ដោយ៖ ថុល ស្រីលក្ខណ៍ | ថ្ងៃអាទិត្យ ទី2 វិច្ឆិកា 2014 |
មន្ត្រីជាន់ខ្ពស់ក្នុងអង្គភាពប្រឆាំងអំពើពុករលួយ ដែលគេស្គាល់ថា ជាទីប្រឹក្សានាយករដ្ឋមន្ត្រី អះអាងនៅថ្ងៃអាទិត្យនេះថា គាត់ត្រូវបានគេគំរាមសម្លាប់ជាច្រើនលើក ខណៈចុះបង្ក្រាបអ្នកប្រព្រឹត្តអំពើពុករលួយ។
ការអះអាងនេះ ធ្វើឡើងនៅពេលលោក ឆ្លើយតបទៅនឹងការចោទសួររបស់អ្នកវិភាគ ក្រុមនិស្សិត និងពលរដ្ឋប្រមាណ២០០នាក់ ដែលបានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ការបញ្ចប់និទណ្ឌភាពនៅកម្ពុជា» ក្នុងសកលវិទ្យាល័យខេមរៈនៅព្រឹកថ្ងៃនេះ។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង មានប្រសាសន៍ថា លោកត្រូវបានជនមិនស្គាល់មុខគំរាមសម្លាប់ ២ដង ដោយសារលោកបង្ក្រាបអ្នកប្រព្រឹត្តអំពើពុករលួយ។ លោកបញ្ជាក់ថា ការគំរាមសម្លាប់នោះ គឺគេមិនសម្លាប់ដោយអាវុធទេ ប៉ុន្តែគឺគេសម្លាប់ក្នុងរូបភាពគ្រោះថ្នាក់ចររាចរណ៍។ លោកថា មានករណីគំរាមបោះគ្រឿងញៀនចូលរថយន្តរបស់ពួកលោក បន្ទាប់ពីអង្គភាពនេះចាប់អ្នកប្រព្រឹត្តល្មើសផ្ទួនៗក្នុងរយៈពេលចុងក្រោយនេះ។
លោក ឱម យ៉ិនទៀង បន្ថែមថា ការចុះបង្ក្រាបអំពើពុករលួយនេះមិនងាយស្រួលនោះទេ ដោយសារអង្គភាពត្រូវការភស្តុតាងច្បាស់លាស់ច្រើន ដើម្បីអាចដាក់បន្ទុកលើអ្នកប្រព្រឹត្តល្មើស ព្រោះជនល្មើសមានប្រព័ន្ធតុលាកាការពារ។ លោកបន្ថែមថា ករណីប្រព្រឹត្តអំពើពុករលួយក្នុងវិស័យសុខាភិបាល កន្លងមក ដែលអង្គភាពតម្រូវឲ្យត្រឹមតែសងប្រាក់ទៅម្ចាស់ជំនួយវិញនោះ ដោយសារ ករណីនេះកើតឡើងមុនពេលច្បាប់ប្រឆាំងអំពើពុករលួយចូលជាធរមាន។
ប្រធានក្រុមអ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម លោក កែម ឡី បានសរសើរពីការបំពេញការងារ របស់អង្គភាពប្រឆាំងអំពើពុករលួយ។ តែលោកថា ប្រសិនបើសូម្បីតែប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ជាមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ក៏រងការគំរាមសម្លាប់ដែរនោះ មានន័យថា អំពើពុករលួយ និងនិទណ្ឌភាពនៅកម្ពុជាស្ថិតក្នុងសភាពធ្ងន់ធ្ងរណាស់៕
សូមសរសេរមកអ្នកនាង ថុល ស្រីលក្ខណ៍ តាមរយៈ sreyleak@vodhotnews.com
6 comments:
Khmerization if you are not lead it mean you are a followers. .. do not make other happy. .other make you happy that how smart people they do...not raincy but you lead them..wWhy not. .? You got integrity wisdom and honost why don't you lead other. ..you shall stop your silly following other it's time to lead. ..remember pre ah ream he was throne to be king but he play silly ( great most respected hero ) andleft the kkingdom to be great warrior. .....it end up Rahul throne king of kingdom. ....preah ream the loser got nothing but Most respectfull warriors. ...khmerization you are playing dumb exactly like preah ream.. start from this minutes to lead everyone near you including raincy. ..don't take crap and respect yourself you are a leader a real leader and everyone else just a lazy bla bla bla insane monkey tools for you. Ok.are you ready !!! now discipline all
idiots...tell them do not touch my stuff since i never touch your. .and kem move your freaking crap face away from me...and do not mess with my stuff ever agian if I am not allow to. ..Please khmerization do not allow no one mess with your superiority ok. Promise me you will do it...Mike
Superior? Lop tieth huey ah lop Mice nis!...ah luer kuer Mice go screw yourself!...
Really, his life has been threatened by a bunch of small fishes?
I wondered what would be happended to him if he is trying to catch big monster fishes
Consider quitting your jobs or continuing to catch only smaller fishes, so when those fight back, you would have hurt so much...
Big monster fishes can swallow the whole of you in a minutes.
Why is that there are so many death threats in such a small country like Cambodia? Why there is hardly any death threat in Laos, or Vietnam?
Can Cambodia ever be like Laos or Vietnam?
-Drgunzet-
There is always greengrasses on the otherside of the fence. Perhaps there is no prison in Laos and VN. Sound cambodia neighbors are holycow places.
Check the death rates in the world. Cambodia is horrible. Laos and Vietnam are way better than Cambodia.
http://www.worldlifeexpectancy.com/
-Drgunzet-
Post a Comment