A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 8 December 2015

លោក ហោ ណាំហុង ព្រមាន​ប្ដឹង​មនុស្ស​ជំនិត​របស់​លោក សម រង្ស៊ី ពី​បទ​បរិហារ​កេរ្តិ៍

លោក ហោ ណាំហុង ព្រមាន​ប្ដឹង​មនុស្ស​ជំនិត​របស់​លោក សម រង្ស៊ី ពី​បទ​បរិហារ​កេរ្តិ៍
ដោយ ខែ សុណង
2015-12-07 rfa
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការបរទេស លោក ហោ ណាំហុង ​ថ្លែង​ក្នុង​ពិធី​រដ្ឋាភិបាល​កម្ពុជា ប្រគល់​ផែនទី យូ.ធី.អិម (UTM) ១៨​ផ្ទាំង ទៅ​អង្គការ​សហប្រជាជាតិ នា​វិមាន​សន្តិភាព នៅ​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៥។
RFA/Brach Chev

(((

School of Vice: Has anyone accused by this regime's figures ever won a court case against them in Cambodia?

)))


ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ហោ ណាំហុង បាន​ព្រមាន​ប្ដឹង​មនុស្ស​ជំនិត​របស់ លោក សម រង្ស៊ី ម្នាក់​ដែល​បាន​បរិហារ​កេរ្តិ៍​លោក​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ថា មនុស្ស​ជំនិត​នោះ​ជា​នរណា​ច្បាស់​លាស់​នោះ​ទេ។

លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​អះអាង​ថា មេធាវី​របស់​លោក​នឹង​ធ្វើ​ការ​ជាមួយ​តុលាការ អំពី​ផែន​ការ​ប្ដឹង​មនុស្ស​ជំនិត​របស់ លោក សម រង្ស៊ី ម្នាក់​ទៀត កំពុង​រស់នៅ​សហរដ្ឋ​អាមេរិក ដែល​បាន​បរិហារ​កេរ្តិ៍​លោក​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

លោក ហោ ណាំហុង មាន​ប្រសាសន៍​ថា លោក​នឹង​មិន​លូក​ដៃ​អ្វី​ទាំងអស់ ទុក​ឲ្យ​មេធាវី​របស់​លោក​ធ្វើ​ការ​ជាមួយ​តុលាការ ដើម្បី​ចាត់​ការ​ករណី​នេះ។ លោក ហោ ណាំហុង ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​បែប​នេះ បន្ទាប់​ពី​លោក​បាន​ជួប​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​សហរដ្ឋ​អាមេរិក ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា លោក វីលៀម ហេដថ៍ (William A. Heidt) នៅ​ថ្ងៃ​ច័ន្ទ ទី​៧ ធ្នូ នៅ​ទីស្ដីការ​ក្រសួង​ការ​បរទេស៖ «អ្នក​ជិតស្និទ្ធ​ឯកឧត្ដម សម រង្ស៊ី នៅ​សហរដ្ឋ​អាមេរិក ខ្ញុំ​មិន​ចេញ​ឈ្មោះ​ចេញ​នៅ​ឯណា​ទេ បាន​វាយ​ប្រហារ​ខ្ញុំ​តាម​ប្រព័ន្ធ​ឃោសនា​សង្គម​ហ្វេសប៊ុក​យ៉ាង​ឃោរឃៅ​បំផុត ដែល​ខ្ញុំ​នឹក​ស្មាន​មិន​ដល់»។

កាល​ពី​ថ្ងៃ​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​ឲ្យ​ចាប់​ខ្លួន លោក សម រង្ស៊ី ដោយ​អនុវត្ត​ទៅ​តាម​សាលក្រម និង​សាល​ដីកា​របស់​តុលាការ ពាក់ព័ន្ធ​បទ​បរិហារ​កេរ្តិ៍​សាធារណៈ និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង លើ​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដែល​បាន​ធ្វើ​ឡើង​នៅ​សារមន្ទីរ​ជើង​ឯក សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០០៨។

លោក ហោ ណាំហុង បាន​ប្ដឹង លោក សម រង្ស៊ី ទាក់ទិន​នឹង​សម្ដី​ចោទ​ប្រកាន់​ថា លោក​ជា​ប្រធាន​ជំរំ​បឹង​ត្របែក និង​បាន​ចូលរួម​ធ្វើ​បាប​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​របប​ខ្មែរ​ក្រហម។ លោក​បាន​ហៅ​ការ​ចោទ​ប្រកាន់​របស់ លោក សម រង្ស៊ី នេះ ថា​ធ្វើ​ឲ្យ​រូប​លោក​ឈឺ​ចាប់ ត្បិត​បង​ប្អូន និង​សាច់ញាតិ​របស់​លោក​ជាង ៣០​នាក់ ក៏​ត្រូវ​ខ្មែរ​ក្រហម​សម្លាប់​ដែរ​នោះ។

ក្រៅ​អំពី​ការ​លើក​ឡើង​របស់ លោក ហោ ណាំហុង ពី​គម្រោង​ប្ដឹង​អ្នក​ស្និទ្ធ​នឹង លោក សម រង្ស៊ី នេះ លោក​ក៏​បាន​រិះគន់ លោក សម រង្ស៊ី ផ្ទាល់​ថា​ជា​អ្នក​នយោបាយ​គ្មាន​សីលធម៌ និង​ប្រើ​សម្ដី​មិន​ថ្លៃថ្នូរ។ ការ​ហៅ​ដូចនេះ ឆ្លើយ​តប​ទៅ​នឹង​សម្ដី​របស់ លោក សម រង្ស៊ី ដែល​បាន​ចោទ​ប្រកាន់​រូប​លោក​ថា ជា​មេ​គុក​បឹង​ត្របែក ធ្វើ​បាប និង​ចូលរួម​សម្លាប់​ពលរដ្ឋ​ខ្មែរ​ក្នុង​របប​ខ្មែរ​ក្រហម ហើយ លោក សម រង្ស៊ី ទាមទារ​ឲ្យ លោក ហោ ណាំហុង សុំ​ទោស​ក្រុម​គ្រួសារ​ពលរដ្ឋ​ខ្មែរ​ដែល​ស្លាប់​ក្នុង​របប​ខ្មែរ​ក្រហម។ លោក ហោ ណាំហុង បាន​ហៅ​សម្ដី​របស់ លោក សម រង្ស៊ី ថា​ជា​ពាក្យ​សម្ដី​ព្រហើន​កោង​កាច និង​បង្ខំ​ឲ្យ​រូប​លោក សុំ​សាលា​ឧទ្ធរណ៍​អនុវត្ត​ដីកា​លើ​ករណី លោក សម រង្ស៊ី នេះ។

លោក​ឧបនាយករដ្ឋមន្ត្រី បាន​វាយ​តម្លៃ​ថា មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ មិន​បាន​គោរព​គោលការណ៍ ៧​ចំណុច​ក្នុង​កិច្ចព្រមព្រៀង​ដំណោះស្រាយ​នយោបាយ កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤ កន្លង​មក​នោះ​ទេ។

ឆ្លើយ​តប​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​បដិសេធ​មិន​ឆ្លើយ​តប​ជាមួយ លោក ហោ ណាំហុង នោះ​ទេ។ តែ លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា បញ្ហា​ចំពោះ​មុខ និង​អំពើ​អយុត្តិធម៌​ជាច្រើន​ដែល​បាន​កើត​មាន​មក​លើ​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ រួម​មាន​ការ​ចាប់​ខ្លួន​សកម្មជន​គណបក្ស អំពើ​ហិង្សា​លើ​អ្នក​តំណាង​រាស្ត្រ​ទាំង​ពីរ ការ​ដក​តំណែង លោក កឹម សុខា ពី​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា ការ​ដក​អភ័យ​ឯកសិទ្ធិ​អ្នក​តំណាង​រាស្ត្រ គឺ​លោក សម រង្ស៊ី ជាដើម មិន​ត្រូវ​បាន​ដោះស្រាយ បែរ​ជា​មក​ចោទ​ប្រកាន់​គណបក្ស​សង្គ្រោះ​ជាតិ ថា​រំលោភ​កិច្ច​ព្រមព្រៀង​ដំណោះស្រាយ​នយោបាយ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤ ទៅ​វិញ៖ «យើង​ពិបាក​និយាយ​ណាស់​តុលាការ​នៅ​ស្រុក​ខ្មែរ ចង់​រក​ខុស​ត្រូវ​ថា​នរណា​ខុស​នរណា​ត្រូវ? គណបក្ស​កាន់​អំណាច​ត្រូវ​ទាំងអស់។ បើ​យើង​មើល​ការ​វិនិច្ឆ័យ​របស់​ប្រជាពលរដ្ឋ​នៅ​ប្រទេស​សហគមន៍​អឺរ៉ុប ២៨​ប្រទេស​ដែល​តំណាង​រាស្ត្រ​របស់​គេ​តំណាង​ប្រជាពលរដ្ឋ​ជាង ៥០០​លាន​នាក់ គេ​បាន​គាំទ្រ​ញត្តិ​មួយ​ថា អ្វី​ដែល​ប្រធាន សម រង្ស៊ី បាន​ធ្វើ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ បាន​និង​កំពុង​ធ្វើ​ដើម្បី​ផល​ប្រយោជន៍​ជាតិ អត់​មាន​ការ​រំលោភ​កិច្ចព្រមព្រៀង​ដែល​បាន​ចុះ​ជាមួយ​គណបក្ស​ប្រជាជន​ទេ»។

យ៉ាង​នេះ​ក្ដី ក្នុង​ជំនួប​ដែល លោក វីលៀម ហេដថ៍ (William A. Heidt) សម្ដែង​ការ​គួរ​សម​ជាមួយ លោក ហោ ណាំហុង ក្នុង​ឱកាស​ចូល​កាន់​មុខ​តំណែង​ជា​ផ្លូវ​ការ ជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​ប្រចាំ​កម្ពុជា នោះ លោក ហោ ណាំហុង បាន​អះអាង​ថា លោក​ក៏​បាន​លើក​ឡើង​អំពី​បញ្ហា​ដែល​កើត​មាន​លើ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ហើយ​បាន​សន្យា​ថា នឹង​ការពារ​មិន​ឲ្យ​កើត​មាន​អំពើ​ហិង្សា​មក​លើ​តំណាង​រាស្ត្រ និង​ប្រជាពលរដ្ឋ​ត​ទៀត​ឡើយ៕

3 comments:

Anonymous said...

Ah Kantorb Hor Nam Hong,
Go back to your Yuon Country Ah Kantorb !!

Anonymous said...

អាងតែមានអំណាច ចង់ថាអីក៍បានដែរ តែគួរឲ្យចង់សើចណាស់ បើខ្មែរនិយាយថា ហោ ណាំហុង ជាមេគុក នៅបឹងត្របែក ហើយវាពិតជាមេគុកមែន តែចោទគេថាបរិហាកេរ្តិ៍ តែបើបរទេសថា លោកងើយបិទមាត់ឲ្យស្ងាត់ឈឹង គឺគ្រានបានតែខ្មែរគ្នាឯងមែន ចយដឹកអើយ

Anonymous said...

ឆ្កែ ណាំហុនងអស់អំណាចក្រោយការបោះឆ្នោត ពេលនោះកញ្ជ្រោងកន្ទុយ៩វានឺងលេចចេញច្បសា់ចែស តើវានិយាយផាអត់ម្ដេចកើតអាកន្ទប ?