លោក ហ៊ុន សែន បន្តបញ្ជាឲ្យមានវិធានការលើករណីឡានដឹកអង្ករលើសចំណុះ
ដោយ ប្រាជ្ញ ចេវ
2016-02-27
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ «អគារមរតកតេជោ» នាក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦។
RFA/Brach Chev
(((
School of Vice: It must be exhausting running a country and state by diktats and orders - all by oneself! One of the worst effects of this type of extreme and personalised administration [Pol Pot's DK being one prime example] is that the very process of governing becomes clogged in the 'red tape' and ineffectual machinery of bureaucracy wherein forged outcomes and falsified reports replace transparency and factual audits as principal means of carrying out an executive order and directive. It can be said that the 'PM' himself is the worst instance and victim of this malaise...
Where the condition of an illness is misdiagnosed, the disease will always elude the treatment prescribed.
)))
លោកនាយករដ្ឋមន្ត្រីបន្តបញ្ជាអោយអាជ្ញាធរចាត់វិធានការករណីឡានដឹកអង្ករលើសចំណុះ ដែលបំផ្លាញស្ពានអ្នកលឿង។ លើសពីនេះ លោកប្រាប់ទៅក្រុមមន្ត្រីជញ្ជីងឲ្យបើកភ្នែកមើលអ្វីដែលបំផ្លាញផ្លូវថ្នល់ និងសុវត្ថិភាពសាធារណៈ។ ចំណែកសង្គមស៊ីវិល រដ្ឋបាលសាធារណៈ នៃរដ្ឋាភិបាលរបស់លោក ហ៊ុន សែន កំពុងមានបញ្ជា ព្រោះរាល់ការងារតូចធំ បើលោក ហ៊ុន សែន មិនស្រែក មន្ត្រីថ្នាក់ក្រោមហាក់មិនធ្វើការងារបានពេញលេញនោះទេ។
ឆ្លើយតបនឹងបញ្ជារបស់លោក ហ៊ុន សែន មន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ ឲ្យដឹងថា សមត្ថកិច្ចបានកំណត់មុខសញ្ញារថយន្តដឹកអង្ករលើសចំណុះឡើងស្ពានអ្នកលឿងហើយ កាលពីល្ងាចថ្ងៃទី២៦ ខែកុម្ភៈ។ ក្រុមហ៊ុននោះមានម្ចាស់ជាប្រពន្ធរបស់អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ក្នុងខេត្តមួយ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ឲ្យដឹងនៅថ្ងៃទី២៧ ខែកុម្ភៈ ថា ក្រសួងទុកពេលឲ្យម្ចាស់ក្រុមហ៊ុនចេញមុខមកសារភាព បើមិនដូច្នេះទេនឹងមានដីកាចាប់ខ្លួនម្ចាស់ក្រុមហ៊ុនដឹកជញ្ជូននោះ។ លោកបន្តថា ក្រសួងថែមទាំងបានទំនាក់ទំនងស្វាមីរបស់ម្ចាស់ក្រុមហ៊ុនឲ្យភរិយារបស់ខ្លួនមកទទួលខុសត្រូវចំពោះមុខច្បាប់៖ «»។
សារព័ត៌មានក្នុងស្រុកបានចុះផ្សាយថា កាលពីថ្ងទី២៣ ខែកុម្ភៈ រថយន្តដឹកអង្ករលើសចំណុះទម្ងន់សរុបប្រមាណ ៧០តោន បានបើកឡានឡើងលើស្ពានអ្នកលឿង ប៉ុន្តែពេលកំពុងបើក រថយន្តដាច់កាឡេថយមកក្រោយ និងបណ្ដាលឲ្យរបើកកៅស៊ូនៅលើស្ពាន។
លោក ខៀវ សុភ័គ បញ្ជាក់ថា រថយន្តដឹកលើសចំណុះនោះ មិនបានធ្វើឲ្យខូចខាតស្ពានធ្ងន់ធ្ងរទេ។ លោកថា ឡាននោះមិនឆ្លងកាត់ជញ្ជីងថ្លឹងរបស់សមត្ថកិច្ចទេនៅពេលឆ្លងស្ពាន។
ករណីឡានដឹកអង្ករលើសទម្ងន់ដែលធ្វើឲ្យខូចខាតស្ពានអ្នកលឿង ឬស្ពានត្សឹបាសា ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៦ ខែកុម្ភៈ បញ្ជាឲ្យចាប់ឡាននោះឲ្យបាន ទោះទៅដល់ទីណាក៏ដោយ។ លោក ហ៊ុន សែន ថែមទាំងស្ដីបន្ទោសចំៗទៅរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ត្រាំ អ៊ីវតឹក ថា ក្រសួងនេះស្ពឹកស្រពន់៖ «»។
ឆ្លើយរឿងពីរិះគន់នេះ ក្រសួងសាធារណការ និងដឹកជញ្ជូនបង្កើតស្ថានីយថ្លឹងរថយន្តនៅគល់ស្ពានអ្នកលឿង និងបញ្ជាឲ្យមន្ត្រី ១៧នាក់ ចងជាក្រុមការងារតាមដានហ្វេសប៊ុក របស់លោក ហ៊ុន សែន។ ប៉ុន្តែទន្ទឹមគ្នា ក៏មានអ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួនរិះគន់សកម្មភាពថ្លឹងរថយន្តនោះថា មានថ្លឹងទាំងរថយន្តតូចផងដែរ។
លោក សន ជ័យ នាយកប្រតិមតិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA ) យល់ថា ដល់ពេលលោក ហ៊ុន សែន ត្រូវកែលំអ ឬវាយតម្លៃទៅលើប្រមុខក្រសួងនីមួយៗពីការផ្ដល់សេវារបស់ខ្លួន។ លោកថា បញ្ជាទាំងនេះជាឧបសគ្គនៃការអភិវឌ្ឍ ដូច្នេះត្រូវមានតួអង្គចេញមុខដោះស្រាយ៖ «»។
លោក ហ៊ុន សែន បានផ្ដល់ពិន្ទុទាបបំផុតទៅក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងកសិកម្ម រុក្ខាប្រមាណ និងនេសាទ គឺពិន្ទុកម្រិតអក្សរ F បើធៀបនឹងលទ្ធផលប្រឡងបាក់ឌុប គឺធ្លាក់បាក់ឌុប។ ប៉ុន្តែលោក សន ជ័យ យល់ថា ពិន្ទុទាបបំផុតគួរផ្ដល់ទៅក្រសួងសុខាភិបាល ក្រសួងរ៉ែ និងថាមពល និងក្រសួងធម្មការ និងសាសនា៕
2 comments:
Run the country by decree and megaphone does not work ,he suppose to govern this country by lawand responsibility . This decree is a stun for Khmer ,but not for the world opinion . It is a voting season and used unprecedented decree to solve problem to buy people mind and show that they care about the country is a bad ploy . It is a cheap trick for a leader like him .
រឿងដដែលៗ គ្រប់ជំពូក តែមិនដែលឃើញមានអ្វីហុ៊ន សែនធ្វើអ្វីមួយបានសំរេច ហើយអ្នកក្រោមបង្គាប់គោរពនឺងអនុវត្តនៗបានយូរអង្វែង យា៉ងច្រើនណាស់ប្រហែលមួយខែ គួរ ហុ៊នសែនខ្មាស់រាស្សខ្មែរ ព្រោះអ្នកក្រោមបង្គាប់មិនមាននរណាម្នាក់គោរពឬកោតខ្លាច ដល់ពេលសម្លាប់ខ្លួន កំុឈរឆ្កាដៃជើងវាជារឿងមួយអាមា៉ស់រូបភាពតាមបណ្ដាញប្រពន្ធ facebook ឬទយឬទស្សដែលផ្សាយពេញពិភបលោក ត្រូវដឺងខ្លួនថា សព្វថ្ងៃហាក់ដូចជាទិញមោងចាំចាប ដែលឈរឆ្កាងកណ្ដាលស្រែ ដែលគ្មានចាបណាមួយខ្លាចសោះ ។
Post a Comment