បន្ទាប់ពីមេដឹកនាំគណបក្សប្រឆាំង លោក សមរង្ស៊ី និងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បណ្ដើរទៅចូលរួមកម្មវិធីអង្គរសង្ក្រាន្តកាលពីថ្ងៃបុណ្យចូលឆ្នាំថ្មីនោះមក ឥឡូវនេះអ្នកទាំងពីរនឹងធ្វើដំណើររួមគ្នាម្ដងទៀតទៅទីក្រុងកូឡាឡាំពួរ (Kuala Lumpur) ប្រទេសម៉ាឡេស៊ី។
ក្នុងដំណើរទស្សនកិច្ចនេះ លោក សមរង្ស៊ី បានអញ្ជើញពលរដ្ឋខ្មែរទាំងអស់ដែលកំពុងធ្វើការនៅប្រទេសម៉ាឡេស៊ីដើម្បីជួបសំណេះសំណាលជាមួយរូបលោក និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅសណ្ឋាគារ ហ៊ីលតុន ដាប់បល ទ្រី (Hilton Double Tree )ក្នុងទីក្រុងកូឡាឡាំពួរ នៅថ្ងៃសៅរ៍ ទី២៥ ខែមេសា ខាងមុខនេះចាប់ពីម៉ោង៤:៣០ នាទីល្ងាច៕
No comments:
Post a Comment