PHNOM PENH (The Cambodia Herald) -- United Nations special envoy will visit Cambodia from 17 to 25 January, 2015 as part of his final fact-finding mission to the country, according to a statement of Office of the High Commissioner of United Nations.
"My visit to the country is part of my overall assessment of the situation of human rights in Cambodia today," Surya P. Subedi, United Nations human rights expert said.
"In my last mission to the Kingdom, I will focus on the progress achieved towards making state institutions independent with particular reference to legal and judicial reform," he said.
Mr. Subedi is expected to meet with the Prime Minister Hun Sen and other senior members of the Royal Government during his nine-day mission, said the statement.
Since his appointment as Special Rapporteur in March 2009, Mr. Subedi has made eleven visits to the Kingdom of Cambodia to date, and has presented seven reports to the UN Human Rights Council.
អ្នករាយការណ៍ពិសេសនៃឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya P. Subedi) ធ្វើសន្និសីទកាសែត នៅការិយាល័យនារាជធានីភ្នំពេញ នៅថ្ងៃ១៦ មករា ឆ្នាំ២០១៤។
RFA/Tin Zakariya
លោក សុរិយា ស៊ូប៊ែឌី (Suriya Subedi) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា មានគម្រោងមកទស្សនកិច្ចការងារនៅកម្ពុជា ចាប់ពីថ្ងៃទី ១៧ ដល់ ២៥ មករា ឆ្នាំ២០១៥។ នេះជាទស្សនកិច្ចចុងក្រោយរបស់ លោកក្នុងតំណែងជាអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា។
នៅក្នុងសេចក្ដីជូនដំណឹងរបស់ ការិយាល័យឧត្ដមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំកម្ពុជា នៅថ្ងៃទី ១៣ មករា បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចការងារលើកនេះ លោក ស៊ូប៊ែឌី មានគម្រោងជួបពិភាក្សាជាមួយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង មន្ត្រីជាន់ខ្ពស់កម្ពុជា មួយចំនួនទៀត។ ក្រៅពីជួបជាមួយមន្ត្រីរដ្ឋាភិបាល លោក ស៊ូប៊ែឌី មានគម្រោងជួបជាមួយមន្ត្រីអង្គការសិទ្ធិមនុស្ស មន្ត្រីសង្គមស៊ីវិល មន្ត្រីអង្គការសហប្រជាជាតិនៅកម្ពុជា និង តំណាងប្រទេសផ្តល់ជំនួយ មួយចំនួននៅកម្ពុជា។
លោក ស៊ូប៊ែឌី បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចការងារនេះ ជាចំណែកមួយក្នុងការវាយតម្លៃអំពី ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ជាពិសេសកន្លងមក លោកបានវាយតម្លៃ លើការភាពឯករាជ្យ របស់ស្ថាប័នរដ្ឋ លើវិស័យច្បាប់ និងការកែទម្រង់វិស័យការងារតុលាការ។
លោក ស៊ូប៊ែឌី ត្រូវតែងតាំងជាអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា កាលពីឆ្នាំ២០០៩ ហើយអាណត្តិការងារ ៦ ឆ្នាំរបស់លោក ត្រូវបញ្ចប់នៅខែ មីនា ឆ្នាំ ២០១៥នេះ៕
No comments:
Post a Comment