ដោយ៖ ឡាយ សាមាន | ថ្ងៃព្រហស្បតិ៍ ទី4 មិថុនា 2015,
ស្តាប់សំឡេង៖ | ចម្លងទុក |
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិធម្មិកោ ដែលជាសែស្រឡាយស្តេច នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លើកឡើងថាបច្ចុប្បន្ននេះ ខ្មែរកណ្តាលក្លាយជាកម្ពុជាក្រោមរួចទៅហើយ ដោយព្រះអង្គអះអាងថាក្នុងជួររដ្ឋាភិបាលកម្ពុជាសព្វថ្ងៃមានមន្ត្រីរាជការ ដែលជាជនជាតិវៀតណាមកំពុងតែធ្វើការគ្រប់គ្រងតាមស្ថាប័នជាតិមួយចំនួន ។
ក្នុងពិធីរំឭកខួបបាត់បង់ទឹកដីកម្ពុជាក្រោមលើកទី៦៦ នៅថ្ងៃទី៤ ខែមិថុនានេះ អតីតជំនួយការព្រះវីរក្សត្រនរោត្តមសីហនុ គឺព្រះអង្គម្ចាស់ ស៊ីសុវត្ថិធម្មិកោ មានព្រះបន្ទូលថាសព្វថ្ងៃនេះខ្មែរកណ្តាល គឺក្លាយជាកម្ពុជាក្រោមរួចទៅហើយ ។ ព្រះអង្គអះអាងថាស្ថាប័នជាតិមួយចំនួនត្រូវបានវៀតណាមគ្រប់គ្រងទាំងរដ្ឋបាលផងដែរ ។
ព្រះអង្គមានបន្ទូលថា «តែយើងច្បាស់ទេថា អត់មានយោធាយួននៅក្នុងព្រះរាជាណាចក្រកម្ពុជា គ្រាន់តែនៅក្នុងក្រសួងការពារជាតិ មានរដ្ឋលេខាធិការ មានឧត្តមសេនីយ៍មួយចំនួន មកធ្វើការពីថ្ងៃចន្ទរហូតដល់ថ្ងៃសុក្រ មកធ្វើការនៅភ្នំពេញ ឬក្នុងស្រុកខ្មែរ ហើយថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ទៅរួចជាមួយគ្រួសារនៅក្នុងស្រុកយួន អាហ្នឹងជាការពិត ។ ដូច្នេះមានគ្រប់ហើយ ក្នុងការគ្រប់គ្រងប្រទេសយើង គេមានគ្រប់ហើយ គេមានប្រជារាស្ត្ររបស់គេ គេមានប្រព័ន្ធរដ្ឋបាលរបស់គេ គេមានប្រព័ន្ធសេដ្ឋកិច្ចរបស់គេ គេមានយោធារបស់គេ តើយើងខុសពីកម្ពុជាក្រោមកន្លែងណា អត់មានទេ សព្វថ្ងៃយើងអត់មានខុសពីកម្ពុជាក្រោមទេ» ។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិធម្មិកោ លើកឡើងបែបដាស់តឿនថាប្រសិនបើខ្មែររួបរួមគ្នានោះ ខ្មែរនឹងមិនបែកបាក់ឡើយ ។ ព្រះអង្គមានព្រះបន្ទូលទៀតថា ខ្មែរត្រូវរួបរួមគ្នា ដើម្បីទាមទារទឹកដីកម្ពុជាក្រោមមកវិញ ការពារខ្មែរកណ្តាលកុំឲ្យក្លាយជាកម្ពុជាក្រោម និងទាមទារកោះត្រល់ជាដើម ។ យ៉ាងនេះក្តីព្រះអង្គសម្តែងការសោកស្តាយចំពោះការបាត់បង់ទឹកដីកម្ពុជា ។
VOD មិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីលោក ផៃ ស៊ីផាន បានទេ ។ ចំណែកអ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រីលោក ទិត្យ សុធា អះអាងថាកំពុងជាប់រវល់ ។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោក កែម ឡី មានប្រសាសន៍ថា បច្ចុប្បន្នខ្មែរកណ្តាលមិនទាន់ក្លាយទៅជាកម្ពុជាក្រោមទីពីរនោះទេ តែលោកថាទំហំនៃបញ្ហាធំ គឺការហូរចូលនៃជនជាតិវៀតណាមចូលមកកម្ពុជាមានកាន់តែច្រើន ។ លោកថា «តើយើងត្រូវផ្តល់សារ វិជ្ជមានទីដល់ពលរដ្ឋខ្មែរដើម្បីទប់ស្កាត់កុំឲ្យមានអាណានិគមបែបថ្មី ឬយើងត្រូវផ្តល់សារទាំងអស់ទៅដល់យុវជនខ្មែរ ដើម្បីកុំឲ្យមានការទប់ស្កាត់ អាហ្នឹងដែលយើងត្រូវគិតគូរ [សម្រាប់]អ្នកនយោបាយ» ។
លោក កែម ឡី អះអាងថា ចំពោះចារកម្មវៀតណាមវិញតែងតែមាន ដែលពួកគេចូលកម្ពុជា តាមរយៈការធ្វើជំនួញ និងអង្គការក្រៅរដ្ឋាភិបាលជាដើម ។ យ៉ាងណាក៏ដោយលោកថា ខ្មែរកណ្តាលនៅតែមានសង្ឃឹមក្នុងការដោះស្រាយរាល់បញ្ហាទាំងនេះ ដោយសារយុវជន និងប្រជាពលរដ្ឋសព្វថ្ងៃចេះងើបឡើងតស៊ូ ។
គួរបញ្ជាក់ថា ទឹកដីកម្ពុជាក្រោមត្រូវបានអាណានិគមនិយមបារាំង ប្រគល់ឲ្យប្រទេសវៀតណាមគ្រប់គ្រង ជាង៦០ឆ្នាំមកហើយ គឺនៅឆ្នាំ១៩៤៩ ដែលមាន២១ខេត្ត និងមានទំហំដីជិត៧ម៉ឺនគីឡូម៉ែត្រក្រឡា(៦៨៩៦៥) និងមានប្រជាពលរដ្ឋជាង១២លាននាក់ (១២ ៥៤៧ ២៥០) ។ ក្រោយមកមានការរើបម្រាស់ពីខ្មែរក្រោមជាញឹកញាប់ តែត្រូវបានបង្ក្រាបពីអាជ្ញាធរវៀតណាម ៕
សូមសរសេរមកលោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com
4 comments:
About 90,000 Viet Minh were evacuated to the North while 5,000 to 10,000 cadre remained in the South, most of them with orders to refocus on political activity and agitation.[7] The Saigon-Cholon Peace Committee, the first Việt Cộng front, was founded in 1954 to provide leadership for this group.[7] Other front names used by the Việt Cộng in the 1950s implied that members were fighting for religious causes, for example, "Executive Committee of the Fatherland Front", which suggested affiliation with the Hòa Hảo sect, or "Vietnam-Cambodia Buddhist Association".[7] Front groups were favored by the Việt Cộng to such an extent that its real leadership remained shadowy until long after the war was over, prompting the expression, "the faceless Vietcong".[7]
we know!
even Cambodian oversea work in Vietnam too.
To solve Khmer problems, prosecute
Hanoi key leaders.
He's telling the truth but CPP hate him. Now look to all CPP are so happy and they don't care about YUON take over Cambodian at all. Please wait and see . YUON will say DO MAI soon late than you know it. no where to run. Now which one of government brand that YUON not control? military ? police? . Who control all YUON in Cambodia? YUON in Beng tonle sab It like YUON country because YUON can do by what they want.It's is unbelievable . now it doesn't matter what he said CPP will destroy him.
This is my first time to agree with the word of this prince. He imbed with Sihanouk traitor for long time, and i admit that his statement here is a real ideal of patriotism . Khmer if you let the insiders traitor Khmer administration rule the country with a forceful dictatorial scheme like to day, time to fight back with enemy is very slim . Khmer government of to day are progressively implanted a hole bunch of inside working agents of Yuon enemy or pure enemy spy agents disguise as Khmer .The prince is right, Hun Sen dictator also a Yuon insider agent and surround ,from military head,interior ministry, security police and economic or financial apparatus are control by enemy or we can say, is in the grip of our enemy . How we can do to salvage our nation back, you just think about this please . It time for Khmer to stop fighting within and do concentrate to the deep enemy strategy and find way how to fightback and rescue our nation .
Post a Comment