ដោយ ប្រាជ្ញ ចេវ
2015-10-05 rfa
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ
ថ្លែងក្នុងពិធីបើកឲ្យប្រើប្រាស់ទូរទស្សន៍តាមប្រព័ន្ធអ៊ីនធឺណិត
(Online TV) នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥។
RFA/Sek Bandith
|
រដ្ឋមន្ត្រីក្រសួង ព័ត៌មាន លោក ខៀវ កាញារីទ្ធ ប្រកាសចូលនិវត្តន៍នៅអាណត្តិក្រោយ គឺឆ្នាំ២០១៨ ខាងមុខនេះ។ លោកថ្លែងបែបនេះ នៅទីស្ដីការក្រសួងក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី២ ស្ដីពីការឆ្លើយឆ្លងព័ត៌មានតាមទូរទស្សន៍ឆ្នាំ២០១៥ ថ្ងៃទី៥ ខែតុលា ដោយបញ្ជាក់ថា លោកល្មមដល់ពេលដែលលោកត្រូវចូលនិវត្តន៍ហើយ និងជាការទុកឱកាសឲ្យក្មេងជំនាន់ក្រោយដែលសមត្ថភាព។
បញ្ជាក់ បន្ថែមពីប្រសាសន៍របស់ លោក ខៀវ កាញារីទ្ធ អនុរដ្ឋលេខាធិការនៃក្រសួងព័ត៌មាន លោក អ៊ុក គឹមសេង ឲ្យដឹងថា លោករដ្ឋមន្ត្រីបានផ្ដាំផ្ញើទៅមន្ត្រីក្រោមឱវាទ ឲ្យខិតខំប្រឹងប្រែងធ្វើការតាមវិជ្ជាជីវៈ និងតាមជំនាញ។ លោកបន្តថា នៅអាណត្តិក្រោយនៅពេលមានបេក្ខជនរដ្ឋមន្ត្រីថ្មី លោក ខៀវ កាញារីទ្ធ នឹងឈប់ធ្វើការងារនេះទៀតហើយ៖ «នៅពេលបញ្ចប់អាណត្តិ គាត់នឹងឈប់។ តាមពិត ខ្ញុំយល់ពីសន្ដានចិត្តរបស់លោក (លោក ខៀវ កាញារីទ្ធ) ថាគាត់បានជួបសប្បាយ និងការប្រឈមច្រើន ហើយសំខាន់ ពួកខ្ញុំក្មេងៗខិតខំស្រាវជ្រាវពីរបៀបដឹកនាំការងារ របៀបធ្វើការងាររបស់គាត់ដើម្បីទ្រទ្រង់លទ្ធិប្រជាធិបតេយ្យ»។
លោក ខៀវ កាញារីទ្ធ ជារដ្ឋមន្ត្រីទី១ ដែលប្រកាសមិនធ្វើរដ្ឋមន្ត្រីនៅអាណត្តិក្រោយ បើទោះជាគេមិនទាន់ដឹងថា តើគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចឈ្នះឆ្នោតដដែលនោះ មានឱកាសឈ្នះឆ្នោតនៅអាណត្តិក្រោយៗទៀត ឬក៏យ៉ាងណានោះទេ។
អនុរដ្ឋលេខាធិការ នៃក្រសួងព័ត៌មាន លោក អ៊ុក គឹមសេង លើកឡើងថា លោកមិនទាន់ដឹងថា ឥស្សរជនរូបណានឹងឡើងកាន់តំណែងជំនួស លោក ខៀវ កាញារីទ្ធ នៅឡើយទេ៕
3 comments:
នេះជាគំរូល្អ។លោក ហ៊ុន សែន គួរតែយកគំរូតាមលោក កញ្ញឬទិ្ធ ហើយប្រកាសឈប់ឈរឈ្មោះជានាយករដ្ឋមន្ត្រីដើម្បីទុកអោកាសក្មេងជំនាន់ក្រោយ។
Well kieve kahnarith will resign after next election and if the CPP is still in power , he'll be given some kind of a position within the cpp or in the govt . The old politics die hard.
Congratulation and don't hesitate to vacumm everything in its path before retiring.
Post a Comment