ​សង្ឃឹម​ទៅ​លើ​អាជ្ញាធរ​សមត្ថកិច្ច​ដែល​ចាត់​វិធានការ​ការពារ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ក៏ដូចជា​តំណាង​រាស្ត្រ​ដែរ។ យើង​នៅ​ភ្នំពេញ ហើយ​យើង​នៅ​តែ​បំពេញ​ការងារ​ធម្មតា»។

គេ​រំពឹង​ថា បាតុកម្ម​ដែល​អាច​នឹង​ផ្ទុះ​ឡើង ទំនង​ជា​នៅ​តាម​គោលដៅ​សំខាន់ៗ​មួយ​ចំនួន ដូចជា​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ មុខ​ផ្ទះ លោក កឹម សុខា និង​មុខ​វិមាន​រដ្ឋសភា។ ផ្ទុយ​ពី​នេះ​វិញ នៅ​ចំណុច​ទាំង​នេះ​បាន​ប្រែ​ក្លាយ​ជា​ធម្មតា​ទៅ​វិញ មិន​ដូច​ការ​ប្រកាស​នៅ​មុន​បាតុកម្ម​ចាប់​ផ្ដើម​នៅ​សហរដ្ឋ​អាមេរិក ទេ។ ក្រៅ​ពី​នេះ គេ​ឮ​តែ​ស្នូរ​សំឡេង​តាម​វិទ្យុ​ទាក់ទង ឬ​អាយកូម (ICOM) ឆ្លើយ​ឆ្លង​គ្នា​ថា ពុំ​មាន​បាតុកម្ម​ទេ ហើយ​កម្លាំង​ដែល​ត្រៀម​ត្រូវ​រំសាយ​ទៅ​វិញ​ប៉ុណ្ណោះ។

នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា លោក គល់ បញ្ញា ហៅ​កាត់​ថា ខុមហ្វ្រែល (COMFREL) យល់​ឃើញ​ថា បាតុកម្ម​ដែល​រៀបចំ​ឡើង​ក្នុង​បំណង​រំលាយ​គណបក្ស​ប្រឆាំង​នេះ ជា​ការ​អនុវត្ត​ដែល​ផ្ទុយ​ទៅ​នឹង​ច្បាប់។ លោក​បញ្ជាក់​ថា ការ​រំលាយ​គណបក្ស​នយោបាយ​ណា​មួយ​ទៅ​បាន គឺ​ត្រូវ​មាន​ដីកា​ចេញ​ដោយ​តុលាការ។ មិន​តែ​ប៉ុណ្ណោះ បាតុកម្ម​ប្រឆាំង​គណបក្ស​សង្គ្រោះ​ជាតិ រឹត​តែ​មិន​ត្រូវ​ថែម​ទៀត​ផង ព្រោះ​បាតុកម្ម​នៅ​សហរដ្ឋ​អាមេរិក វា​ជា​ការ​យល់​ឃើញ និង​ជា​សិទ្ធិ​របស់​ពួក​គេ​ប៉ុណ្ណោះ។ លោក គល់ បញ្ញា ឲ្យ​ដឹង​ថា បញ្ហា​នេះ​វា​មិន​គួរ​ខឹង​គោ ទៅ​វ៉ៃ​រទេះ​នោះ​ទេ។ លោក​បន្ត​ថា «អ្នក​កាត់​សេចក្ដី​រឿង​ហ្នឹង ទាល់​តែ​តុលាការ​ធម្មនុញ្ញ បាន​អាច​ធ្វើ​ការ​ពិនិត្យ​ទៅ​លើ​រឿង​ហ្នឹង ព្រោះ​សេរីភាព​បង្កើត​គណបក្ស ហើយ​សមាគម​ហ្នឹង គឺ​ធំ​ណាស់ មិន​អាច​ទាញ​កំហុស​ទៅ​លើ​ស្ថាប័ន​បាន​ទេ។ រឿង​នេះ​ជា​រឿង​បុគ្គល​ទេ»។

បើ​ទោះ​ជា​បែប​ណា នៅ​មុន​កិច្ច​ប្រជុំ​កំពូល​អាមេរិក-អាស៊ាន ចាប់​ផ្ដើម​មុន​មួយ​ថ្ងៃ ឯកសារ​សម្ងាត់​ខ្លះ​ត្រូវ​បែក​ធ្លាយ​ពី​ផែនការ​បន្ទាន់​ពី​ក្រុម​ដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា។ ថ្វី​បើ​អ្វី​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​នោះ ពុំ​បាន​លម្អិត ក៏​ខ្លឹមសារ​ដែល​រៀបចំ​ដោយ​សហភាព​សម្ព័ន្ធ​យុវជន​កម្ពុជា ទំនង​ជាប់​ទាក់ទង ភាគ​ច្រើន​សំដៅ​ការ​រៀបចំ​ផែនការ​សម្រាប់​គម្រោង​ធ្វើ​បាតុកម្ម​ដែរ។

លិខិត​ដែល​គេ​បាន​ផ្សព្វផ្សាយ​តាម​ហ្វេសប៊ុក (Facebook) បាន​សរសេរ​ថា គោល​បំណង​នៃ​ការ​ប្រមូល​ផ្ដុំ​នេះ គឺ​ដើម្បី​ប្រជុំ​ពិភាក្សា​ផែនការ​ការងារ​បន្ទាន់ នៅ​ថ្ងៃ​ទី​១៥ កុម្ភៈ។ ព័ត៌មាន​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដដែល ឲ្យ​ដឹង​ថា យុវជន​ដែល​មាន​និន្នាការ​គាំទ្រ​គណបក្ស​កាន់​អំណាច បាន​រៀបចំ​កិច្ច​ប្រជុំ​សម្ងាត់​ជាច្រើន​គោលដៅ​ពី​គម្រោង​ធ្វើ​បាតុកម្ម​នៅ​តាម​ទីតាំង​ខុសៗ​គ្នា ដូចជា​នៅ​កោះ​ពេជ្រ និង​តាម​សាលា​ខណ្ឌ​ក្នុង​ទីក្រុង​ភ្នំពេញ​ថែម​ទៀត​ផង។

យ៉ាង​នេះ​ក្ដី បាតុកម្ម​ប្រឆាំង​គណបក្ស​សង្គ្រោះ​ជាតិ នេះ ត្រូវ​បាន​អ្នក​ឃ្លាំ​មើល​សង្គម​យល់​ឃើញ​ថា បើ​ទោះ​ជា​មើល​ទៅ​ហាក់​មាន​សភាព​ស្ងប់ស្ងាត់ ប៉ុន្តែ​នៅ​តែ​អាច​មាន​ការ​ប្រែប្រួល​ក្នុង​នាទី​ចុង​ក្រោយ​បាន​ដែរ៕

1 comment:

Anonymous said...

When Dek Chor Hun Sen did not give the green light, those youth robot machine cannot move.
It is scary when Yuons who born in Cambodia are "technically" Khmer but their heads are still totally Yuon.

Ah Kwack Hun Sen Euy, you need to open your one eye and you will see Yuon are strangling Cambodia - socially, economically, and politically.