A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 13 October 2015

The main opposition CNRP party wants to unite all democrats and nationalists គណបក្ស​សង្គ្រោះ​ជាតិ​បង្ហាញ​ជំហរ​ចង់​បង្រួប​បង្រួម​អ្នក​ប្រជាធិបតេយ្យ​និង​អ្នក​រាជា​និយម

សម រង្ស៊ី សម្ដេច​ក្រុមព្រះ នរោត្ដម រណឫទ្ធិ ៦២០
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី (ឆ្វេង) និង​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច សម្ដេច​ក្រុមព្រះ នរោត្ដម រណឫទ្ធិ។
Photo: RFA
ទាញ​យក​កម្មវីធី
គណបក្ស​សង្គ្រោះ​ជាតិ បង្ហាញ​ជំហរ​ចង់​បង្រួប​បង្រួម​ជាមួយ​គណបក្ស​ប្រជាធិបតេយ្យ​និយម និង​អ្នក​រាជា​និយម សម្រាប់​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ។ ការ​បញ្ជាក់​ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នេះ គឺ​នៅ​បន្ទាប់​ពី​មាន​ព័ត៌មាន​ថា ប្រធាន និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​លោក កឹម សុខា គ្រោង​ជួប​ជាមួយ​សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច នៅ​ចុង​ខែ​តុលា ដើម្បី​ស្វែងរក​លទ្ធភាព​ពី​ការ​បង្រួប​បង្រួម​រវាង​គណបក្ស​ទាំង​ពីរ។
មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១១ ខែ​តុលា ថា គណបក្ស​ប្រឆាំង​ធំ​បំផុត​នៅ​កម្ពុជា មួយ​នេះ មាន​គោលការណ៍​បង្រួប​បង្រួម​ជាមួយ​គណបក្ស​អ្នក​ប្រជាធិបតេយ្យ និង​អ្នក​រាជា​និយម ដើម្បី​ឲ្យ​មាន​ការ​ឯកភាព​ជាតិ ទៅ​តាម​ព្រះរាជ​តម្រិះ​របស់​អតីត​ព្រះមហាក្សត្រ​ខ្មែរ សម្ដេច​ព្រះ​នរោត្តម សីហនុ។
យ៉ាង​ណា​ក៏ដោយ ទាក់ទង​នឹង​ព័ត៌មាន​ដែល​ថា លោក សម រង្ស៊ី និង​លោក កឹម សុខា មាន​គម្រោង​ជួប​ជាមួយ​សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ នៅ​ចុង​ខែ​តុលា នេះ ដើម្បី​ជជែក​ពី​ការ​បង្រួប​បង្រួម​គ្នា​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នៅ​ឆ្នាំ​២០១៨ នោះ លោក យ៉ែម បុញ្ញឫទ្ធិ អះអាង​ថា លោក​នៅ​មិន​ទាន់​ដឹង​ពី​ពេលវេលា ឬ​គម្រោង​នៃ​ការ​ជួប​ជុំ​នេះ​នៅ​ឡើយ​ទេ៖ «យោង​តាម​ព្រះរាជ​តម្រិះ​ព្រះ​បរម​រតន​កោដ្ឋ តែង​តែ​ណែនាំ​ឲ្យ​ខ្មែរ​សាមគ្គី​រួបរួម​គ្នា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រទេស​ជាតិ​ផ្ទៃ​ក្នុង​ផង ក្រៅ​ប្រទេស​ផង ដូច្នេះ​ជា​រឿង​មួយ​សំខាន់ ដែល​ខ្មែរ​ត្រូវ​រក​ឯកភាព​ជាតិ​ឲ្យ​បាន»
លោក សម រង្ស៊ី និង​លោក កឹម សុខា បាន​ថ្លែង​ក្នុង​សិក្ខាសាលា​របស់​គណបក្ស​សង្គ្រោះ​ជាតិ ស្ដីពី​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​បោះ​ឆ្នោត ដើម្បី​នាំ​មក​នូវ​ការ​ផ្លាស់ប្ដូរ កាល​ពី​ថ្ងៃ​ទី​២ ខែ​តុលា ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ធ្វើ​ជា​គណបក្ស​ស្នូល​សម្រាប់​ការ​បង្រួប​បង្រួម​ជាមួយ​គណបក្ស​ដទៃ​ទៀត ដើម្បី​ឲ្យ​មាន​ការ​ឯកភាព​ជាតិ។
យ៉ាង​ណា​ក៏ដោយ លោក យ៉ែម បុញ្ញឫទ្ធិ បញ្ជាក់​ថា ដើម្បី​អាច​បង្រួប​បង្រួម​គ្នា​បាន លុះ​ណា​តែ​គណបក្ស​ផ្សេង​ទៀត មាន​គោលការណ៍ គោល​បំណង​ដូច​គ្នា​ទៅ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ គឺ​គោលការណ៍​ប្រជាធិបតេយ្យ​និយម ជាតិ​និយម និង​សេរី​និយម​ពិត​ប្រាកដ។

លោក​ថា បច្ចុប្បន្ន បើ​ទោះ​ជា​មាន​គណបក្ស​ច្រើន​កើត​ឡើង​ក្តី ប៉ុន្តែ​គណបក្ស​ដែល​លោក​គិត​ថា គណបក្ស​សង្គ្រោះ​ជាតិ អាច​បង្រួប​បង្រួម​ជាមួយ​នោះ គឺ​គណបក្ស​ហ៊្វុនស៊ិនប៉ិច របស់​សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ។ លោក​ថា ក្រៅ​តែ​ពី​ជា​គណបក្ស​ប្រជាធិបតេយ្យ​និយម គណបក្ស​សង្គ្រោះ​ជាតិ ក៏​ជា​គណបក្ស​ការពារ​រាជា​និយម​ដូច​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែរ។
ការ​ប្រកាស​ជំហរ​បង្រួប​បង្រួម​របស់​គណបក្ស​សង្គ្រោះ​ជាតិ នេះ គឺ​ស្រប​ពេល​ដែល​គណបក្ស​អំណាច​ខ្មែរ ទើប​បង្កើត​ថ្មី​របស់ លោក សួន សេរីរដ្ឋា កំពុង​ស្វែងរក​ការ​បង្រួប​បង្រួម​ជាមួយ​គណបក្ស​តូចៗ​ផ្សេង​ទៀត ដូចជា​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ របស់ លោក ខឹម វាសនា គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ របស់ លោក ម៉ម សូណង់ដូ ឬ​គណបក្ស​ខ្មែរ​សាមគ្គី របស់ អ្នកស្រី ឡាក់ សុភាព ជាដើម។ គណបក្ស​ប្រឆាំង​តូចៗ​ទាំងអស់​នេះ កន្លង​មក​សុទ្ធតែ​បាន​រិះគន់​ទៅ​លើ​គោល​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ។
ឆ្លើយ​តប​ការ​រិះគន់​នេះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ធ្លាប់​បាន​ថ្លែង​ថា លោក​មិន​បារម្ភ​ចំពោះ​ការ​កកើត​ឡើង​នៃ​គណបក្ស​ប្រឆាំង​តូចៗ​ទាំងអស់​នេះ​ទេ។
ចំពោះ​បញ្ហា​នេះ អ្នក​វិភាគ​នយោបាយ លោក​បណ្ឌិត រស់ រ៉ាវុធ មាន​ប្រសាសន៍​ថា នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ គណបក្ស​នយោបាយ​តែង​បង្រួប​បង្រួម​គ្នា ពេល​ខ្លះ​មុន​ពេល​បោះ​ឆ្នោត ហើយ​ពេល​ខ្លះ​នៅ​ក្រោយ​ការ​បោះ​ឆ្នោត ដើម្បី​ធ្វើ​ឲ្យ​ពួក​គេ​ទទួល​ជោគជ័យ​កាន់​តែ​ខ្លាំង​នៅ​ក្នុង​ការ​បោះ​ឆ្នោត ឬ​ធ្វើ​ឲ្យ​មាន​កម្លាំង​កាន់​តែ​ខ្លាំង​នៅ​ក្នុង​សភា។
លោក​បណ្ឌិត រស់ រ៉ាវុធ កត់​សម្គាល់​ថា បើ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច រួបរួម​គ្នា​ដោយ​ស្មោះ​ត្រង់​មែន​នោះ វា​នឹង​ធ្វើ​ឲ្យ​គណបក្ស​ពួក​គេ​មាន​ប្រជាប្រិយភាព និង​អាច​ទាក់ទាញ​អ្នក​គាំទ្រ​ច្រើន​ជាង​មុន​ថែម​ទៀត។ យ៉ាង​ណា លោក​ថា ប្រសិន​បើ​ការ​បង្រួប​បង្រួម​នោះ​មិន​មាន​គោលការណ៍​ច្បាស់លាស់​នោះ​ទេ វា​នឹង​អាច​ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ធ្លាក់​ប្រជាប្រិយភាព​ជាង​មុន​ក៏​ថា​បាន៖ «ក្រុម​រាជា​និយម​បាន​ធ្វើ​ឲ្យ​ខូច​ឈ្មោះ ឬ​ល្អក់​កករ​ជាមួយ​អ្នក​គាំទ្រ​មួយ​រយៈ​កាល​កន្លង​មក តាំង​ពី​មាន​អាសនៈ​ក្នុង​សភា រហូត​ទៅ​ដល់​មិន​មាន​អាសនៈ​ក្នុង​សភា ប្រសិន​បើ​ជជែក​នោះ​មិន​បាន​ល្អ»
លោក​បណ្ឌិត រស់ រ៉ាវុធ មាន​ប្រសាសន៍​ថា ដើម្បី​ឲ្យ​ការ​រួបរួម​របស់​គណបក្ស​ទាំង​ពីរ​ក្លាយ​ជា​គណបក្ស​មួយ​ខ្លាំង គណបក្ស​ទាំង​ពីរ​ត្រូវ​បង្ហាញ​នូវ​គោល​នយោបាយ និង​គោលការណ៍​បក្ស​ឲ្យ​បាន​ច្បាស់លាស់​រៀងៗ​ខ្លួន និង​ត្រូវ​ដាក់​បង្ហាញ​គោល​នយោបាយ​ទាំងអស់​នោះ​ទៅ​ដល់​អ្នក​គាំទ្រ​របស់​ខ្លួន។
ការ​បង្រួប​បង្រួម​គ្នា​នេះ ក្រោយ​ពី​ការ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​២០០៣ លោក សម រង្ស៊ី ដែល​កាល​ណោះ​ជា​ប្រធាន​គណបក្ស សម រង្ស៊ី បាន​រួបរួម​គ្នា​ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច របស់​សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ បង្កើត​ជា​សម្ព័ន្ធភាព​អ្នក​ប្រជាធិបតេយ្យ តែ​នៅ​ទីបំផុត សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ បាន​បោះ​បង់ លោក សម រង្ស៊ី ហើយ​ទៅ​ចាប់​ដៃ​ជាមួយ លោក ហ៊ុន សែន បង្កើត​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា វិញ៕

7 comments:

Anonymous said...

Mr Sam rainsy and Mr Kem Sokha you both may be trying to unite Khmer,but would you trust that prick who has gone out of his way betrayed every one who believed and trusted in him including yourself, Mr Sam Rainsy?. Now you want to talk to him?. Don't alienate your supporters by associating with him. He one person who can be politically ignored ,because he is a political animal without a conscience. It is free to choose, but you may do it at your peril. A prick is still a prick.
Do you care that much about the Khmer monarchy? Get rid of it when the time comes.

Kim Ea said...

I am an independent observer and analytical Khmer who closely followed our Khmer political of to day event .So far i see some thing Stubborn and more disarray and demoralize in the opposition path . It is more annoyed and morass than politic of democracy .this scenario of using secret deal with the sore loser prince of the past and proclaim as a good politic of country democracy, are so vane out from normal mind of normal leadership . The hope of winning the next election cycle with the totalitarian regime is start to reluctantly encapsulate by CPP with matriculate strategy of using big money to lure this paranoia son of dead former traitor back to the scene again . The leader of CNRP who is naive and wariness start to soft his stand and pretend that they use democracy to sneak in secret to contact and negotiate with this pinhead moral deficiency and disreputable loser as a hear say good strategy . Did all of this maneuver fit the good profile of a motivate leader of an opposition party or not? Khmer patriot please take a deep breath and use your brain to think a little better . Dictator motivated his political strategy a lot more better than your are, the most educate guy .In the past of many years since he made a brutality coup and put this useless prince to rest from political position in Cambodia, he have a smart thinking or his patron just told him to spared this unrepentant head,then they propelled to maintain and feed him, raise him in the case as a loser politic opponent dog, to use him again in case they needed . When the election in 2013 happened the scare off the party, who utmost losing that election and the event is still hound dictator regime until present day. This main event and almost catastrophic by surprise, warn them to be aware and well prepare for the next one to come. In contrast the new party just drowsing by joyed of victory for a big increased seat and a new minorities title in the congress house then act so strangely annoyed and erratic like never happened before . Now your leader without any intrigue strategy,tried to approach and persuade this two head snake to make a come back deal, it is a ridiculous woefully out of Khmer patriot mind isn't it ?.May be i am wrong in this asserting but i am sure this sore loser womanize prince did not hold hand with you without big chunk of bribe money and you Mr no gut,you put your head and all Khmer patriot head in to the dictator trap now . Please Khmer patriots outside and inside ,this is just my opinion , and i want to provide constructive opinion to this trouble Khmer politic only .

Anonymous said...

It looks like you have abandoned your website for phnum ben Khmerization .So when are you coming back to serve your forum?

Anonymous said...

Khmerization look like an old man. It like I fall down and can not get up. I'm sorry to say this and I know it been a long time day in day out.If ME I might quit long ago.

Anonymous said...

Cnrp will dissolved next year. Let me says it again cnrp will dissolved next year. Ah lop kha either wreckage or perish.

Anonymous said...

what's going on with khmerization ,this program news is shout down ?

Kim Ea said...

Hello Where are You Khmerization ? You are on vacation or what ?