ដោយ រដ្ឋា វិសាល
2016-01-28 rfa
School of Vice: Not much has changed in the manner in which Vietnam continually and or intermittently thrusts its blood-stained dagger deeper and deeper into the heart and soul of its immediate, hapless neighbour to the south-west over the last 300 years or so. In the 1960s, North Communist Vietnam's clandestine use [with Sihanouk's secret blessing] of large swathes of Cambodian territory in its war effort vis a vis South Vietnam and its US ally had been the most critical contributing factor behind the nationalist outrage and disaffection with his rule that had in turn culminated in the 18th March 1970 coup, and had also formed the rationalisation for the US's clandestine carpet B-52 bombing campaign lasting a number of years prior to the coup itself.
Then, just as today, this catastrophe and betrayal against the people and nation of Cambodia rests heavily upon Hanoi's ability to exact compliance and collaboration out of the selfishness, cowardice, treachery and greed of the unconscionable Cambodian ruling elite. No matter what tragic fate shall eventually befall the long-suffering people of this small nation, this odious elite will always comfort itself with the certainty that their swollen foreign bank accounts will provide them with security and luxury for generations to come...
គំនរឈើត្រូវបានគេដុតក្នុងបរិវេណដីសម្បទានសេដ្ឋកិច្ចវៀតណាម ឈ្មោះ ប៊ិញ ភឿក រ៉ាប់ប៊ើ ១ (Binh Phuoc Rubber 1) ស្ថិតក្នុងខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦។ |
គំនរឈើជាច្រើនដែលជាប់ទាក់ទិនទៅនឹងបទល្មើសព្រៃឈើនៅខេត្តមណ្ឌលគិរី ត្រូវគេដុតបំផ្លាញបន្តបន្ទាប់គ្នា អំឡុងពេលក្រុមសមត្ថកិច្ចបង្ក្រាបបានចុះប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើប្រមាណ ១សប្ដាហ៍កន្លងទៅនេះ។
មន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើសមាគមអាដហុក (ADHOC) បារម្ភថា ការបំផ្លាញវត្ថុតាងបទល្មើសព្រៃឈើនេះនឹងនៅតែបន្ត ប្រសិនក្រុមអាជ្ញាធរមិនចាត់វិធានការតឹងរ៉ឹងដើម្បីការពារវត្ថុតាងទាំងនោះ។
មន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើសមាគមអាដហុក នៅថ្ងៃទី២៨ ខែមករា អំពាវនាវឲ្យអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធបង្ក្រាបបទល្មើសព្រៃឈើនៅខេត្តមណ្ឌលគិរី និងគណៈកម្មការថ្នាក់ជាតិ ចាត់វិធានការម៉ឺងម៉ាត់ការពារវត្ថុតាងបទល្មើសព្រៃឈើដើម្បីស្វែងរកអ្នកប្រព្រឹត្តមកផ្ដន្ទាទោសពាក់ព័ន្ធការកាប់បំផ្លាញព្រៃឈើដ៏គំហុកនៅក្នុងខេត្តនេះ។
ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីឈើជ្រុងរាប់រយកំណាត់ជាវត្ថុតាងបទល្មើសព្រៃឈើ ត្រូវបានគេដុតចោលនៅការដ្ឋានក្រុមហ៊ុនវិនិយោគដីសម្បទានក្រុមហ៊ុន ប៊ិញ ភឿក រ៉ាប់ប៊ើ ១ (Binh Phuoc Rubber 1) ក្រុមហ៊ុនខ្មែរអង្គរ (Khmer Angkor) និងក្រុមហ៊ុនដាយណាម (Dai Nam) មានទីតាំងនៅស្រុកកែវសីមា ចាប់ពីថ្ងៃទី២១ រហូតមកទល់នឹងថ្ងៃទី២៥ និងថ្ងៃទី២៦ ខែមករា។ ដោយឡែកទៀត នៅក្រុមហ៊ុនដាយណាម ក៏មានរថយន្តផ្ទុកឈើជិត ១០គ្រឿង គ្រោងដឹកជញ្ជូនឈើចេញពីការដ្ឋានក្រុមហ៊ុន។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តមណ្ឌលគិរី លោក សុក រដ្ឋា ហៅការបំផ្លាញវត្ថុតាងនេះថា ជាចេតនារបស់ក្រុមឈ្មួញ និងអ្នកជាប់ពាក់ព័ន្ធកាប់បំផ្លាញព្រៃឈើនេះ។ ករណីនេះក៏ជាការបំផ្លាញផលព្រៃឈើដែលនឹងផ្ដល់ប្រាក់ចំណូលថវិកាជាតិរាប់សិបម៉ឺនដុល្លារ ប្រសិនអាជ្ញាធររឹបអូសឈើទុកជាសម្បត្តិរដ្ឋ និងពិន័យអ្នកប្រព្រឹត្តខុសច្បាប់ទាំងនោះ៖ «យើងមើលទៅលើកំណាត់ឈើដែលឆេះហ្នឹងសុទ្ធតែជាឈើថ្មីទៀត មិនអាចកើតចេញពីភ្លើងឆេះព្រៃបង្កឲ្យឆេះគំនរឈើនោះបានទេ។ ជាចេតនារបស់បុគ្គលណាម្នាក់ដែលគេដើម្បីគេចវេះទទួលខុសត្រូវចំពោះមុខច្បាប់»។
របាយការណ៍របស់ខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី មកទល់នឹងថ្ងៃទី២៨ ខែមករា នេះមានឈើជាង ២៤០កំណាត់ត្រូវបានគេដុតចោលនៅក្នុងការដ្ឋានក្រុមហ៊ុន ប៊ិញ ភឿក ១។ ចំណែកនៅការដ្ឋានក្រុមហ៊ុនខ្មែរអង្គរ និងក្រុមហ៊ុនដាយណាម ក៏មានការលួចដុតឈើជាវត្ថុតាងបទល្មើសព្រៃឈើរហូតមកទល់នឹងថ្ងៃទី២៦ ខែមករា ផងដែរ ក៏ប៉ុន្តែមិនមានរបាយការណ៍បញ្ចេញឲ្យដឹងពីមន្ត្រីបង្ក្រាបនូវចំនួនឈើដែលគេលួចដុតនោះឡើយ។
ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី លោក ឈិត សុផល បានផ្ដាច់ទូរស័ព្ទ ខណៈអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ហៅចូលសុំបញ្ជាក់ពីតួលេខនៃការដុតបំផ្លាញឈើក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេច។
ចំណែកនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី លោក វង សុកសិរី សំដែងសុទិដ្ឋិនិយមថា ក្រុមសមត្ថកិច្ចបង្ក្រាបទទួលបានលទ្ធផលមួយចំនួនហើយ ក៏ប៉ុន្តែលោកបដិសេធមិនបង្ហាញពីលទ្ធផលនោះទេ៖ «យើងអត់ដឹងអ្នកណាដុតកំពុងស្រាវជ្រាវ។ ឥឡូវនេះក្រុមហ៊ុន ប៊ិញ ភឿក ដុតអស់ ២៤១ដុំ។ ក្រៅពីនេះ ក្នុងដែនបរិស្ថាន បងសួរទៅខាងបរិស្ថាន»។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ហេង អ៊ី មានប្រសាសន៍បញ្ជាក់ថា ជាទូទៅការស៊ើបអង្កេតកំពុងធ្វើទៅលើក្រុមហ៊ុនទាំងអស់ដែលជាប់ពាក់ព័ន្ធទៅនឹងការរកឃើញបទល្មើសព្រៃឈើដែលរាជរដ្ឋាភិបាលដាក់បទបញ្ជាឲ្យគណៈកម្មការបង្ក្រាបបទល្មើសព្រៃឈើថ្នាក់ជាតិធ្វើការបង្ក្រាប។ លោកថា ការស៊ើបអង្កេតមិនទាន់បញ្ចប់ទេ៖ «គេត្រួតពិនិត្យតាមលក្ខណៈស៊ើបអង្កេតកំពុងតែធ្វើ។ យើងកំពុងធ្វើការស៊ើបអង្កេត»។
កាលពីថ្ងៃទី២៧ ខែមករា មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្ដមសេនីយ៍ វង្ស ពិសេន បានដឹកនាំកម្លាំងចុះពិនិត្យមើលឈើនៅក្នុងក្រុមហ៊ុន ប៊ិញ ភឿក ១ ក្នុងស្រុកកែវសីមា ក៏ប៉ុន្តែមិនមានសេចក្ដីរាយការណ៍ពីលទ្ធផលនៃបេសកកម្មនេះទេ៕
6 comments:
ដែកជោ ពូកែបំផុតរឿង បំបាត់ ភស្តុតាងណាស់ ឃើញទេបាញ់គេស្លាប់នៅផ្លូវវេងស្រេង តែថាឥតមានប្រើកាំភ្លើងទេ ឥឡូវកាប់ឈើលកឲ្យយួនតាមចិត្ត ដល់គេរករឿងខ្លាំង ដុតចោល បំបាត់ដាន លោកអើយ ដល់ក្នេងថាតាមហ្វេសប៊ុក ចាប់ក្មេងដាក់គុក មើលទៅនេះហើយដែលពួកដែកជោបំបាត់ដាននោះ កោដមិនចេះខ្មាស់គេ ដំរី ធុំម្លឹង ខំបិទបាំងទៅ ថាក្មេងខូចឬពួកដែកជោខូច ចយដឹកអើយ
ដីខ្មែរ ស្រែយួន
Well, what happened to below:
http://khmerization.blogspot.ca/2010/06/gold-finds-could-make-cambodia-would-be.html
Now that almost of the entire Mondhulkiri province had been ceded to the Viet?
Yuon burn these Khmer precious woods to prove that Hun Sen is simply a Yuon's slave - a piece of junk.
Hun Sen cannot do anything against Yuon. But he can execute Yuon'a orders perfectly, such as imprisoning or killing Khmer people to please his master Yuon.
As a Khmer, I am so sad and so furious to see Yuon destroy Khmer resource like this.
អញមិនបាន រែ់ងក៏អត់
Forrest in Cambodia is gone and the only one way is going to YUON.
fist in Beng tonle Sab is gone and the only way is going to YUON.
The only one way is YUON bring the whole families and their home to make a living in Beng tonle Sab freely .
and no one i mean no one can stop it even government of Cambodia is scare to say a word about that.
This is Khmer's property.
Why do they let the perpetrators get away with it?
Where is the so called strong shit man Hun Sen ???
Post a Comment