មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលសរសេរលិខិតឆ្លើយបំភ្លឺ បញ្ហាព្រំដែននៅច្រកដាក់ដាំទៅតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ជំនួសអោយការចូលទៅបំភ្លឺក្នុងសភារបស់លោកនាយករដ្ឋមន្ត្រី។ ការឆ្លើយតបនេះបែបនេះ គឺខុសពីសំណើរបស់បក្សប្រឆាំងដែលចង់អោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលទៅបំភ្លឺក្នុងសភា។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិចាត់ទុកការឆ្លើយតបនេះថាជាការឆ្លើយយករួចខ្លួន និងថារដ្ឋាភិបាលពុំមានបំណងដោះស្រាយបញ្ហាការពារបូរណភាពទឹកដីឡើយ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នឹងបន្តស្រាវជ្រាវរកភស្តុតាង និងឯកសារពាក់ព័ន្ធផ្សេងៗបន្ថែមទៀតពីបញ្ហាព្រំដែនកម្ពុជា វៀតណាម ដើម្បីបានជាទឡ្ហីករណ៍រឹងមាំ ដែលអាចកោះអញ្ជើញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅចោទឆ្លើយនៅក្នុងសភា។
ការអះអាងរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនេះគឺបន្ទាប់ពីលោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន បានចេញលិខិតមួយទៅប្រធាន រដ្ឋសភា លោក ហេង សំរិន កាលពីថ្ងៃ ទី ២៨ ខែ តុលា។ លិខិតនោះជាការឆ្លើយតបនឹងសំណើរបស់ លោក ម៉ៅ មុនីវណ្ណ អោយពិនិត្យឡើងវិញបញ្ហាព្រំដែន ត្រង់ចំណុចដាក់ដាំ ក្នុងស្រុក អូរាំង ខេត្ត មណ្ឌលគិរី។
អ្នកតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិមណ្ឌលកំពង់ចាម លោក ម៉ៅ មុនីវណ្ណ ដែលទទួលបានលិខិតឆ្លើយតបនោះកាលពីថ្ងៃទី២១ ខែ វិច្ឆិកា ចាត់ទុកលិខិតនោះថា ពុំគ្រប់គ្រាន់នឹងឆ្លើយតបសំណើរបស់លោកឡើយ៖ «ឆ្លើយនេះគ្រាន់តែជាការឆ្លើយដោះសារមួយអោយតែរួចផុតពីមាត់នូវអ្វីដែលប្រជាពលរដ្ឋចង់ដឹងតែប៉ុណ្ណឹងទេបាទ។ ឆ្លើយបកស្រាយហ្នឹងគឺមិនគ្រប់ជ្រុងជ្រោយទេបាទ ហើយខ្ញុំហ្នឹងព្យាយាមសិក្សាច្បាប់ សិក្សាឯកសារព្រំដែនហ្នឹងថែមទៀត ជាពិសេសសន្ធិសញ្ញាបន្ថែម ថែមទៀតដែលខ្ញុំត្រូវរកមធ្យោបាយយ៉ាងណាដើម្បីធ្វើអោយសាកសួរទៅរដ្ឋាភិបាលទៅតាមសំណូមពររបស់ពលរដ្ឋ ដើម្បីធ្វើយ៉ាងណាអោយពលរដ្ឋអស់ចិត្ត»។
ក្នុងលិខិតរបស់លោក វ៉ា គឹមហុង បញ្ជាក់ថា រដ្ឋាភិបាលធានាការពារបូរណភាពទឹកដីដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។ ការឈូសឆាយធ្វើផ្លូវនៅតំបន់ដាក់ដាំ ពីសំណាក់ភាគីវៀតណាមគឺគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនបានតវ៉ាទៅភាគីវៀតណាម និងមានទាំងកំណត់ទូតពីរដ្ឋាភិបាលកម្ពុជាអោយបញ្ឈប់សកម្មភាពឈូសឆាយនោះ នៅពេលភាគីទាំង២មិនទាន់ឯកភាពគ្នាលើបញ្ហាព្រំដែន។ យ៉ាងណាលោក វ៉ា គឹមហុង បន្តថាការឈូសឆាយនោះមិនប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋនៅតំបន់នោះ និងការចរចាបញ្ហាព្រំដែនឡើយ ដោយហេតុថា បើថ្ងៃមុខចរចាទៅឃើញថាតំបន់នោះជារបស់កម្ពុជា នោះវៀតណាមត្រូវប្រគល់មកកម្ពុជាវិញ ទៅតាមការឯកភាពគ្នា។ លោក វ៉ា គឹមហុង បញ្ជាក់ទៀតថា កម្ពុជានឹងបន្តការចរចាជាមួយភាគីវៀតណាមកំណត់ខ្សែព្រំដែនអោយបានឆាប់ តាមសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋកាលពីឆ្នាំ ១៩៨៥។ លើសពីនេះលោក វ៉ា គឹមហុង អះអាងថា តំបន់ដាក់ដាំនេះលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បំភ្លឺក្នុងពេលលោក ទៅថ្លែងនៅរដ្ឋសភា កាលពីថ្ងៃទី ៩ ខែ សីហា ឆ្នាំ ២០១២។
មន្ត្រីសមាគមអាដហុក (Adhoc) លោក នី ចរិយា មានប្រសាសន៍កាលពីល្ងាចថ្ងៃទី ២២ ខែ វិច្ឆិកាថា តាមច្បាប់ឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលដែលត្រូវស្នើអោយចូលទៅឆ្លើយនៅសភា អាចជ្រើសរើសឆ្លើយផ្ទាល់មាត់ ឬតាមលិខិត ប៉ុន្តែមិនបានបញ្ជាក់ទេថា អាចអោយមានអ្នកផ្សេងឆ្លើយជំនួសឡើយ។ លោកលើកឡើងដែរថា ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រីនៅក្នុងសភានាពេលកន្លងទៅមិនហៅថា ការឆ្លើយក្នុងសភាទេ៖ «ហ្នឹងមិនមែនហៅថាឆ្លើយក្នុងសភាទេគឺគ្រាន់តែទៅថ្លែងសន្ទរកថា ដោយម្នាក់ឯង ដែលយើងគិតថាខុសទៅហ្នឹងគោលការណ៍ សួរដេញដោលនៅក្នុងរដ្ឋសភា។ ខ្ញុំយល់ថាគណបក្សប្រឆាំងអាចមានលទ្ធភាពមួយទៀតគឺ អាចប្រមូលយកឯកសារភស្តុតាងដែលបញ្ជាក់ថាមានបញ្ហាហ្នឹងមែនហើយស្នើទៅរដ្ឋសភា ដើម្បីធ្វើការកោះប្រជុំពេញអង្គលុបអនុសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកាលពីឆ្នាំ១៩៨៥ហ្នឹង»។
ក្នុងលិខិតរបស់ លោក ម៉ៅ មុនីវណ្ណ កាលពីថ្ងៃទី១២ ខែ តុលា ចង់ឲ្យ លោក ហ៊ុន សែន បកស្រាយឲ្យបានច្បាស់ពីបញ្ហាធ្វើផ្លូវនៅច្រកដាក់ដាំ ពីព្រោះលោកថា ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅតំបន់នោះ មានក្ដីបារម្ភជាខ្លាំងអំពីការកសាងផ្លូវរបស់ប្រទេសវៀតណាមនោះថាកំពុងធ្វើអោយបាត់បង់ទឹកដី។

ក្នុងលិខិតរបស់ លោក ម៉ៅ មុនីវណ្ណ កាលពីថ្ងៃទី១២ ខែ តុលា ចង់ឲ្យ លោក ហ៊ុន សែន បកស្រាយឲ្យបានច្បាស់ពីបញ្ហាធ្វើផ្លូវនៅច្រកដាក់ដាំ ពីព្រោះលោកថា ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅតំបន់នោះ មានក្ដីបារម្ភជាខ្លាំងអំពីការកសាងផ្លូវរបស់ប្រទេសវៀតណាមនោះថាកំពុងធ្វើអោយបាត់បង់ទឹកដី៕
2 comments:
You let the fox gaurd your hens and hoping that the FOX will not eats your hens is insanity in your thinking process!
Ah Swa Kim Haong has been baught out by Hanoi just like all their clans Cpp thugs.Hanoi paid millions dollars to buy ah Swa Kim Haong not to admitts the truth,also ah Swa Kimhaong didn't know Khmers' geography that well either,it's time to fire ah Swa Kimhaong and select a new one.
This is a traitor Yuon agent disguise and work in Khmer government . This agent is an illegal unlawful expert ,suppose to go to prison for a long period of time for commit , treason act against Khmer state . But he can stay in this in this slave administration until now , because of his Yuon slave leader Hun Sen dictator protect him at all cost . This bastard Yuon criminal name Svar kim hong is the secret enemy agent machine to create the word so call dispute land border , or negotiation land . In the reality Khmer and yuon border have nothing to negotiate as he said . we have all the map register international by law in the UN organization . If these maps have such cause , the international communities have a right to ask international court to declare it Not The Yuon Puppet to confuse our decision like this . another word , why you have to have 2 or 3 treaties with this invader enemy for what? just go to international court like you did with Thailand , and solve the problem one for all . This Yuon spy agent under Hun Sen traitor want to confuse our countrymen and the hole world that Khmer have an open dispute border with their Vietnamese boss . This is a serious tactics create by Yuon enemy to confront all the vicious idea to swallow and invade our border lawfully , They can say any thing they plant the border post deep inside Cambodia border , because Khmer government , told them that this border is still in dispute . Isn't a dump , stupid , incompetent , ignorant word this guy put up or not ? You judge .
Post a Comment