ការប៉ះទង្គិចគ្នានៅទីលានប្រជាធិបតេយ្យខាងជើងស្ពាននាគនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។
RFA/Sek Bandith
យុវជនគណបក្សសង្គ្រោះជាតិ ម្នាក់ គឺលោក ទេព ណារិន ត្រូវបានឃុំខ្លួននៅស្នងការនគរបាលរាជធានីភ្នំពេញនៅព្រឹកមិញនេះ ពាក់ព័ន្ធពីបទធ្វើកុបកម្មប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស និងហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដែលប្រព្រឹត្តទៅនាទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី១៥ កក្កដា។
ប្រធានគណៈកម្មការប្រតិបត្តិគណបក្សសង្គ្រោះជាតិរាជធានីភ្នំពេញ លោក ម៉ន ផល្លា ឲ្យដឹងថា នៅព្រឹកមិញ លោក ទេព ណារិន ចូលទៅបង្ហាញខ្លួននៅស្នងការរាជធានីភ្នំពេញ តាមទម្លាប់ពីរសប្ដាហ៍ម្ដងតាមបញ្ជារបស់តុលាការ ប៉ុន្តែត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងឃុំនៅទីនោះ។ លោកបញ្ជាក់ថា សមត្ថកិច្ចមិនទាន់បានបញ្ជូន លោក ទេព ណារិន ទៅតុលាការនៅឡើយរហូតមកដល់ម៉ោងជាង ១១ព្រឹកថ្ងៃដដែល។
ការឃាត់ខ្លួន លោក ទេព ណារិន ធ្វើឡើងប៉ុន្មានថ្ងៃក្រោយពេលតុលាការចាប់ និងឃុំខ្លួន លោក មាជ សុវណ្ណារ៉ា ប្រធាននាយកដ្ឋានព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយនៃគណបក្សសង្គ្រោះជាតិ ក្រោមបទចោទប្រកាន់ដូចគ្នានេះ។
សូមរង់ចាំស្ដាប់ព័ត៌មានពិស្ដារក្នុងកម្មវិធីផ្សាយយប់នេះ...
---------------------------------------------------------
តុលាការឃុំខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិម្នាក់ទៀតទាក់ទងហិង្សានៅទីលានប្រជាធិបតេយ្យ
ដោយ៖ ជន ស្រីណុច | ថ្ងៃព្រហស្បតិ៍ ទី13 វិច្ឆិកា 2014,
មន្ត្រីគណបក្សសង្គ្រោះជាតិឲ្យដឹងថា តុលាការបញ្ជាឲ្យឃុំខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិម្នាក់ទៀត ពាក់ព័ន្ធនឹងករណីហិង្សាលើសន្តិសុខខណ្ឌ នៅជិតទីលានប្រជាធិបតេយ្យ កាលពីខែកក្កដា ។
អនុប្រធានកិច្ចការសាធារណៈរបស់គណបក្សសង្គ្រោះជាតិ កញ្ញា កឹម មនោវិទ្យា ឲ្យVODដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៣ ខែវិច្ឆិកា នេះថា នៅព្រឹកនេះ តុលាការបានបង្គាប់ឲ្យ សមាជិកចលនាមហាជនរបស់គណបក្សសង្គ្រោះជាតិលោក ទេព ណារិន ចូលខ្លួនទៅបំភ្លឺ តែស្របពេលដែលលោកចូលខ្លួន តុលាការក៏បានបង្គាប់ឲ្យសមត្ថកិច្ចចាប់ឃុំខ្លួនសកម្មជនម្នាក់នេះតែម្ដង ។
កាលពីថ្ងៃអង្គារ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោកមាជ សុវណ្ណារ៉ា ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ចាប់ខ្លួន ដោយចោទពីបទពាក់ព័ន្ធនឹងអំពើហិង្សា ករណីទាមទារឲ្យបើកទីលានប្រជាធិបតេយ្យកាលពីពាក់កណ្ដាលខែកក្កដានេះដូចគ្នា បន្ទាប់ពីខកខានមិនបានចូលខ្លួនបំភ្លឺតាមការកោះរបស់តុលាការចំនួន៣លើក ។
កញ្ញា កឹម មនោវិទ្យា ហៅការចាប់ខ្លួនសកម្មជនរបស់គណបក្សសង្គ្រោះជាតិជាបន្តបន្ទាប់នេះ ថាជាការគំរាមកំហែងដល់គណបក្សសង្គ្រោះជាតិ ទាក់ទងនឹងការរៀបចំ គ.ជ.ប ។ កញ្ញថា «គឺជាការគំរាមកំហែងផ្នែកនយោបាយដើម្បីដាក់សម្ពោធដើម្បីកុំឲ្យគណបក្សសង្គ្រោះជាតិក៏ដូចជាប្រជាពលរដ្ឋតវ៉ារឿង គ.ជ.ប ឲ្យបានត្រឹមត្រូវ» ។
តំណាងរាស្ត្រ និងជាមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជាលោក ឈាង វុន បដិសេធមិនធ្វើអត្ថាធិប្បាយ នៅពេលVODធ្វើការទាក់ទងទៅ ។
ទោះជាយ៉ាងណា កាលពីម្សិលមិញ គណបក្សប្រជាជនកម្ពុជាបានចេញសេចក្ដីថ្លែងការណ៍មួយ អះអាងថា ការចាប់ខ្លួនអ្នកទាំងនោះ គឺជាចំណាត់ការតាមផ្លូវច្បាប់របស់ស្ថាប័នមានសមត្ថកិច្ច ក្នុងសំណុំរឿងពាក់ព័ន្ធនឹងអំពើប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរ ។
ពាក់ព័ន្ធនឹងករណីនេះ អ្នកវិភាគនយោបាយលោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថានេះជាយុត្តិសាស្ត្រដដែលៗរបស់គណបក្សប្រជាជនកម្ពុជា ដែលយកមកប្រើប្រាស់ដើម្បីបំផ្លាញគូរប្រគួត។
លោក សុខ ទូច មានប្រសាសន៍ថា «និយាយពីរឿងភាពក្មេងខ្ចីនៃគណបក្សសង្គ្រោះជាតិអត់បានដឹងអំពី អត់បានមើលពីទិដ្ឋភាពថាហ្វ៊ិនស៊ិនបុិច បែកបាក់យ៉ាងម៉េច ហ្វ៊ុនស៊ិនប៉ិច ត្រូវបានវិសោធនកម្ម៥០បូក១ដោយប្រើប្រាស់ដៃ សម រង្ស៊ី ធ្វើយ៉ាងម៉េច ធ្វើឲ្យគណបក្សហ្វ៊ុនស៊ិនបុិចហ្នឹងបែកបាក់ជាពីរជាបីយ៉ាងមេចអាហ្នឹងវាសុទ្ធសឹងតែជាមេរៀនចាស់ទេ អាហ្នឹងហើយគេហៅថាភាពក្មេងខ្ចីរបស់គណបក្សសង្គ្រោះជាតិ» ។
ក្រោយព្រឹត្តិការណ៍ហិង្សាក្បែរស្ពាននាគ កាលពីថ្ងៃទៅ១៥ ខែកក្កដា ឆ្នាំ២០១៤ តុលាការ និង អាជ្ញាធរបានធ្វើការចាប់ខ្លួន តំណាងរាស្ត្រ និងសកម្មជន របស់គណបក្សសង្គ្រោះជាតិជាបន្តបន្ទាប់ ប៉ុន្តែតំណាងរាស្ត្រ និងសកម្មជនមួយចំនួនត្រូវបានដោះលែងវិញក្រោយកិច្ចព្រមព្រៀងនយោបាយ របស់គណបក្សទាំងពីរ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ៕
សូមសរសេរមកកញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com
1 comment:
Hanoi will turns Cambodia to be like Kampuchea krom,now we clearly see things in that direction.Please all Khmers wakes up smelling the stinkiest's rotten behind all these arrested the opposition party members without justification nor reason.
Hanoi is using its dogs (K.R left over) to do it jobs to hide the dirties tricks like they [Hanoi-Yuon] had done during Pol pot era [killingfield] Please Khmer folks wakes up!...,
Post a Comment