ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋខ្មែរ២នាក់ក្នុងចំណោមគ្នា៤នាក់ធ្វើចំណាកស្រុក ខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសថៃបើតាមការអះអាងពីសាច់ញាតិជនរងគ្រោះប្រាប់ ឱ្យដឹងថា ត្រូវបាន ទាហានថៃបាញ់សម្លាប់និងយកកង់ឡានដុតសពទៀតផង ។ ចំណែក២នាក់ទៀតបាត់ខ្លួនពុំទាន់ដឹងមូលហេតុនៅឡើយនោះទេ។ ហេតុការណ៍កើត កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០១៥ នៅចំណុច ក្នុងភូមិសាស្ត្រស្រុកខ្លងហាត ខេត្តស្រះកែវ ប្រទេសថៃ ឈមនិង ស្រុកសំពៅលូន ខេត្តបាត់ដំបង ។ សាកសពឆេះខ្លោចបន្ទាប់មកត្រូវទាហានថៃយកសពដឹកបន្តទៅក្រុងបាងកក។
បើតាមសាច់ញាតិជនរងគ្រោះឈ្មោះ វឿន បៀន ប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី៩ ខែមករា នេះថា ជនរងគ្រោះត្រូវទាហានថៃបាញ់សម្លាប់១ឈ្មោះ សូ រស់ ភេទប្រុស អាយុ៣៦ឆ្នាំ ២, វឿន ជី ភេទប្រុស អាយុ២១ឆ្នាំ ជនរងគ្រោះទាំង២នាក់រស់នៅភូមិគោកកី ឃុំសែនសុខ ស្រុកក្រឡាញ់ខេត្តសៀមរាប។ ជនរងគ្រោះត្រូវទាហានថៃបាញ់សម្លាប់និងយកកង់ឡានដុតត្រូវបានពលករខ្មែរដកដំឡូងឃើញ ហើយរាការណ៍ប្រាប់មកសាច់ញាតិ។ លុះនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៥ សាច់ញាតិ ជនរងគ្រោះទៅដល់កន្លែងកើតហេតុ គឺឃើញមានស្នាម ដុតនិង កង់ឡាន ហើយ មានសល់ ឆ្អឹងមួយចំនួននៅទីនោះ ក្រុមសាច់ញាតិជនរង គ្រោះក៏បានរើសឆ្អឹង ខ្លះមកផ្ទះផងដែរ។ សាកសពត្រូវទាហានថៃដុតនិងកង់ឡានឆេះ អត់អស់នោះទេហើយបន្ទាប់មកត្រូវបានគេដឹកសពបន្តទៅក្រុងបាងកក ។
បើតាមប្រភពព័ត៌មានដដែលប្រាប់ឱ្យដឹងទៀតថា ជនរងគ្រោះទាំង២នាក់បានចេញ ទៅឆ្លងដែនតាមច្រករបៀងស្រុកសំពៅលូនខេត្តបាត់បត់ដំបងចូលទៅប្រទេសថៃនៅចំណុច ភូមិសាស្ត្រក្នុងស្រុកខ្លងហាតប្រទេសថៃដើម្បីស៊ីឈ្នួលកម្មករកាប់អំពៅ។រយៈពេលដែលជន រងគ្រោះឆ្លងដែនចូលក្នុងប្រទេសថៃគឺទូរស័ព្ទពួកគេបាត់ការទំនាក់ទំនងរហូតមកដល់ពេលនេះ។
ជុំវិញបញ្ហានេះ លោកជា សម្បត្តិ អភិបាលស្រុកសំពៅលូនប្រាប់ឱ្យដឹងថា លោក ទទួលស្គាល់ពិតជាមានមនុស្សស្លាប់០២នាក់នោះមែនក៏ប៉ុន្តែគេពុំទាន់ដឹងច្បាស់ជាសពពល ករខ្មែររឺជនជាតិថៃនោះទេករណីនេះលោកកំពុងតែទំនាក់ទំនងទៅភាគីថៃដើម្បីឱ្យសមត្ថកិច្ច កម្ពុជាយើងចុះទៅស្រាវជ្រាវបន្ថែមទៀ។
លោក នេត សេរី អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវបានប្រាប់ឱ្យដឹងតាម ទូរស័ព្ទនៅព្រឹកថ្ងៃទី៩ ខែមករានេះថា ព័ត៌មាននេះលោកពុំទានទទួលបាននៅឡើយនោះទេ ដោយ រង់ចាំលោក ធ្វើការស្រាវនោះសិន។
លោក ពេជ្រ វណ្ណា ប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា- ថៃ ប្រាប់ឱ្យដឹងថា ព័ត៌មាននេះលោកបានទទួលរួចហើយប៉ុន្តែពុំទាន់ច្បាស់លាស់នៅឡើយនោះទេ ។នៅពេល នេះលោកកំពុងតែចាត់កម្លាំងចុះទៅដល់កន្លែងកើតហេតុដើម្បីស៊ើបអង្កេត។
គួររំលឹកថា ជុំវិញនៃការឆ្លងដែនខុសច្បាប់របស់ពលករខ្មែរទៅរកការងារធ្វើនៅ ប្រទេសថៃគឺគេសង្កេតឃើញនៅតាមច្រលរបៀងស្រុកសំពៅលូនជាពិសេសច្រករបៀងនៅចំណុចភូមិអូរ ឃុំសន្តិភាព និងចំណុចច្រករបៀងអង់តែន ឃុំសិរីមានជ័យជារៀងរាល់ថ្ងៃគេ ឃើញមានពលករខ្មែរឆ្លងដែនខុសច្បាប់យ៉ាងគគគ្រឹកគគ្រេង។ការឆ្លងដែនខុសច្បាប់នោះគេមិនឃើញសមត្ថកិច្ចឈរជើងនៅទីនោះមានការទប់ស្កាត់នោះឡើយ។ ការបណ្តែបណ្តោយ បែបនេះ ត្រូវគេដាក់ការសង្ស័យថាសមត្ថកិច្ចទទួលសំណូកថវិកាពីពលកខ្មែរក្នុង ម្នាក់៥ពាន់រៀលទៅ១ម៉ឺនរៀល ៕
ប្រភពពី នគរវត្ត
No comments:
Post a Comment