(((
School of Vice: What exactly is the nature of the presence of foreign armed personnel on Cambodian soil? As military ally and token of assistance, and if so, against whom? Protecting legitimate Vietnamese investments, and from whom or what threat precisely? Will these soldiers and their civilians become used to thinking: "This is our land" as they have done with regard to Koh Tral island and Kampuchea Krom territory in similar sinister dealings and mode of de facto physical occupation? Why are the rest of the 'civilised' world and governments so tolerant and oblivious to the rape of a small state by its more powerful neighbour? Have we all lost our collective sanity?
)))
BY មនសិការខ្មែរ
តាមរយៈដីសម្បទានសេដ្ឋកិច្ចដែលរដ្ឋាភិបាលលោក ហ៊ុន សែន ប្រគល់ឲ្យក្រុមហ៊ុនយួន គឺជាមូលហេតុដែលធ្វើឲ្យទាហានយួនអាចគ្រប់គ្រងជាផ្លូវការនូវដីប្រមាណ៤ម៉ឺនហិកតានៅតាមតំបន់ព្រំដែនក្នុងខេត្តរតនគិរី។ ប្រការនេះបាននាំឲ្យមានសេចក្ដីព្រួយបារម្ភយ៉ាងខ្លាំងចំពោះគ្រោះថ្នាក់សម្រាប់ប្រទេសកម្ពុជានាពេលខាងមុខ ព្រោះបនយួនឈ្លានពានមិនដែលបោះបង់មហិច្ឆតាដ៏ខ្មៅងងឹតក្នុងការលេបត្របាក់ទឹកដីខ្មែរតាមបណ្ដាំខ្មោចហូជីមិញ នោះទេ។ ជាពិសេសក្រុមហ៊ុនរបស់កងទ័ពយួនដែលកាន់កាប់ដីខ្មែរតាមព្រំដែនក្នុងខេត្តរតនគិរី គឺជារឿងមួយដែលរដ្ឋាភិបាលលោក ហ៊ុន សែន ត្រូវពិនិត្យឡើងវិញជាបន្ទាន់ ដើម្បីបង្ការគ្រោះថ្នាក់ដល់ប្រទេសជាតិ។
តាមប្រភពព័ត៌មានដែលបានផ្សព្វផ្សាយនាពេលថ្មីៗនេះ បានឲ្យដឹងថា ដីខ្មែរតាមបណ្ដោយព្រំដែនក្នុងខេត្តរតនគិរី ប្រមាណ៤ម៉ឺនហិកតាត្រូវបានទាហានយួនគ្រប់គ្រងព្រោះក្រុមហ៊ុនយួនដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលលោក ហ៊ុន សែន គឺជាក្រុមហ៊ុនរបស់ស្ថាប័នការពារជាតិយួន។ ក្នុងនោះដីប្រមាណ៤ម៉ឺនហិកតាពីដំបូងជាដីសម្បទានសេដ្ឋកិច្ចដែលរដ្ឋាភិបាលលោក ហ៊ុន សែន ប្រគល់ទៅឲ្យក្រុមហ៊ុនឯកជនយួនដាំកៅស៊ូនិងដំណាំកសិ-ឧស្សាហកម្មផ្សេងៗ ដើម្បីអភិវឌ្ឍន៍។ ប៉ុន្តែក្រោយមកនៅក្រោមយីហោនៃដីសម្បទានសេដ្ឋកិច្ចនោះ ស្រាប់តែមានការផ្ទេរជាបន្តបន្ទាប់រហូតក្រុមហ៊ុនរបស់ទាហានយួន គឺជាអ្នកគ្រប់គ្រង។ ពាក់ព័ន្ធនឹងបញ្ហានេះប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែនក្នុងស្រុកមួយចំនួននៃខេត្តរតនគិរី បានឲ្យដឹងថា នៅក្នុងដីសម្បទានប្រមាណ៤ម៉ឺនហិកតានោះ ទាហានយួនបានបោះទីតាំងឈរជើងនិងដាំដំណាំផ្សេងៗ ហើយមានអាថ៌កំបាំងដែលគ្មាននរណាអាចនឹកស្មានដល់។
មន្ត្រីសង្គមស៊ីវិលនិងប្រជាពលរដ្ឋទូទៅសម្ដែងសេចក្ដីព្រួយបារម្ភយ៉ាងខ្លាំងក្រោយពេលបានដឹងព័ត៌មានថា ទាហានយួនកំពុងគ្រប់គ្រងទឹកដីខ្មែរតាមតំបន់ព្រំដែនក្នុងខេត្តរតនគិរី ប្រមាណ៤ម៉ឺនហិកតាហើយបច្ចុប្បន្នតំបន់នោះ បានក្លាយទៅជាទីតាំងឈរជើងដ៏រឹងមាំនិងជាបន្ទាយយុទ្ធសាស្ត្ររបស់ទាហានយួន។ បញ្ហានេះអាចធ្វើឲ្យប្រទេសកម្ពុជាត្រូវប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរនាពេលអនាគត ដោយសារតែមហិច្ឆតាខ្មៅងងឹតរបស់យួនក្នុងការរំលោភឈ្លានពានទឹកដីកម្ពុជាតាមតំបន់ព្រំដែនឥតឈប់ឈរ។ ក្រៅពីទាហានយួនគ្រប់គ្រងដីខ្មែរតាមព្រំដែនក្នុងខេត្តរតនគិរី គឺមានក្រុមហ៊ុនឯកជនយួនជាច្រើនទៀតទទួលបានដីសម្បទានសេដ្ឋកិច្ចនៅខេត្តរតនគិរីនេះដែរ ដូចជាក្រុមហ៊ុនហុងអាញ់យ៉ាឡាយ ក្រុមហ៊ុនហុងអាញ់លំផាត់ និងក្រុមហ៊ុនមួយចំនួនទៀតដែលកំពុងបំផ្លាញព្រៃឈើនិងសម្បត្តិធម្មជាតិរបស់ខ្មែរឲ្យវិនាសសាបសូន្យចៀសមិនផុតឡើយ៕
Khmer News
2 comments:
Indeed we the fucking Khmer lost all our sanity.What do you think ?
យួនយកដីនោះជាង៣០ឆ្នាំមកហើយ តែខ្មែរដូចជាទើបភ្ញាកពីដេកម្តេចទេ ចុះបឹងទន្លេសាប យួនមិនមកនៅពេញទេឫ? ឥឡូវគេទាឡើងគោកទៀតហើយ ព្រោះវាមកច្រើនហើយវាណែនពេកណា វាក្លាយទៅជាស្រុកយួនទៅ ហើយតែ ហ៊ុន គេថា អត់មានយួនទេ ចយដឹកអើយ
ពី ផ្កាយពេញខ្លួន យួនពេញស្រុក
Post a Comment