Thu, 19 February 2015| ស៊ូ វុទ្ធី ភ្នំពេញ ប៉ុស្តិ៍
អ្នកនាង ចន ច័ន្ទលក្ខិណា ប្រតិ្តកម្មពីភាពអសន្តិសុខ នៅក្នុងសង្គមខ្មែរ។ ហ្វេសប៊ុក ចនច័ន្ទ លក្ខិណា
តារាសម្តែងជើងចាស់ ដែលតែងសម្តែងភាពខ្វាយខ្វល់ នឹងសិល្បៈបរទេសចូលជ្រែកអា ជីពខ្លួន អ្នកនាង ចន ច័ន្ទលក្ខិណា ថ្មីៗនេះបានសម្តែងប្រតិ្តកម្ មពីភាពអសន្តិសុខនៅក្នុង សង្គមខ្មែរបច្ចុប្បន្ន ដោយនាងសរសេរចំៗថា៖ «ស្រុកខ្មែរអភិវឌ្ឍខ្លាំងខា ងចោរឆក់កាបូប»។
ការបង្ហាញទស្សនៈអវិជ្ជមានចំ ពោះសង្គមរបស់តារាភាពយន្តមេ ម៉ាយកូនមួយរូបនេះបានស្ដែង ឡើងបន្ទាប់ប្អូនស្រីបង្កើត របស់នាងត្រូវចោរឆក់កាបូប និងបណ្តាលឲ្យរងរបួសបែកក្ បាសកាលពីថ្ងៃទី១៧ ខែកុម្ភៈ។
តារាសម្តែងអ្នកនាង ចន ច័ន្ទលក្ខិណា ដែលទើបស្ងប់រឿងជំនួបស្នេហ៍ មន្រ្តីពាក់ផ្កាយក្រោយប្តឹ ងលែងលះលោក យុត្ថារ៉ា ឆានី ជាអតីតស្វាមីនោះ បានសរសេរបង្ហោះក្នុងគណនីហ្ វេសប៊ុករបស់នាងថា៖«មិនដឹងថាពេលណា ឆ្នាំណា សតវត្សណាបានប្រទេសខ្មែររស់ ក្នុងភាពសន្តិសុខដូចគេ? ប្រទេសខ្មែរជាប្រទេសដែលរី កចម្រើន និង អភិវឌ្ឍខ្លាំងខាងឆក់កាបូប » ។
នៅក្នុងសាររិគន់សង្គមនេះ អ្នកនាង ចន ច័ន្ទលក្ខិណា បានលើកឡើងទៀតថា៖ «នេះជាសមិទ្ធផលមួយដែលប្រជា ពលរដ្ឋខ្មែរទទួលបាន»។
No comments:
Post a Comment