“កម្ពុជា-វៀតណាមនឹងបន្តបោះបង្គោលព្រំដែនគោកឲ្យបានចប់ក្នុងពេលខាងមុខ"
ដោយ រដ្ឋា វិសាល
2015-12-26 rfa
ប្រមុខរាជរដ្ឋាភិបាល
ព្រះរាជាណាចក្រកម្ពុជា លោក ហ៊ុន សែន
និងប្រមុខរដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយមវៀតណាម លោក ង្វៀង តាន់យុង
(Nguyen Tan Dung)
ជំរុញឲ្យបន្តបោះបង្គោលព្រំដែនគោកនៃប្រទេសទាំងពីរឲ្យបានចប់
សព្វគ្រប់នៅពេលខាងមុខ
ដើម្បីបន្តបោះបង្គោលព្រំដែនទឹកនៃប្រទេសទាំងពីរបន្តទៀត។
ការ
អះអាងរបស់នាយករដ្ឋមន្ត្រីកម្ពុជា និងវៀតណាមនេះ
ធ្វើឡើងនៅក្នុងសុន្ទរកថាសម្ពោធបង្គោលព្រំដែនលេខ៣០
និងកំណត់ផ្លូវជាតិប្រវែង ៤៥០ម៉ែត្រ
ចន្លោះប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ខេត្តរតនគិរី
រហូតទៅទល់នឹងប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិឡេថាញ់
ខេត្តយ៉ាឡាយ ប្រទេសវៀតណាម កាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ។
នាយករដ្ឋមន្ត្រី
វៀតណាម លោក ង្វៀង តាន់យុង ថ្លែងបញ្ជាក់ថា
ជាលើកទីបីហើយដែលលោកបានចូលរួមសម្ពោធបង្គោលព្រំដែននៅតំបន់ច្រក
ទ្វារអន្តរជាតិជាមួយនាយករដ្ឋមន្ត្រីកម្ពុជា។
ប្រការនេះបង្ហាញឲ្យឃើញនូវភាពម៉ឺងម៉ាត់ ការប្ដេជ្ញាចិត្ត
និងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលប្រទេសទាំងពីរក្នុងការ
អនុវត្តកិច្ចសន្យា ក៏ដួចកិច្ចព្រមព្រៀង
និងសន្ធិសញ្ញាស្ដីពីបញ្ហាព្រំដែនប្រទេសទាំងពីរ។
លើស
ពីនេះទៀត លោកសំណូមពរជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ឲ្យចូលរួមជាមួយសមភាគីវៀតណាម
ដាក់ចេញជាអនុសាសន៍ថ្មីបន្ថែមទៀតដើម្បីណែនាំគណៈកម្មការខណ្ឌសីមា
បោះបង្គោលព្រំដែនប្រទេសទាំងពីរ ខិតខំបន្តដោះស្រាយបញ្ហានៅសេសសល់
ហើយបន្តគ្រប់គ្រងសភាពការណ៍ទូទៅតាមបណ្ដោយព្រំដែនដើម្បីកសាងខ្សែ
ព្រំដែនមួយប្រកបដោយសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍នៅពេលបច្ចុប្បន្ន
និងទៅថ្ងៃអនាគត៖
«យើងមានកិច្ចការច្រើនដែលត្រូវខិតខំបំពេញដើម្បីបញ្ចប់ភារកិច្ចដ៏
មានសារសំខាន់នេះ។
សូមឲ្យដំណើរការខណ្ឌសីមាបោះបង្គោលព្រំដែននៅពេលនេះទទួលបានជោគជ័យ
ត្រចះត្រចង់នៅពេលឆាប់ៗខាងមុខនេះ»។
ព្រំដែន
គោកប្រទេសកម្ពុជា ជាប់នឹងប្រទេសវៀតណាម មានបណ្ដោយ ១.២៧០គីឡូម៉ែត្រ។
ចាប់ពីឆ្នាំ២០០៥ រហូតបច្ចុប្បន្ន
ភាគីទាំងពីរបានឯកភាពគ្នាបោះបង្គោលព្រំដែនបានជាង ៨៣ភាគរយ
ពោលគឺបានឯកភាពគ្នាបោះបង្គោលព្រំដែនបាន ៣១១បង្គោល
ដោយឡែកព្រំដែនទឹកមានប្រវែងជាង ២.៥០០គីឡូម៉ែត្រ
មិនទាន់វាស់វែងនៅឡើយ។
ទាក់ទិនការបោះបង្គោល
ព្រំដែននេះដែរ លោក ហ៊ុន សែន ថ្លែងជាសារតបវិញថា
រាជរដ្ឋាភិបាលកម្ពុជា ប្រកាន់ជំហរកសាងព្រំដែនកម្ពុជា-វៀតណាម
ដែលត្រឹមត្រូវច្បាស់លាស់ដោយឈរលើមូលដ្ឋានច្បាប់ជាតិ
និងច្បាប់អន្តរជាតិ
ព្រមទាំងទទួលស្គាល់ជាអន្តរជាតិស្ដីពីការទទួលស្គាល់ខ្សែព្រំដែន
មិនកែប្រែដែលអាណានិគមនិយមបារាំង បន្សល់ទុក។
លោកនាយករដ្ឋមន្ត្រីផ្ដាំផ្ញើឲ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ដែល
ឈរជើងតាមខ្សែបន្ទាត់ព្រំដែនផ្ដល់កិច្ចសហការគ្នាល្អ
ចូលរួមការពារ បង្កលក្ខណៈងាយស្រួលសម្រាប់ការងារខ្សែបន្ទាត់
និងបោះបង្គោលព្រំដែន។ ដោយឡែកអាជ្ញាធរ
និងប្រជាពលរដ្ឋសូមចូលរួមថែរក្សាបង្គោលព្រំដែនឲ្យបានគង់វង្ស
ដើម្បីប្រែក្លាយតំបន់ព្រំដែនដែលបានកំណត់ត្រឹមត្រូវឲ្យក្លាយជា
ព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍។
លោក
ហ៊ុន សែន៖
«គឺជាប្រការសំខាន់ណាស់ដែលយើងត្រូវឈរលើមូលដ្ឋានសមិទ្ធផលសម្រេច
បានមកនេះ កំណត់ឲ្យបានច្បាស់
និងប្រកបដោយភាពប្រាកដនិយមនូវទិសដៅសហប្រតិបត្តិការទៅថ្ងៃអនាគត
ដើម្បីបន្តរួមគ្នាដោះស្រាយបញ្ហាប្រឈម ពុះពាររាល់ឧបសគ្គ
និងការលំបាកតូចធំ
ហើយចាប់យកឱកាសដែលកើតមានចំពោះមុខមកប្រើប្រាស់ប្រកបដោយ
ប្រសិទ្ធភាព»។
យ៉ាងណាក៏ដោយ
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលកណ្ដាល លោក សុន ឆ័យ កត់សំគាល់ថា
រដ្ឋាភិបាលវៀតណាម និងកម្ពុជា
បានចុះកិច្ចព្រមព្រៀងបោះបង្គោលព្រំដែនគោកឲ្យចប់រួចរាល់នៅឆ្នាំ
២០១២ ក៏ប៉ុន្តែរហូតបច្ចុប្បន្នភាគីវៀតណាម
អូសបន្លាយបញ្ហាព្រំដែនបន្តទៀតជាពិសេសចំណុចប្រទាញប្រទង់នៅតំបន់
ដាក់ដាំ ដាក់ហ៊ូត ខេត្តមណ្ឌលគិរី ជាប់នឹងខេត្តដាក់ឡាក់ ទំហំជាង
៥០គីឡូម៉ែត្រ។
លោកគ្មានជំនឿទេថា
បញ្ហាបោះបង្គោលព្រំដែននឹងអាចបញ្ចប់បានប្រសិនគ្មានជំនួយបច្ចេកទេស
ពីអន្តរជាតិនោះទេ៖ «ពីថ្ងៃនេះទៅខ្ញុំថា
ចាំបាច់ត្រូវមានការរៀបចំជំនាញបោះបង្គោលឲ្យមានតម្លាភាព
មិនអាចបង្ខំបានទេ។
ប្រជាពលរដ្ឋខ្មែរមានការតាមដានចូលរួមខ្លាំងណាស់។ ខ្ញុំមិនជឿថា
អាចទៅបោះទាន់ឆាប់បានទេ»។
របាយការណ៍របស់អាជ្ញាធរ
ខេត្តរតនគិរី ចាប់ពីបង្គោលព្រំដែនលេខ៣១
រហូតដល់បង្គោលព្រំដែនលេខ៣៩ ឋិតក្នុងភាពប្រទាញប្រទង់គ្នា
មិនទាន់ឯកភាពបោះតម្រុយបង្គោលព្រំដែននៅឡើយ។ កន្លងទៅនេះ
ភាគីវៀតណាម បានបណ្ដែតបណ្ដោយឲ្យពលរដ្ឋវៀតណាម ចូលមកជីកស្រះចំនួន
៨នៅតំបន់ហាមឃាត់នេះ ហើយរហូតពេលនេះ ភាគីវៀតណាម
មិនទាន់បានលុបស្រះតាមកិច្ចព្រមព្រៀងលុបស្រះដែលភាគីវៀតណាម
បានសន្យា៕
2 comments:
មើលចុះអាសត្វឆ្កែនេះ វាអោយដីទៅអាយួនចង្រៃហើយ វាសប្បាយចិត្តណាស់ ឈរទះឌៃមុខញញឺមពព្រាយ ហើយអួតផាឯងអ្នកស្នេហាជាតិ នេះគេហៅផាអាក្បត់ជាតិ ។
ហ៊ុនសែនក្លាហាននិងឆ្លាតណាស់ជាមួយខ្មែរគ្នាអែង
តែបើជាមួយយួនវិញកំសាកហើយល្លង់ខ្លៅបំផុត។
Post a Comment