ប្រសិនបើអ្នកមិនអាចប្រឡងជាប់យកអាហារូបករណ៍ពេញថ្លៃពីសាកលវិទ្យាល័យនានាបាន អ្នកអាចពិចារណាដាក់ពាក្យសុំចូលរៀននៅសាកលវិទ្យាល័យមួយចំនួនដែលមិនមានការបង់ថ្លៃសាលា ឬសាកលវិទ្យាល័យណាមួយដែលចេញថ្លៃបង់សាលាឲ្យអ្នកបាន។
ប្រទេសមួយចំនួនដូចជាហ្វាំងឡង់ អូស្ត្រាលី ន័រវែស អាល្លឺម៉ង់ និងស៊ុយអែត មានការផ្តល់ជូននូវកម្មវិធីថ្លៃបង់សាលាជាច្រើនប្រភេទសម្រាប់និស្សិតអន្តរជាតិ។
សាកលវិទ្យាល័យដែលមិនចាំបាច់បង់ថ្លៃសិក្សានៅប្រទេសន័រវែស
យោងតាម «Studyinnorway.no» សាកលវិទ្យាល័យរដ្ឋរបស់ប្រទេសន័រវែស មិនយកថ្លៃបង់សាលានោះទេសម្រាប់និស្សិតទាំងអស់ រួមទាំងនិស្សិតអន្តរជាតិផងដែរ គ្រប់កម្រិតសិក្សា តាំងពីបរិញ្ញាបត្រដល់ថ្នាក់បណ្ឌិត។ វាអាចមានករណីខ្លះនិស្សិតត្រូវបង់ថ្លៃសាលាតែវាសម្រាប់តែកម្រិតសិក្សាជំនាញមួយចំនួនប៉ុណ្ណោះ។ និស្សិតទាំងអស់ត្រូវបង់ថ្លៃសិក្សាត្រឹមតែ ៤០ ទៅ ៨០ ដុល្លារប៉ុណ្ណោះក្នុងមួយឆមាស។ បើទោះជាសាលាឯកជនទាំងអស់ត្រូវបង់ថ្លៃសិក្សាក៏ដោយនៅប្រទេសន័រវែស ប៉ុន្តែថ្លៃសាលាទាំងនោះមានចំនួនតិចជាងប្រទេសជាច្រើន ហើយនិស្សិតបរទេស បង់ថ្លៃសាលាតិចជាងនិស្សិតជនជាតិន័រវែស។
ប៉ុន្តែ សម្រាប់និស្សិតអន្តរជាតិ គេគួរដឹងថា ការចំណាយក្នុងការរស់នៅក្នុងប្រទេសន័រវែសថ្លៃខ្លាំងណាស់។ សម្រាប់និស្សិតម្នាក់សិក្សានៅប្រទេសន័រវែស គឺគេត្រូវចំណាយយ៉ាងហោចណាស់ ១០ ០០០ ទៅ ១៣ ០០០ ដុល្លារក្នុងមួយឆ្នាំ។
ព័ត៌មានបន្ថែមសូមចូលទៅ៖ http://www.studyinnorway.no/Where-can-I-studyនិងhttp://www.scholars4dev.com/category/country/europe-scholarships/norway/
|
សាកលវិទ្យាល័យដែលមិនចាំបាច់បង់ថ្លៃសិក្សា នៅប្រទេសហ្វាំងឡង់
យោងតាមគេហទំព័រ «studyinfinland.fi» មានសាកលវិទ្យាល័យមួយចំនួនដែលអ្នកអាចសិក្សាដោយមិនចាំបាច់បង់ថ្លៃសាលាបាន គ្រប់កម្រិត និងសម្រាប់និស្សិតមកពីប្រទេសណាក៏បាន។ ប៉ុន្តែ អ្នកត្រូវត្រៀមថវិកាមួយចំនួនសម្រាប់ការស្នាក់នៅ ហូបចុក និងថ្លៃធ្វើដំណើរជាដើម។ សម្រាប់ការចំណាយសម្រាប់ការរស់នៅក្នុងប្រទេសហ្វាំងឡង់សម្រាប់និស្សិតម្នាក់ គឺអស់ប្រមាណពី ៥០០ ទៅ ៨ ០០០ អឺរ៉ូ ក្នុងមួយខែ។ បច្ចុប្បន្នអាហារូបករណ៍ប្រភេទនេះភាគច្រើន ផ្តល់ជូនចំពោះកម្រិតបណ្ឌិត និងការស្រាវជ្រាវ។
ព័ត៌មានបន្ថែមសូមចូលទៅ៖
http://www.studyinfinland.fi/wheretostudy និងhttp://www.studyinfinland.fi/scholarships |
សាកលវិទ្យាល័យដែលមិនចាំបាច់បង់ថ្លៃសិក្សានៅប្រទេសអូទ្រីស
យោងតាមគេហទំព័រ «studyinaustria.at» ប្រសិនបើអ្នកមិនមែនជានិស្សិតជនជាតិអឺរ៉ុប សាកលវិទ្យាល័យមួយចំនួននៅប្រទេសអូទ្រីស គិតថ្លៃបង់ការសិក្សារបស់អ្នកត្រឹមតែ ៣៦៣,៣៦ ឬ ៧២៦,៧២ អឺរ៉ូសម្រាប់មួយឆមាសប៉ុណ្ណោះ និង ១៧,៥០ អឺរ៉ូទៀតសម្រាប់ជាសមាជិករបស់សមាគមនិស្សិត និង ៥០ អឺរ៉ូសម្រាប់ប័ណ្ណធានាក្នុងមួយឆមាស។ ប្រសិនបើអ្នកជានិស្សិតមកពីប្រទេសដែលមិនសូវអភិវឌ្ឍន៍ អ្នកប្រហែលជាមិនត្រូវបង់ថ្លៃសាលាទេ ប៉ុន្តែត្រូវបង់ថ្លៃចូលសមាគមនិស្សិត និងប័ណ្ណធានា។
សម្រាប់និស្សិតម្នាក់សិក្សានៅប្រទេសអូទ្រីស គេត្រូវចំណាយសម្រាប់ការចាយវាយ ប្រហែល៨០០អឺរ៉ូក្នុងមួយខែលើម្ហូប ការស្នាក់នៅ និងធ្វើដំណើរ។
ព័ត៌មានបន្ថែមសូមចូលទៅ៖ http://www.studyinaustria.at/study_in_austria/higher_education_instituti...
|
សាកលវិទ្យាល័យដែលមិនចាំបាច់បង់ថ្លៃសិក្សានៅប្រទេសអាល្លឺម៉ង់
ចាប់ពីខែតុលា ឆ្នាំ២០១៤មក សាកលវិទ្យាល័យទាំងអស់នៅអាល្លឺម៉ង់ មិនយកថ្លៃបង់សាលាឡើយសម្រាប់ថ្នាក់ «undergraduate» រួមទាំងនិស្សិតបរទេសផង។ នៅទីក្រុងខ្លះ សាកលវិទ្យាល័យយកថ្លៃវិភាគទានត្រឹមតែ៥០អឺរ៉ូប៉ុណ្ណោះ សម្រាប់មួយឆមាស និង៥០អឺរ៉ូសម្រាប់ការចុះឈ្មោះ។
ការចំណាយក្នុងការរស់នៅក្នុងប្រទេសអាល្លឺម៉ង់ ជាមធ្យម សម្រាប់និស្សិត គឺ៥០០ ទៅ៨០០អឺរ៉ូ លើការស្នាក់នៅ ធ្វើដំណើរ ម្ហូបអាហារ និងការចំណាយផ្សេងៗ។
|
សាកលវិទ្យាល័យដែលមិនចាំបាច់បង់ថ្លៃសិក្សានៅប្រទេសស៊ុយអែត
យោងតាម «studyinsweden.se» សម្រាប់កម្មវិធីថ្នាក់បណ្ឌិត គឺគ្មានការបង់ថ្លៃសិក្សាទេ។ ប៉ុន្តែនិស្សិតត្រូវបង់ ថ្លៃចូលសមាគមនិស្សិត ពី៦ដុល្លារ ទៅ៤២ដុល្លារ និងថ្លៃប័ណ្ណធានាផងដែរ។ មានសាកលវិទ្យាល័យជាច្រើនដែលផ្តល់អាហារូបករណ៍ពេញថ្លៃ និងអាហារូបករណ៍ខ្លះៗ ក្នុងលក្ខណៈជា «tuition waivers»សម្រាប់និស្សិតអន្តរជាតិ។
|
No comments:
Post a Comment