សង្គ្រាមមិនអាចកើតមានទេ បើគណបក្សប្រជាជនកម្ពុជា ចាញ់ឆ្នោត។ នេះជាការថ្លែងឡើង របស់មន្ត្រីអង្គការសង្គមស៊ីវិល បន្ទាប់ពីមានការគម្រាមជាថ្មី របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលថ្លែងយោងពីករណី «សង្គ្រាម» ថានឹងកើតឡើង បើគណបក្សប្រជាជនកម្ពុជា ចាញ់ឆ្នោត។
iលោក ហ៊ុន សែន និងសមាជិករដ្ឋាភិបាល របស់លោក។ (រូបថតហ្វេសប៊ុក)
- ដោយ: អ៊ុម វ៉ារី
- April 02, 2015
- ប្រធានបទ: ព្រឹត្តិការណ៍
- សម្រាំងជាខេមរភាសា, គ្រប់អត្ថបទជាខេមរភាសា, វិភាគ, ស្រាវជ្រាវ អត្ថាធិប្បាយ វិភាគ, សម្រាំងស្រាវជ្រាវ វិភាគ
ឆ្លើយតបនឹងសំនួរ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ថាតើកម្ពុជា នឹងមានសង្គ្រាមឬទេ បើគណបក្សប្រជាជនកម្ពុជា ឬលោក ហ៊ុន សែន ចាញ់ឆ្នោត នៅអាណត្តិក្រោយ? លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានឆ្លើយយ៉ាងខ្លីថា «សង្គ្រាម» នឹងមិនអាចកើតមានបានឡើយ ក្នុងបរិបទបច្ចុប្បន្ននេះ។ តែលោកបានបង្ហាញការយល់ឃើញថា៖ «ប៉ុន្តែអាចនឹងកើតមាន ដូចករណីនៅភូមា គណបក្សដែលឈ្នះឆ្នោត ហើយរដ្ឋាភិបាលយោធា មិនប្រគល់អំណាចឲ្យ»។
ការថ្លែងរបស់លោក យ៉ង់ គឹមអេង បានធ្វើឡើង បន្ទាប់ពីការព្រមានរបស់លោក ហ៊ុន សែន ដែលធ្វើទៅកាន់ពលរដ្ឋម្ចាស់ឆ្នោត ថាបើគណបក្សប្រជាជនកម្ពុជា ចាញ់ការបោះឆ្នោត (លើកក្រោយ) នោះកម្ពុជា អាចនឹងកើតមានសង្គ្រាម។ ថ្លែងក្នុងពិធីដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនូវស្ពាន និងផ្លូវជាតិលេខ៩ មិត្តភាពកម្ពុជា-ចិន ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ កាលពីថ្ងៃទី០១ ខែមេសា ម្សិលម៉ិញនេះ នាយករដ្ឋមន្រ្តីបីទសវត្សរបស់កម្ពុជា បានពន្យល់ថា សង្គ្រាមនេះ អាចឈានទៅរក ភាពបាត់បង់ឱកាស នៃការអភិវធ្ឍន៍ របស់ជាតិ។ លោក ហ៊ុន សែន បានថ្លែងឡើងថា៖ «លើកក្រោយត្រូវបោះឆ្នោត អញ្ចឹង បើមិនបោះទេ ពិបាករត់ហើយ។ (...) មានគណបក្សប្រជាជន ទើបមានសន្តិភាព និងការអភិវឌ្ឍន៍។ គណបក្សដទៃមិនប្រាកដទេ។»។
បន្តែសម្រាប់ លោក យ៉ង់ គឹមអេង ដែលជាមន្ត្រីជំនាញ ក្នុងកិច្ចការអភិវឌ្ឍន៍ និងសន្តិភាពជាមួយពលរដ្ឋវិញ មិនបានយល់ ដូចលោកនាយករដ្ឋមន្ត្រីនោះឡើយ។ មន្រ្តីសង្គមស៊ីវិលរូបនេះ បានធ្វើការពន្យល់ដូច្នេះថា នៅកម្ពុជា គ្រប់គណបក្សដែលចូលរូមបោះឆ្នោត សុទ្ធតែគ្មានទ័ព និងអាវុធក្នុងដៃឡើយ ក្រៅពីកងទ័ពរបស់ជាតិ ដែលស្ថិតក្រោមការគ្រប់គ្រង ដោយបក្សកាន់អំណាច។ បើអញ្ចឹងទេ លោកបានសួរឡើងថា៖ «កងទ័ពមានតែជារបស់ជាតិ តើនឹងទៅច្បាំងជាមួយអ្នកណា?។ សង្គ្រាមអាចនឹងកើតមានទៅបាន លុះណាតែភាគីទាំងពីរ មានកម្លាំងប្រដាប់អាវុធដូចគ្នា។»
លោកបានលើកយក ឧទាហរណ៍មួយ មកបញ្ជាក់ថា ដូចករណីតំបន់ផ្តាច់ខ្លួន នៃពួកអ៊ីស្លាម ពីរដ្ឋាភិបាលហ្វីលិពីន អាចមានការច្បាំងគ្នា ទៅតាមការប្រែប្រួល នៃលទ្ធផលការបោះឆ្នោត។ ប្រធានមជ្ឈមណ្ឌលពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាពរូបនេះហាក់ដាក់ជាចម្ងល់ថា «ឥឡូវខ្មែរក្រហមដូចជាអស់ហើយ ក្រុមប្រដាប់អាវុធ ដែលមានអាវុធក្នុងដៃ ដូចជាអស់ហើយ។ អញ្ចឹងមិនដឹងថា នឹងអាចមានសង្គ្រាមដូចម្តេចនឹងកើត?»
លោក យ៉ង់ គឹមអេង បានថ្លែងឡើងថា៖ «ខ្ញុំមានជំនឿថា នឹងមិនមានសង្គ្រាមទេ។ ខ្ញុំក៏ជឿជាក់ថា មកដល់ពេលនេះហើយ ខ្មែរយើងទាំងអស់ មិនមាននណាម្នាក់ត្រូវការសង្គ្រាមទេ។» ហើយជាធម្មតា នៅក្នុងរបបប្រជាធិបតេយ្យ គណបក្សមួយ ឬមេដឹកនាំម្នាក់ មិនអាចកាន់អំណាច ជារៀងរហូតនោះឡើយ។ លោក គឹមអេង បានថ្លែងឲ្យដឹងទៀតថា អាណត្តិនេះ គណបក្សមួយឈ្នះឆ្នោត គង់នឹងអាណត្តិក្រោយ មានគណបក្សថ្មី ចូលកាន់តំណែងជំនួសជាមិនខាន ហើយមិនអាចថា «ទាល់តែបក្សមួយជាប់ ទើបអាចមានសន្តិភាព ហើយបក្សមួយទៀតជាប់ វាមិនមានសន្តិភាពនោះ វាមិនអាចកើតមាន ក្នុងរបបប្រជាធិបតេយ្យ ជាដាច់ខាត។»។
តែបើសិនជាលោក ហ៊ុន សែន បានព្រមានដូចនេះ មិនមែនលោកនាយករដ្ឋមន្ត្រី គ្មានអំណះអំណាងនោះទេ។ លោក ហ៊ុន សែន បានរំលឹកពីសភាពការណ៍ ក្រោយការបោះឆ្នោត ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ថា ធនាគារអេស៊ីលីដា បានដកលុយចំនួន ១៧៥លានដុល្លារ ក្នុងពេលតែបីថ្ងៃ ដើម្បីទឹញប្រេងសាំងទាំងអស់ស្តុកទុក ហើយក្រោយពេលដែលដឹងថា គណបក្សប្រជាជនកម្ពុជាឈ្នះ ទើបសភាពការណ៍នយោបាយ ក្រោយការបោះឆ្នោត មានភាពស្ងប់ស្ងាត់ទៅវិញ។ នាយករដ្ឋមន្ត្រីកម្ពុជា ដែលកាន់អំណាចយូរជាងគេ នៅអាស៊ី បានបញ្ជាក់ថា៖ «អានេះត្រូវមើលឲ្យច្បាស់ ក្រែងលោអត់ពីគណបក្សប្រជាជន វាក្រឡាប់ចាក់។ (...) បោះដើម្បីសន្តិភាព ឬបោះដើម្បីសង្គ្រាម។ (...) មានព្រៃ មិនខ្វះអុសដុតទេ។ ខ្ញុំចង់និយាយថា ឲ្យតែមានសន្តិភាព គឺនៅមានឱកាសដើម្បីអភិវឌ្ឍន៍។ ប៉ុន្តែបើមានសង្រ្គាមហើយ រត់លូន រួចហើយត្រូវមីនងាប់។»
ទាក់ទងនឹងករណីនេះ លោក យ៉ង់ គឹមអេង បានធ្វើការប្រៀបធៀប ទៅនឹងប្រទេសភូមា ដែលគណបក្សឈ្នះឆ្នោត ដែលដឹកនាំដោយអ្នកស្រី អង់សានស៊ូជី មិនត្រូវបានរដ្ឋាភិបាលយោធា ដែលកំពុងកាន់អំណាច ប្រគល់អំណាចឲ្យ ក្រោយការចាញ់ឆ្នោតរបស់ខ្លួននោះទេ។ មិនត្រឹមតែប៉ុណ្ណឹង រដ្ឋាភិបាលយោធានោះ បានធ្វើការចាប់ឃុំខ្លួន មេបក្សប្រឆាំង ដែលឈ្នះឆ្នោតនោះទៀត។ ករណីនេះ លោកបានបង្ហាញថា សង្គ្រាមនឹងមិនកើតមានឡើយ ព្រោះភាគីម្ខាងទៀត មិនមានអាវុធ ឬទ័ព។
លោក គឹមអេង បានបង្ហាញការជឿជាក់ថា វាមិនអាចមាន«សង្គ្រាម»ទេ។ ក៏ប៉ុន្តែ «អាចនឹងកើតមានដូចករណីនៅភូមា គណបក្សដែលឈ្នះឆ្នោត ហើយរដ្ឋាភិបាលយោធា មិនប្រគល់អំណាចឲ្យ។ (តើពេលនោះ) វាមានកើតសង្គ្រាមអី? មិនមានសង្គ្រាមអីទេ។»
បើមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ តែមិនមានការប្រគល់អំណាច ដោយគណបក្សកាន់អំណាច ក្រោយការចាញ់ឆ្នោតរបស់ខ្លួននោះ វាមិនមែនជារបបប្រជាធិបតេយ្យទេ សង្គ្រាមក៏គ្មានដែរ តែវាប្រាកដជា កើតមាននូវរបបផ្តាច់ការ។ លោក គឹមអេង បន្តថ្លែងទៀតថា៖ «របបផ្តាច់ការយោធានិយម វាគ្រាន់តែមិនមានមុខមាត់ក្នុងឆាកអន្តរជាតិ ជាមួយនឹងការហ៊ុំព័ទ្ធ ផ្នែកសេដ្ឋកិច្ច ពីពិភពលោក។ (...) អ្វីដែលជាការព្រួយបារម្ភ គឺនៅលើចំណុចនេះឯង។ (...) ខ្ញុំមិនជឿថាអ្នកនយោបាយកម្ពុជា មិនបណ្តោយឲ្យប្រទេស ឈានទៅរកករណីនេះឡើយ។ (...) និរន្តរភាព សន្តិភាព និងភាពសុខដុមរមនាតទៅអនាគត ព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្គ្រាមជូរចត់នោះវាយូរមកហើយ។»៕
11 comments:
Begin of Drgunzet's comment.
If CNRP wins the election, Vietnam will cut power supply to Cambodia, 650 thousands garment workers and many others will lose jobs as factories have no power to operate.
CNRP will demand Vietnam to resupply power to Cambodia or they will incite people to hunt down Vietnamese ethics in Cambodia to kill them all. Vietnam threatens to come over to protect the Vietnamese if Khmer carry out genocidal acts again.
Vietnam will not resupply power to Cambodia unless Mr. Hun Sen comes back to power. Its Vietnam electricity and Vietnam has the right to make condition with the sale of electricity.
As we all know, Khmer always make threat of killings to get their ways. So, that's how war begins.
But Cambodian Army will topple CNRP if CNRP refuses to step down despite million of people protest and demand Mr. Hun Sen to be back as PM. So, war can be averted.
-Drgunzet-
P.S. I will be honest with you. With your Khmer mentality, Khmer professional will find it difficult to get good jobs. Any employers who are aware of the killer-mentality within the Khmer would be reluctant to hire the Khmer. It's simply common sense, you know...
I do supports war if animal Kem idiots Sok sva or the ex Khmer roughs come to power. Mike
The 2 Viet dogs above enjoy each other company.
https://www.youtube.com/watch?v=nLCHbfEgOqo
I would leave them alone.
Yup, Khmerization is totally trash!
NO question about it - still wanna frequent it?
It don't matter how many million comments are being deleted/expunged or the comment box itself is being disabled, the fact remains that 'Khmerization/School of Vice/DrGunZet's' is one of the same???
Still wanna frequent 'Khmerization'???
Anybody?
Khmerization has his own choice, only trashy peoples like ki lover they enjoy the singleness of one ideas one aggressive and exaggerate , hatreds cheat,ing ...right. I wast a lote of time fighting with cruelty idiots who are obsess with barbaric ideology...they never let go thier negatives garbage...right.aren't they? And now you clearly see Khmerization not taking trash any more.right.? Keepyour trashy and using it in your family not in civilize blog like khmerization..Mike
Haha...go play with yourself in the shower, Mike!!! Tell me if you want a porn magazine - Playboy or Penthouse [I wish I could post it]?
School of Vice = Mike/DrGunzet's? We'll see!!!
School of vice = youn puppet = traitor
What the hell do u know u stupid dog. You don't even know anything stupid idiot talk like u know everything about khmer people piss off with ur bull shit
តាមច្បាប់អន្តរជាតិបានចែង នឺងបានចុះហត្ថទទួលពីអាខ្វាក់ផងនុះ អាខ្វាក់ ទោះជាមានស្លាបឬមហិតរិទ្ធតែលើប្រជាជនខ្មែរយា៉ងណាក៏ដោយ ក៏អា ខ្វាក់មិនអាចគេចផុតពីសំណាញ់អន្តរជាតិបានដែរពេលនេះ នេះវាគ្រាន់តែជាការ គំរាមឥតខ្វាស់អៀនរបស់អាមនុស្សអស់លក្ខដូជជាអាមេឃាដករនេះទេ មនុស្សយើងមានថ្ងៃអន្សា មិនអាចមានជីវិតអមាតៈ រង់ចាំមើលថ្ងៃអន្សា ?
must take hun-sen and runnarote to court because they are destroy a properties and killed soldiers during the coup 1997 .theses two criminal must face the justice because they not obey the rule of democracy in peace agreement 1991(paris accord).
Post a Comment