អ្នកនាំពាក្យនៃអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក កែវ រ៉េមី ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០១៤។
RFA/Sek Bandith
ប្រធានអ្នកនាំពាក្យអង្គភាពប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក កែវ រ៉េមី បានទូរស័ព្ទមកកាន់វិទ្យុអាស៊ីសេរី នៅរសៀលថ្ងៃទី៣ កុម្ភៈ ដោយបញ្ជាក់ថា ការសម្រេចដាក់ លោក សុខ សូកាន ជាកូនប្រុស លោក សុខ អាន ឲ្យធ្វើជាតំណាងរាស្ត្រមណ្ឌលតាកែវ ជំនួស លោក សូ ឃុន ដែលស្លាប់នោះ ធ្វើឡើងត្រឹមត្រូវតាមច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ដោយមិនមានការផ្លោះលេខរៀងបេក្ខជននោះទេ។
លោក កែវ រ៉េមី ថ្លែងថា៖ «ក្រោយ លោក សូ ឃុន ស្លាប់ទៅ ការឡើងជំនួសនេះ គឺឡើងតាមលំដាប់លំដោយត្រឹមត្រូវ។ ឯកឧត្តម ចាន់ សារុន លេខរៀងបន្ទាប់ពី លោក សូ ឃុន សុំលាលែងអត់ចូលក្នុងសភាទេ ព្រោះគាត់ជាទេសរដ្ឋមន្ត្រី។ ឯកឧត្តម ពេជ សោភ័ន ក៏គាត់លាលែងដែរ អ៊ីចឹងគឺដល់លេខដែលគាត់ (សុខ សូកាន) ត្រូវឡើង វាមិនមែនធ្វើឡើងដោយគ្មានតម្លាភាព។ អ្នកនិយាយចេះតែមួលបង្កាច់គ្នាអ៊ីចឹង»។ Keo Remy said: "After So Khun passed away, his replacement must be done in the order (on the candidate list). His Excellency Chan Sarun was on the list next to So Khun, but he asked to be allowed to resign because he is a senior minister. As for His Excellency Pich Sophorn (a minister and Hun Sen's in-law) has also resigned, so it's Sok Sokan's turn to be promoted. It was not done without transparency. The critics always twisted the truth". [Khmerization: Well in my opinion, those old guards were forced to resign to make way for Sok An's son because they might not be loyal to Hun Sen and Sok An anymore, especially Chan Sarun who is an ardent Chea Sim's loyalist!]
ប្រតិកម្មរបស់ លោក កែវ រ៉េមី នៅពេលនេះ ធ្វើឡើងបន្ទាប់ពីអង្គការសង្គមស៊ីវិលដែលធ្វើការឃ្លាំមើលការបោះឆ្នោត គិតថា ការដាក់ឲ្យកូនប្រុសអ្នកមានឥទ្ធិពលរបស់គណបក្សប្រជាជនកម្ពុជា ដែលគេដឹងថា លោក សុខ អាន ជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា ទៅជាតំណាងរាស្ត្រនៅពេលនេះ ធ្វើឡើងដោយគ្មានតម្លាភាព៕
4 comments:
What is this schmuck going to say, "Illegal". Why bother even making a statement and have microphones surrounded him.
ម្សៀកែវ រា់មី ធ្លាប់ជាមនុស្សម្នាក់មានមនសិកាជាតិ បុ៉ន្តែឥឡូវបានក្លាយ ជាមនុស្សម្នាក់ដែលមានមនសិកាចោរជាងអ្នកណាទាំងអស់ ។
ស៊ីភីភី ធ្វើអីក៍ត្រូវច្បាប់ដែរ ហើយមិនដែលរុំលងច្បាប់ម្ដងណាទេ ហា ហា អ្នកដែលមើលឃើញប្រហែលឡប់អស់ហើយ ដាក់គុកទាំងអស់ទៅ ហា ហា នោះថ្ងៃក្រោយបែបគេលែងឃើញខុសទៀតហើយ
He try to explain the jungle law,nepotism of communist mindset . he need to kiss his boss ass to stay in power . he have no gut, or a reasonable idea to tell the truth, because he turn himself to be an automatic recorder of the communist dictatorship, not a human being any more . I don't know why his wife still love the recording machine instead of real human .
Post a Comment