ទីបំផុតរកមុខឃើញហើយ គឹក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានអ្នកលឿង ហៅស្ពានត្សឹបាសា(Spien Tsubasa) នាថ្ងៃចន្ទ ទី០៦ ខែមេសា ឆ្នាំ២០១៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសារភាពជាសាធារណៈថា សម្តេចជាអ្នកអន្តរាគមន៍ទៅតុលាការឲ្យដោះលែងស្រីស្រស់ក្មេងដែលបើកបររថយន្តទាំងស្រវឹង ចងកំហឹងបុកភូមិគ្រឹះ និងក្រុមអង្គរក្សរបស់សម្តេច បានឋិតនៅក្រៅឃុំបណ្តោះអាសន្ន ដើម្បីកុំឲ្យមជ្ឈដ្ឋាននានារិះគន់សម្តេចថា នាយករដ្ឋមន្ត្រីអាងអំណាចយកកូនគេទៅឃុំខ្លួន (Sic!) ។
គួររំលឹកជូនថា ស្រីស្រស់ក្មេងម្នាក់ឈ្មោះ អ៊ុង កុលហ្សានិច អាយុ២៥ឆ្នាំ មានមុខរបរជានិស្សិតផង ជាតំណាងផ្នែកលក់រថយន្តឲ្យក្រុមហ៊ុន BMW ផង និងជាអតីតពិធីការិនីទូរទស្សន៍ My TV ផង ដែលបានបើករថយន្តទំនើបម៉ាក BMW មានតម្លៃជាង១០ម៉ឺនដុល្លារអាមេរិក ពាក់ស្លាកលេខភ្នំពេញ2AE-1113 ទាំងអាការៈស្រវឹង ចងកំហឹងជាមួយក្រុមអង្គរក្ស និងភូមិគ្រឹះនាយករដ្ឋមន្ត្រីក្បែរវិមានឯករាជ្យ ធ្វើឲ្យអង្គរក្សឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍២នាក់រងរបួសធ្ងន់ធ្ងរ និងខូចខាតទោចក្រយានយន្តក្រុមអង្គរក្សចំនួន៤គ្រឿង ព្រមទាំងបាក់ដើមឈើលំអផ្លូវសាធារណៈចំនួន១ដើម កាលពីវេលាម៉ោង០១និង៤៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៥កន្លងទៅនោះ ត្រូវបានលោក គឹម រ័ត្នណារិន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែងឲ្យឋិតនៅក្រៅឃុំបណ្តោះអាសន្ន កាលពីរសៀលថ្ងៃទី០៣ ខែមេស ឆ្នាំ២០១៥ ខណៈមជ្ឈដ្ឋាននានាបានផ្តោតអារម្មណ៍ថា គឺជាការសម្រេចឋិតនៅក្រោមការអន្តរាគមន៍ពីសំណាក់អ្នកមានអំណាច និងអ្នកមានលុយកាក់ណាមួយមិនខាន ។
ឥឡូវ ទីបំផុតបុរសខ្លាំងបានចេញមុខសារភាពជាសាធារណៈហើយ គឺសម្តេចជាអ្នកអន្តរាគមន៍ទៅតុលាការឲ្យមានការដោះលែង ។
មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យនៅកម្ពុជា បានលើកឡើងថា ករណីពាក់ព័ន្ធនឹងនីតិវិធីច្បាប់នៅស្ថាប័នតុលាការ គួរតែបុរសខ្លាំងទុកលទ្ធភាពឲ្យតុលាការចាត់ការ និងសម្រេចតាមច្បាប់ចុះ កុំចេះឮមាត់ ឮក និងលូកដៃ លូកជើងទៅបានហើយៗបើចេះតែចេញមុខអន្តរាគមន៍ឆ្វេចឆ្វាចបែបនេះ គឺនាំឲ្យគេរិះគន់ថា បុរសខ្លាំងដៃវែង ពូកែខាងអន្តរាគមន៍ និងគេក៏ចោទប្រកាន់ដែរថា "ច្បាប់ឋិតនៅលើបបូរមាត់សម្តេច" ៕
1 comment:
I wonder why hun let her of the hook . is it fate,or the cliche there is no such thing as free lunch. I let you off the hook and you are to me an attractive woman what can you give me in return? I wonder she has already been in bed with ah wkak.
But watch out girl if or when bunrany ever finds out this cozy and convenient arrangement, she will come after you with a full vengeance.
Post a Comment