អ្នកបាតុកម្មប្រឆាំងលោក ហ៊ុន សែន នៅអាមេរិកប្រតិកម្មនឹងមន្ត្រីក្រសួងការបរទេសកម្ពុជា
ដោយ យន់ សាមៀន
2015-09-30
មន្ត្រីគណៈកម្មការរៀបចំបាតុកម្មប្រឆាំងវត្តមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិ កាលពីចុងសប្ដាហ៍ ស្នើឲ្យមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា ធ្វើការកែតម្រូវព័ត៌មានដែលលើកឡើងថា ពលរដ្ឋខ្មែរ-អាមេរិកាំង មានតែចំនួនពីរ ឬបីនាក់ប៉ុណ្ណោះ ដែលធ្វើបាតុកម្មនៅមុខអគារអង្គការសហប្រជាជាតិ។
សំណើនេះ ធ្វើឡើងបន្ទាប់ពី លោក កៅ គឹមហួន រដ្ឋលេខាធិការក្រសួងការបរទេស កាលពីថ្ងៃទី២៩ កញ្ញា ថ្លែងប្រាប់អ្នកយកព័ត៌មាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ពេលដែល លោក ហ៊ុន សែន វិលត្រឡប់ទៅដល់កម្ពុជា វិញថា បាតុកម្មប្រឆាំង លោក ហ៊ុន សែន មិនមែនជាមហាបាតុកម្មឡើយ។
មន្ត្រីគណៈកម្មការរៀបចំបាតុកម្ម លោក ទូច វិបុល បញ្ជាក់ថា បាតុករដែលមកចូលរួមបាតុកម្មនោះ មានចំនួនប្រមាណពី ៥០០នាក់ទៅ ៧០០នាក់។
No comments:
Post a Comment