A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 2 November 2014

Rong Chhun to lead students to check Cambodia-Vietnam border markers ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​គ្រោង​ចុះ​ត្រួត​ពិនិត្យ​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម

PHNOM PENH (The Cambodia Herald) -- Rong Chhun, representative of the Cambodia Watchdog Council, said Saturday that he will lead a group of students to examine Cambodia-Vietnam border markers on November 16, 2014. 
"I will go to check the border markers in Romduol district of Svay Rieng province, and the markers in Kampong Cham, Takeo and Kandal provinces," said Rong Chhun, President of the Cambodian Independent Teachers' Association. 
"This is not our first time that we go to check the border poles because there are irregularities of border pole planting," he said, adding that we lead the students to study and motivate their nationalism.
 រ៉ុង ឈុន ៦១០
ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន
RFA/Uon Chhin


ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា មាន​គម្រោង​ចុះ​ត្រួត​ពិនិត្យ​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម នៅ​ស្រុក​រំដួល ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​១៦ វិច្ឆិកា។
តំណាង​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា លោក រ៉ុង ឈុន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១ វិច្ឆិកា ថា លោក​នឹង​ដឹក​នាំ​ក្រុម​និស្សិត ថ្នាក់​ដឹក​នាំ​សហជីព និង​គ្រូបង្រៀន ប្រមាណ ៨០​នាក់ ចុះ​ទៅ​ទស្សនកិច្ច​នៅ​ព្រំដែន​កម្ពុជា គឺ​នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ​១៤៧ និង​១៤៨ ព្រម​ទាំង​បង្គោល​តម្រុយ​ព្រំដែន​ដែល​ស្ថិត​ស្រុក​រំដួល ខេត្ត​ស្វាយរៀង នោះ​ទៀត។
លោក​ថា នេះ​ជា​កម្មវិធី​មួយ​ដែល​ផ្ដល់​ឲ្យ​ប្រជាពលរដ្ឋ​បាន​ដឹង​ពី​ទឹក​ដី​របស់​ខ្លួន។ ជាង​នេះ​ទៅ​ទៀត គឺ​ដើម្បី​ឲ្យ​និស្សិត​ចុះ​កម្មសិក្សា និង​បណ្ដុះ​នូវ​ឆន្ទៈ​ស្រឡាញ់​ជាតិ​ស្រឡាញ់​ទឹក​ដី៖ «បង្គោល​វា​មាន​ភាព​មិន​ប្រក្រតី តម្រុយ​តូចៗ​ធម្មតា​ផែនទី​ប្រទេស​កម្ពុជា យើង​ដូច​ធ្មេញ​រណារ​អ៊ីចឹង ធ្មេញ​រណារ​ហ្នឹង​វា​ទៅ​ស្រួច​ចូល​ទៅ​ខាង​ក្នុង​ដី​យួន វា​ចេះ​តែ​បត់​ចូល​មក​ខាង​កម្ពុជា យើង។ វា​ខុស​ពី​ប្រក្រតី​នៅ​ក្នុង​ផែនទី។ អ្នក​មូលដ្ឋាន​នៅ​ហ្នឹង​អះអាង​ថា វា​កន្លែង​ខ្លះ​១​គីឡូ កន្លែង​ខ្លះ​ជិត ១​គីឡូ វា​ស៊ី​ជម្រៅ​ខ្លាំង​ណាស់​ដែរ»

កាល​ពី​ថ្ងៃ​ទី​២២ តុលា អង្គការ និង​សមាគម​ចំនួន​៨ ដែល​តំណាង​ឲ្យ​សមាជិក​នៃ​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា បាន​ចុះ​ហត្ថលេខា​រួម​គ្នា​មួយ​លើ​លិខិត​ចំហ ដែល​ទាមទារ​ឲ្យ លោក ហ៊ុន សែន អន្តរាគមន៍​ជា​បន្ទាន់ ករណី​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម ថា​មិន​បាន​គោរព​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ២៣ តុលា។ លិខិត​នោះ​បញ្ជាក់​ដែរ​ថា ការ​មិន​គោរព​កិច្ច​ព្រមព្រៀង​នោះ គឺ​ភាគី​ប្រទេស​ទាំង​ពីរ​នៅ​តែ​រំកិល​បង្គោល​ព្រំដែន​ចូល​ក្នុង​ទឹក​ដី​កម្ពុជា និង​រំលោភ​យក​ដី​ស្រែ​ចម្ការ​របស់​ពលរដ្ឋ​ខ្មែរ​នៅ​តាម​បណ្ដោយ​ព្រំដែន៕

No comments: