នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៥នេះ លោក ជា មុនី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើលិខិតផ្លូវការមួយច្បាប់ជូនឯកឧត្តម ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយលើកឡើងអំពីករណីការប្រើប្រាស់អំពើហិង្សាមកលើថ្នាក់ដឹកនាំ និងសមាជិកសហជីពសេរីកម្មករនៃរោងចក្រកាត់ដេរសម្លៀកបំពាក់មួយឈ្មោះហ៊ីរ៉ូតា(ខេមបូឌា) ហ្គាមេន "Hirota (Cambodia) Garment Co., Ltd." មានទីតាំងឋិតនៅភូមិចំបក់ ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលមានថៅកែជាជនជាតិជប៉ុនឈ្មោះ Hirota Takaaki ព្រមទាំងបានស្នើសុំឯកឧត្តម ឯកអគ្គរាជទូតជប៉ុនអន្តរាគមន៍ទៅនិយោជករោងចក្រ Hirota ឲ្យបញ្ឈប់នូវសកម្មភាពប្រើប្រាស់អំពើហិង្សាមកលើថ្នាក់ដឹកនាំ និងសមាជិកសហជីពសេរីកម្មករប្រចាំរោងចក្រ ដើម្បីឈានទៅបង្កនូវបរិយាកាស និងលក្ខខណ្ឌការងារល្អប្រសើរ អនុលោមតាមច្បាប់ស្តីពីការងារនៃព្រះរាជាណាចក្រកម្ពុជាឡើងវិញ ។
លិខិតរបស់ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ដែលបានគោរពជូនឯកឧត្តម ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជានោះ មានខ្លឹមសារទាំងស្រុងដូចតទៅ ៖
1 comment:
This is a bad unprecedented Mafia style of rich Japanese conglomerate free enterprise in foreign soil or what? Where the government authority of free Cambodia ? they all sleep in their Chair or busy to count the corrupt bribe ?
Post a Comment